ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​​អីុន​​មេជើរ​​ អ៊ីនដាសស្ត្រៀល​​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​​ជាតិលេខ​​៤​​ជិត​​កន្លះ​ម៉ោង​​ ទើប​​បើក​ដំណើរ​ការ​​វិញ​​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្មករ​រោងចក្រ​​កាត់ដេរ​​ យីហោ ​​អ៊ីន​​មេជើរ​​ អ៊ីនដាសស្ត្រៀល ជាង​​៤ពាន់​​នាក់ បាន​​ប្រមូល​​ផ្តុំ​គ្នា​​ធ្វើ​​កូដ​​កម្ម​​បិទ​ផ្លូវ​​ជាតិលេខ​​៤​​ជិត​​កន្លះ​ម៉ោង​​ ទើប​​បើក​​ឱ្យ​ដំណើរការ​​វិញ​​ ក្រោយ​ពី​​សមត្ថកិច្ច​​​ចុះ​​សម្រប​សម្រួល ។

ខេត្តកណ្តាល ៖ កម្មករ​រោងចក្រ​​កាត់ដេរ​​ យីហោ ​​អីុន​​មេជើរ​​ អីុនដាសស្ត្រៀល ជាង​​៤ពាន់​​នាក់ បាន​​ប្រមូល​​ផ្តុំ​គ្នា​​ធ្វើ​​កូដ​​កម្ម​​បិទ​ផ្លូវ​​ជាតិលេខ​​៤​​ជិត​​កន្លះ​ម៉ោង​​ ទើប​​បើក​​ឱ្យ​ដំណើរការ​​វិញ​​ ក្រោយ​ពី​​សមត្ថកិច្ច​​​ចុះ​​សម្រប​សម្រួល ។

ការ​​ធ្វើកូដ​កម្ម​រហូត​​បិទ​ផ្លូវ​​ជាតិនេះ​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​​៨និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​២៥ មេសា ស្ថិត​ក្នុង​​ភូមិ​​ត្រពាំង​​ឈើនាង និង​​ភូមិ​ត្រយឹង ឃុំ​ពក ស្រុក​អង្គស្នួល ។

បើតាមកម្មករ​​ឱ្យ​ដឹង​ថា ពួក​​គេ​ធ្វើ​កូដកម្ម​​នេះ​​ ប្រយោជន៍​​ដើម្បី​ទាម​ទារ​​លក្ខខណ្ឌ​​ការ​​ងារ​​៥ចំណុច ក្នុង​នោះ​​ចំណុច​សំខាន់ សុំ​​ឱ្យ​​ថៅកែ​រោងចក្រ​​ទទួល​យក​​តំណាង​សហជីព​​ដែល​​ថៅកែ​​បញ្ចប់កិច្ច​សន្យាចូល​ធ្វើការ​វិញ និង​​សុំ​​ឱ្យ​​ដកបណ្តឹង​​គ្រប់​​សំណុំ​​រឿង​​ ដែល​​ថៅកែ​​រោង​ចក្រ​ដាក់​​ទៅ​​តុលាការ ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយជូន​នៅលើ​ទំព័រកាសែត​កោះសន្តិភាព​