ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងសារ៉ា​ប៉ូ​វ៉ា​ឈាន​ចូល​វគ្គ​1/4​ផ្តាច់​ព្រ័ត្រ​​ប្រកួតវាយ​កូន​បាល់​នៅអាល្លឺម៉ង់

9 ឆ្នាំ មុន

កីឡាការិ​នី​លំ​ដាប់​ទី​៧ ​ពិ​ភព​លោក​​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ កំ​ពុង​សម្លឹង​រក​​​ការ​គ្រង​ពាន​ជើង​ឯក​​កម្ម​វិធី​ Porsche Grand Prix ជា​ថ្មី​ម្តង​ទៀត​សម្រាប់​ឆ្នាំ​២០១៤​ នេះ​ ខណៈ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ ទី​២៤​​ មេសា​ នាង​ដណ្តើម​បាន​ជោគ​ជ័យ​នៅ​ក្នុង​ជុំ​ទី​២ ​ដែល​ត្រូវ​បាន​​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Stuttgart ប្រ​ទេស​អា​ល្លឺ​ម៉ង់​ ។

កីឡាការិ​នី​លំ​ដាប់​ទី​៧ ​ពិ​ភព​លោក​​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ កំ​ពុង​សម្លឹង​រក​​​ការ​គ្រង​ពាន​ជើង​ឯក​​កម្ម​វិធី​ Porsche Grand Prix ជា​ថ្មី​ម្តង​ទៀត​សម្រាប់​ឆ្នាំ​២០១៤​ នេះ​ ខណៈ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ ទី​២៤​​ មេសា​ នាង​ដណ្តើម​បាន​ជោគ​ជ័យ​នៅ​ក្នុង​ជុំ​ទី​២ ​ដែល​ត្រូវ​បាន​​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Stuttgart ប្រ​ទេស​អា​ល្លឺ​ម៉ង់​ ។

សារ៉ាប៉ូ​វ៉ា​ ដែល​ជា​ជើង​​ឯកឆ្នាំ​២០១២​ និង ២០១៣​ បាន​ប្រឹង​ប្រែង​យ៉ាង​អស់​ពី​សមត្ថ​ភាព​រហូត​ប្រើ​ពេល​អស់​​១​ម៉ោង​៣៤នា​ទី​ ទើប​អាច​បំបាក់​កីឡាការិនី​មិត្តរួ​ម​ជាតិ​​ Anastasia Pavlyuchenkova ក្នុង​លទ្ធផល​៦-៤ ​​និង​ ៦-៣។​ នៅ​ក្នុង​ការ​ប្រ​កួត​លើក​នេះ​ នាង​ធ្វើ​​បាន​ល្អ​ជាង​កាល​ពី​​ជុំ​បើក​ឆាក​ជា​មួយ​នាង​សាហ្វា​រ៉ូ​វ៉ា​ ដ្បិត​នាង​ពុំ​បាន​ធ្វើ​ឱ្យ​មាន​កំ​ហុស Double-faults ​ឡើយ​ ។ តែ​យ៉ាង​ណា ការ​ប្រ​ើ​សឺ​វីស​ខ្លាំង​ៗ​បាន​ច្រើន​លើក​នាំ​ឱ្យ​នាង​មាន​ឱកាស​ឈ្នះ​គូ​ប្រកួត​ដោយ​ងាយ​ស្រួល ។ កីឡាការិនី​វ័យ​២៧​ឆ្នាំ​រូប​នេះ​បាន​ថ្លែង​ថា ៖ «ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​អាច​យក​ឈ្នះ​២សិត ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ខ្ញុំ​មិន​ដែល​​ពេញ​ចិត្ត​នឹង​បច្ចេក​ទេស​ប្រ​កួត​ខ្លួន​ឯង​នោះ​ឡើយ ។ ខ្ញុំ​តែង​ចង់​កែ​លម្អជា​និច្ច»។

​នៅ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ ​សារ៉ា​ប៉ូ​វ៉ា​ នឹង​ប៉ះ​ជា​មួយ​កីឡាការិនី​ប៉ូ​ឡូញ Agnieszka Radwanska ​ដែល​បាន​យក​ឈ្នះ​កីឡាការិនីអុីតា​លី Roberta Vinci ក្នុង​លទ្ធផល​៦-៣​ និង​៦-២ ។​ ​ចំណែក​អតីត​កីឡាការនីលំ​ដាប់​ទី​១ ​ពិភព​លោក​សញ្ជាតិ​ស៊ែ​ប៊ី ២​រូប​គឺ​​​ Jelena Jankovic​និង​អា​ណា អុី​វ៉​ាណូ​វិច​​​ ក៏​បាន​ឡើង​ទៅ​វគ្គ​១/៤​ផង​ដែរ ។​ Jankovic ​យក​ឈ្នះ​នាង​ Flavia Pennetta មក​ពី​ប្រ​ទេស​អុី​តា​លី​ក្នុង​​លទ្ធផល​៣-៦, ៦-២ និង​៦-៣ ខណៈនាងអុី​វ៉ា​ណូ​វិច​​ យក​ឈ្នះ​​នាង Julia Goerges មក​ពី​​អា​ល្លឺ​ម៉ង់​ក្នុង​លទ្ធផល​១-៦, ៦-២ ​និង​៦-៣ ។ ​

ដោយ​ឡែក​ក្នុង​ថ្ងៃ​ជា​មួយ​គ្នានោះ​ដែរ​ នៅ​ឯទី​ក្រុង​ម៉ា​ឌ្រីដ ប្រ​ទេស​អេស្ប៉ាញ​វិញ​ ​រ៉ា​ហ្វាអែល ណា​ដាល់​ បាន​ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី Barcelona Open ក្រោយ​ពី​បាន​យក​ឈ្នះ​កីឡាករ​ក្រូ​អា​ស៊ី Ivan Dodig ក្នុង​លទ្ធផល​​៦-៣​ និង​៦-៣ ។
សម្រាប់​ណា​ដាល់​ បើ​គិត​តែ​ក្នុង​កម្ម​វិធី​ Barcelona Open នេះ​ វា​ជា​ជ័យ​ជម្នះ​លើក​ទី​៤២ ​ហើយ​នៅ​ក្នុង​ការ​ចូល​រួម​៤៣ប្រ​កួត ។ ការ​បរា​ជ័យ​១លើក​គត់​របស់​គេ​កើត​មាន​កាល​ឆ្នាំ​២០០៣​ ដែល​ពេល​នោះ​គេ​មាន​វ័យ​ទើប​១៥​ឆ្នាំ​ប៉ុណ្ណោះ ។

គេ​បាន​ថ្លែង​ថា ៖ «ខ្ញុំ​គិត​ថា នេះ​ជា​ការ​បោះ​​មួយ​ជំហាន​ទៅ​មុខ ។ ការ​ប្រ​កួត​នៅ​ថ្ងៃ​នេះ​ជួប​ឧបសគ្គ​ខ្លះ​ៗ​​ដែរ ខណៈ​ជើង​របស់​ខ្ញុំ​តឹង​ណែន​បន្តិច ។ យ៉ាង​ណាក៏​ដោយ ខ្ញុំ​ចាប់​លេង​បាន​ល្អ​នៅ​សិត​ទី​២ ហើយ​សប្បាយ​ចិត្ត​ចំពោះ​ជ័យ​ជម្នះ​លើក​នេះ» ។ នៅ​វគ្គ​បន្ទាប់​ រូប​គេ​នឹង​ជួប​ជា​មួយ​កីឡាករ​មិត្តរួម​ជាតិ Nicolas Almagro ៕