ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​អគារ​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​កូដ​ឌីវ័រ

13 ឆ្នាំ មុន

អគ្គី​ភ័យ​​មួយ​ដែល​ពុំ​ទាន់​ដឹង​ពីមូលហេតុ​បាន​ឆេះរាលដាល​កាលពីថ្ងៃទី៨ កុម្ភៈ ​ក្នុង​អគារ​មួយ​នៃក្រសួង​សេដ្ឋ​កិច្ច​​ និងហិរញ្ញវត្ថុ​​កូដឌី​វ័រ ។
​ភ្លើង​បានឆាបឆេះ​នៅត្រង់​ជាន់៣ ​​នៃ​អគារ​នោះ​​ស្ថិត​នៅ​សង្កាត់​រដ្ឋបាល​ និងពាណិជ្ជ​កម្ម​នៃ​ទី​ក្រុង​អា​ប៊ីដ ហ្សាន់ របស់កូដ​ឌីវ័រ ។ យោង​តាម​​សាក្សី​ទាំងឡាយ​ថា ភ្លើងចាប់​ផ្តើម​ឆាបឆេះ​នា​វេលាម៉ោង​ប្រមាណ​ជា​១៣​ម៉ោង​ក្នុង​ស្រុកនៅ​ក្នុង ​ជាន់៣​នៃ​អគារ​នោះ ជាកន្លែង​បើ​កប្រាក់​​បៀ​វត្ស​របស់​មន្ត្រី​រដ្ឋការ និងបណ្តា​ទី​ភ្នាក់​ងារ​រដ្ឋ ។

អគ្គី​ភ័យ​​មួយ​ដែល​ពុំ​ទាន់​ដឹង​ពីមូលហេតុ​បាន​ឆេះរាលដាល​កាលពីថ្ងៃទី៨ កុម្ភៈ ​ក្នុង​អគារ​មួយ​នៃក្រសួង​សេដ្ឋ​កិច្ច​​ និងហិរញ្ញវត្ថុ​​កូដឌី​វ័រ ។
ភ្លើង​បានឆាបឆេះ​នៅត្រង់​ជាន់៣ ​​នៃ​អគារ​នោះ​​ស្ថិត​នៅ​សង្កាត់​រដ្ឋបាល​ និងពាណិជ្ជ​កម្ម​នៃ​ទី​ក្រុង​អា​ប៊ីដ ហ្សាន់ របស់កូដ​ឌីវ័រ ។ យោង​តាម​​សាក្សី​ទាំងឡាយ​ថា ភ្លើងចាប់​ផ្តើម​ឆាបឆេះ​នា​វេលាម៉ោង​ប្រមាណ​ជា​១៣​ម៉ោង​ក្នុង​ស្រុកនៅ​ក្នុង​ជាន់៣​នៃ​អគារ​នោះ ជាកន្លែង​បើ​កប្រាក់​​បៀ​វត្ស​របស់​មន្ត្រី​រដ្ឋការ និងបណ្តា​ទី​ភ្នាក់​ងារ​រដ្ឋ ។ ​ពួក​អ្នកពន្លត់​ភ្លើង​ដែលមក​ដល់ទីនោះ​ពុំ​អាច​ដោះ​ស្រាយ​ពន្លត់​ភ្លើង​បានហើយ​រយៈ​ពេល២ម៉ោង​ ក្រោយមក​គេ​ឃើញ​មានផ្សែង​ខ្មៅ​ហុយ​ចេញ​ពី​​អគារ​នោះ​ដែលមានកំពស់​១២ជាន់ ៕