Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

បើកហាង​លក់​ម្ហូប​ភេសជ្ជៈ​នៅ​ភ្នំពេញ​ បំរើ​អតិថិជន​ជប៉ុន

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១០:១០

ហាង​លក់​ម្ហូប​ភេសជ្ជៈ​​ជប៉ុន​ ហាង​លក់​ម្ហូប​ភេសជ្ជៈ​​ជប៉ុន​

អ៊ុយសុង

ហាង​លក់​ម្ហូប​ភេសជ្ជៈ​​ជប៉ុន​

ពាណិជ្ជកម្ម ជា​ច្រើន​ទៀត

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញពី​ផល​លំបាក​របស់​អ្នក​វិនិយោគ និង​ប្រជាជនជប៉ុន​ដែល​បាន​មក​កាន់​ព្រះរាជាណាចក្រកម្ពុជា ពិបាក​ក្នុង​ការ​បរិភោគ​អាហារ​បែបខ្មែរ ហើយ​រក​អាហារ​ជប៉ុន​មិន​បាន​នោះ ក្រុមហ៊ុន AKURUHI Group បាន​រៀបចំ​បើកហាង​លក់​ម្ហូបអាហារ និង​ភេសជ្ជៈ​ជប៉ុន​ដែលជា​ផលិតផល​របស់​ប្រទេស​ជប៉ុន​១០០​ភាគរយ​តែ​ម្ដង ។មុខទំនិញ​រាប់​ពាន់​មុខ​ត្រូវ​បាន​គេ តម្រៀប​តាំង​លក់​យ៉ាង​មាន​របៀបរៀបរយ តាម​ស្ដង់ដា​អន្ដរជាតិ មាន​បុគ្គលិក​រង់ចាំ ទទួលភ្ញៀវ​ប្រកបដោយ​ភាពរួស​រាយ​រាក់ទាក់ និង​មាន​ទីធ្លា​សំរាប់​ចត​យានយន្ដ​ផងដែរ ​។ នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​អាហារ និង​ភេសជ្ជៈ​របស់​ជប៉ុន​ត្រូវ​បាន​គេ​បើក​លក់​ជាផ្លូវការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន ដូច​ជា​សាច់​គោ​បេ ស្រា​សាកេ គ្រឿង​សមុទ្រ ត្រី​ឆៅ​ដែល​សុទ្ធតែ​នាំ​មក​ពី​ប្រទេស​ជប៉ុន និងមាន​ស្ដង់ដា​អនាម័យ​បែប​អន្ដរជាតិ ។

ហាង​នេះ​មានឈ្មោះ​ថា “​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាហារ​ជប៉ុន​” ដែល​មាន​ទីតាំង​ស្ថិត​នៅតាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង ជិត​សាលាខណ្ឌចំការមន គឺជា​ផ្សារ​ដ៏​ទំនើប​មួយ​ដែល បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន AKURUHI Group ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​មាន​បទពិសោធន៍​រយៈពេល​១២​ឆ្នាំ​នៅ​ប្រទេស​វៀតណា​ម នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ម្ហូបអាហារ​បែបជប៉ុន ហើយ​នៅ​ទីនោះ​មាន​ភោជនីយដ្ឋានធំ​ៗ​ចំនួន​៤​កន្លែង​សំរាប់​បំរើ​សេចក្ដី​ត្រូវការរបស់​អតិថិជន​ជប៉ុន ។
នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុនកំពុង​ពិចារណា​ក្នុង​ការ​សំលឹង​មើល​ទីផ្សារ នៅ​ខេត្ដសៀមរាប​ទៀតថា​តើ​គួរ​បើក ទីផ្សារ​ផ្គត់ផ្គង់​អាហារ​ភេសជ្ជៈ​ជប៉ុន​នៅ​ទីនោះ​ទៀត ឬ​អត់ ។

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd