ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាកសិករ ​១គ្រួសារខិត​ខំប្រឹងប្រែង​​ដាំបន្លែបន្ទាប់​បន្សំបន្ថែម​ដើម្បីទ្រទ្រង់ជីវភាព​រស់នៅប្រចាំ​ថ្ងៃ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ គេសង្កេត​ឃើញមាន​ប្រជាកសិករ​១គ្រួសារ​ រស់នៅ​ក្នុងភូមិ​ដីក្រហម​ ស​ងា្កត់អូរតា​វ៉ៅ ក្រុង​ប៉ៃលិន​ បើទោះ​បីជា ពួក​គេមាន​ភាពរវល់​ មមាញឹក​យ៉ាង​ណាក៏​ដោយ​នៅតែ​ខិតខំប្រឹង​ប្រែងដាំបន្លែ​បន្ទាប់បន្សំ​បន្ថែមទៀត​ជាច្រើន​ដើម្បីបាន​ផល យក​ទៅលក់បាន​ប្រាក់កម្រៃ​សម្រាប់​ទ្រទ្រង់ជីវភា​ពរស់នៅ​ប្រចាំថ្ងៃជា​ទីពេញចិត្ត​ដោយបន្ទាប់​ពីពួក​គេបាន​ដាំដំណាំ​ដំឡូង​មី

ខេត្ត​ប៉ៃលិន​ ៖ គេសង្កេត​ឃើញមាន​ប្រជាកសិករ​១គ្រួសារ​ រស់នៅ​ក្នុងភូមិ​ដីក្រហម​ ស​ងា្កត់អូរតា​វ៉ៅ ក្រុង​ប៉ៃលិន​ បើទោះ​បីជា ពួក​គេមាន​ភាពរវល់​ មមាញឹក​យ៉ាង​ណាក៏​ដោយ​នៅតែ​ខិតខំប្រឹង​ប្រែងដាំបន្លែ​បន្ទាប់បន្សំ​បន្ថែមទៀត​ជាច្រើន​ដើម្បីបាន​ផល យក​ទៅលក់បាន​ប្រាក់កម្រៃ​សម្រាប់​ទ្រទ្រង់ជីវភា​ពរស់នៅ​ប្រចាំថ្ងៃជា​ទីពេញចិត្ត​ដោយបន្ទាប់​ពីពួក​គេបាន​ដាំដំណាំ​ដំឡូង​មី និង​ដំណាំតា​ង៉ែន​ហៅមៀ​នប៉ៃលិន​រួចមក ពួកគេ​បានដាំ​បន្លែត្រសក់​ទ្រើង និង​បន្លែសណ្តែក​កួ បេះ​លក់បា​នប្រាក់​យ៉ាង​រំភើយ គ្មាន​ជំពាក់ន​រណា​ម្នាក់​ឡើយ ។

