ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុង​អនុញ្ញាតឲ្យអង្គភាព​និង​ក្រុមហ៊ុន​៤ សាកល្បងលាបគំនូស​ចរាចរណ៏​នៅតាមស្តុប​សំខាន់ៗ​ទំាង២០

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អភិបាល​នៃគណៈអភិបាល​រាជធានីភ្នំពេញ​ លោក ប៉ា សុជាតិវង្ស ​នៅព្រឹកថ្ងៃទី២៥ ​មេសា​ ២០១៤ ​បានសម្រេចអនុញ្ញាត​ឲ្យអង្គភាព និងក្រុមហ៊ុនចំនួន៤​ សាកល្បង​លាបគំនូស​​ចរាចរណ៏​នៅតាមស្តុប​សំខាន់ៗ​ចំនួន២០​ក្នុងរាជធានីភ្នំពេញ​ មុននឹងជ្រើសរើស​ចុះកិច្ចសន្យា​ជាមួយសាលាក្រុង​ក្នុងការអនុវត្ត​ជួសជុល​ ឬ លាបគំនូស​ចរាចរណ៏នៅទូទំាងរាជធានីភ្នំពេញ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់​ឲ្យដឹងទៀតថា​ អង្គភាព​និងក្រុមហ៊ុន​ចំនួន៤នោះ​ត្រូវចាប់ផ្តើម​សាកល្បង​ពីថ្ងៃសុក្រនេះ​ ក្នុងនោះរួមមាន ៖​​មន្ទីរសាធារណការ និង​ ដឹកជញ្ជូនរាជធានី​ភ្នំពេញ​ទទួល​សាកល្បង​លាបគំនូស​ចរាចណ៏​នៅចំណុចភ្លើង​ស្តុបក្រសួងអប់រំ​ សណ្ឋាគារស ​បូកគោ​ ចំការមន​ និង ​ស្តុបអាងទឹកអូរឡំាពិក ​។ ក្រុមហ៊ុន​តំាងប៉េងប៉ោ​ ទទួលសាកល្បង​លាប​គំនូស​ចរាចរណ៏​នៅ​ចំណុចភ្លើង​ស្តុបច្បារអំពៅ​ ពេទ្យចិន​ សន្ឋរម៉ុក​ ទឹកថ្លា ​និង ស្តុបស្ពានដែកចំការដូង​ ។ ក្រុមហ៊ុន AZ ​ទទួលសាកល្បង​លាបគំនូស​ចរាចរណ៏​នៅចំណុចភ្លើងស្តុប​ក្បាលថ្នល់​ សណ្ឋាគារ​អំាងទែរកុងទីណង់​តាល់​ ​ទេពផន​ ផ្សារសិនជូរី​ និង​ស្តុប BKC ​។ ក្រុមហ៊ុន​​ Ly Service​ ទទួលសាកល្បង​លាបគំនូស​ចរាចរណ៏​នៅចំណុចភ្លើង​ស្តុបទួលគោ​ក​ ណានជីង​ ទួលទំពូង​ នាងគង្ហីង​ និង ​ស្តុបផ្សារទំនើប BS ៕