បើតាម​ការរៀបរា​ប់ពីប្រជា​កសិករ​ម្នាក់ ឈ្មោះ ​កក វិចិត្រ ​ភេទប្រុស​ អាយុ៤២​ឆ្នាំ មាន​ប្រពន្ធ ​ឈ្មោះ ជីប​ ទូច អាយុ​៣៩​ឆ្នាំ មានកូន​ចំនួន៣នាក់​ ប្រុស២ ​និងស្រី​១ ពួកគាត់​មានស្រុក​កំណើត​រស់នៅ​ភូមិស្តី​លើ ឃុំព្រែ​កហ្លួង​ ស្រុកឯក​ភ្នំ ខេត្តបា​ត់ដំបង ដោយ​បច្ចុប្បន្ន​រស់នៅ​ភូមិដី​ក្រហម​ សង្កាត់​អូរតា​វ៉ៅ ក្រុង​ប៉ៃលិន ជាក​សិករ ដាំដំឡូ​ងមីចំនួន​៦ហិកតា ​និងដាំ​ដើមតា​ង៉ែន​ចំនួន ៤០០​ដើម ។ ប្រភព​បន្តទៀតថា​ បន្ទាប់​ពីដាំដំណាំ​ដែលមាន​រយៈពេល​យូរដូចខា​ងលើ ​ដែល​មិនអាច​រកអ្វី​ជាចំណូល​សម្រាប់​ ជីវភាព​ប្រចាំថ្ងៃ​បានពួកគាត់​បានរ​​កជួល​ដីប្រជាព​លរដ្ឋ​ទំ​នេរដែល​មានតម្លៃ​ថោក ​យកមក​ដាំបន្លែ ​ដែលមាន​រយៈពេល​ខ្លី​អាច ទទួល​ផល​លក់ដូ​រយក​ប្រា​ក់មក​ផ្គត់ផ្គង់​គ្រួសារ ​​គឺពួក​គាត់បាន​ដាំនៅ​ក្បែរមាត់​អូរសង្កា​ត់អូរតា​វ៉ៅ ដោយ​ដាំត្រសក់​ទ្រើង​ចំ​នួន ២៥ទ្រើ​ង និង​ដៃសណ្តែ​កកួរចំនួន១​០ទ្រើង​ ហើយតាំង​ពីដាំរហូត​មកដល់​ពេល​ទទួល​ផល​នេះ​មានរយៈ​ពេល​ប្រហែល​២ខែ​ ។ បច្ចុប្បន្ន​នេះ​ពួកគាត់​បេះសណ្តែ​កនិង​ត្រសក់​លក់ក្នុង១​ថ្ងៃ យ៉ាង​តិច១០​ទៅ២០​​គីឡូក្រាម​​ហើយ​សណ្តែ​កកួរក្នុង​១គីឡូ​ក្រាម គាត់​លក់ ​បានថ្លៃ២៥០០​រៀល​ និងត្រសក់​ទ្រើង១​គីឡូក្រាម​លក់ថ្លៃ​១៤០០រៀល ​។ ពួកគាត់​បញ្ជាក់ថា ​នៅឆ្នាំនេះ​សណ្តែក​និង ត្រសក់​ទ្រើងលក់​ថ្លៃគ្រាន់​បើ ដោយ​កាល​ពីឆ្នាំមុន​គាត់លក់​បានត្រឹម​តែ១គីឡូ​ក្រាម១០០០រៀល​ប៉ុណ្ណោះ​ ជួនកាល​ក៏ចុះ​ថោក ជាងនេះ​ផងដែរ ​ដោយសារ​មានបន្លែ​ជាច្រើន​ត្រូវបាន​គេនាំ​ចូលមក​ពីស្រុក​សំឡូត ​និងស្រុ​កកំរៀ​ងខេត្តបា​ត់ដំ​បង ។

ពួក​គាត់ប​ញ្ជាក់​ទៀតថា​ កាល​ពីប៉ុន្មា​នខែកន្លង​ផុតទៅ​គាត់បាន​ដាំស្ពៃ​ក្តោប១​​ម៉ឺនគុម្ព តែដោយ​សារស្ពៃចុះ​ថោក​ខ្លាំង​ធ្វើឱ្យ​គាត់ រង់ចាំ​មើល​តម្លៃ​ទីផ្សារ​ខ្ពស់ ​ដោយទុក​ស្ពៃទាំង​នោះ​នៅក្នុង​ចម្ការ​យូរបណ្តាល​ឱ្យរលួយ​ខូចអស់​ជាងពាក់​កណ្តាល​ហើយ​ក៏ខាត អស់​ជាច្រើន​ដែរ ។ តែទោះ​បីជាបន្លែ​ធ្លាក់ថោក​យ៉ាងណា​គាត់នៅ​តែត​ស៊ូដាំ​បន្ថែម​ទៀត​ ដើម្បីបាន​ប្រាក់​ផ្គត់ផ្គង់​ជីវ​ភាពរស់​នៅ ប្រចាំ​ថ្ងៃរបស់​ខ្លួន ។ ម្យ៉ាងវិញ​ទៀត​បើពួកគា​ត់ដាំផ្ទាល់​ដៃខ្លួន​ឯងមិន​សូវ​ប្រើ​ជីគីមី​ នោះទេ ​ដោយ​ប្រើជី​តាមលក្ខណៈ​ ធម្មជាតិ ​ព្រោះ​ដីនៅ​មាត់អូរ ​សង្កាត់អូរតា​វ៉ៅមាន​ជីជាតិ​ច្រើ​ន ធ្វើឱ្យ​ដំណាំដុះ​លូតលាស់​បានយ៉ាង​ល្អថែម​ទៀតផ​ង ។ ដូច្នេះ​ គាត់សូម​លើក​ទឹកចិត្ត​ដល់បង​ ប្អូនប្រជាក​សិករ​ដែល​មានដី​ទំនេរសល់​នៅតាម​មាត់អូរ​ដែលមាន​ទឹក​ត្រូវខិត​ខំដាំដុះ​ដោយ​ខ្លួ នឯង​មិន​ត្រូវ​ពឹង​ផ្អែកទៅ​លើការ​ទិញបន្ថែ​មកពីកន្លែង​ផ្សេង​ឡើយ គឺដើ​ម្បីកាត់​បន្ថយ​ការចំ​ណា​យច្រើ​ននៅក្នុង​គ្រួសារ ហើយនិងហូប​​បន្លែខ្លួន​ឯងដែល​គ្មានរស​ជាតិគី​មីផងដែរ ​។