ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​អាមេរិក​3​នាក់​ត្រូវ​ភ្នាក់​ងារ​សន្តិសុខ​ម្នាក់បា.ញ់​សម្លា.ប់​នៅ​ក្រុង​កាប៊ុល​

9 ឆ្នាំ មុន

ជន​ជាតិ​អាមេរិក​៣​នាក់ ក្នុង​នោះ​​មាន​គ្រូ​ពេទ្យ​ម្នាក់​បាន​​ត្រូវ​បា.ញ់​សម្លា.ប់​កាលពី​ថ្ងៃទី​២៤ មេសា​ ដោយ​ភ្នាក់​​ងារ​សន្តិ​សុខ​ម្នាក់​ក្នុង​មន្ទីរ​មួយ​នៃ​ក្រុង​កាប៊ុល​ ដែល​ទទួល​ការ​ផ្គត់​​ផ្គង់​ខាង​ហិរញ្ញ​វត្ថុ​ដោយ​អង្គ​ការ​គ្រឹស្ត​អាមេរិក​មួយ​ ។​ការបា.ញ់​ប្រហារ​នេះ​កើត​មាន​នៅ​មន្ទីរ​ពេទ្យ​ CURE HOSPITAL ជា​មន្ទីរ​ពេទ្យ​កុមារ​ស្ថិត​នៅ​ភាគ​ខាង​លិច​ក្រុង​កាប៊ុល ។​ ស្ថាន​ទូត​អាមេរិក​អះ​អាង​ពីការ​ស្លា.ប់​ជន​ជាតិ​

ជន​ជាតិ​អាមេរិក​៣​នាក់ ក្នុង​នោះ​​មាន​គ្រូ​ពេទ្យ​ម្នាក់​បាន​​ត្រូវ​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​២៤ មេសា​ ដោយ​ភ្នាក់​​ងារ​សន្តិ​សុខ​ម្នាក់​ក្នុង​មន្ទីរ​មួយ​នៃ​ក្រុង​កាប៊ុល​ ដែល​ទទួល​ការ​ផ្គត់​​ផ្គង់​ខាង​ហិរញ្ញ​វត្ថុ​ដោយ​អង្គ​ការ​គ្រឹស្ត​អាមេរិក​មួយ​ ។​ការបាញ់​ប្រហារ​នេះ​កើត​មាន​នៅ​មន្ទីរ​ពេទ្យ​ CURE HOSPITAL ជា​មន្ទីរ​ពេទ្យ​កុមារ​ស្ថិត​នៅ​ភាគ​ខាង​លិច​ក្រុង​កាប៊ុល ។​ ស្ថាន​ទូត​អាមេរិក​អះ​អាង​ពីការ​ស្លាប់​ជន​ជាតិ​អាមេរិក​៣​នាក់​ តែ​ពុំ​ផ្តល់​​ពី​ភាព​លម្អិត​ឡើយ​​ ។

ជន​ជាតិ​អាមេរិក​ម្នាក់​ទៀត​ត្រូវ​របួស ។​​ ជន​បាញ់​ប្រហារ​ជា​ប៉ូលិស​អាហ្វ​ហ្គា​នីស្ថាន​ម្នាក់​ទទួល​ការ​ចាត់​តាំង​ឱ្យ​ការពារ​មន្ទីរ​ពេទ្យ​នេះ​​ ។ ជន​នោះ​បុ៉ន​ប៉ង​ធ្វើ​អត្ត​ឃាត​ក្រោយ​បាញ់​សម្លាប់​មនុស្ស​​ត្រូវ​របួស​ រួច​រូបគេ​ទទួល​ការ​ព្យាបាល​នៅ​នឹងកន្លែង ហើយ​បញ្ជូន​ទៅ​ឃុំ​ទុក។​
ក្រសួងសុខាភិ​បាល​អាហ្វ​ហ្គានីស្ថាន​អះ​អាង​ថា​ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៣​នាក់​មាន​វេជ្ជ​បណ្ឌិត​ JERRY UMANOS មាន​ដើម​កំណើត​នៅ​ក្រុង​ស៊ីកា​ហ្គោ​ ព្រម​ទាំង​ឪពុក​ម្នាក់ និង​កូន​ប្រុស​របស់​គេ​ដែល​មក​ទស្សនា​មន្ទីរ​ពេទ្យ ។​

សេត​វិមាន​បាន​ថ្កោល​ទោស​ការ​បាញ់​ប្រហារ​នេះថា​ ជា​អំពើ​ដ៏​កំសាក និង​គួរ​ឱ្យ​ស្អប់​​ខ្ពើម ។​ អង្គការ​មនុស្ស​ធម៌​​ CURE របស់​អាមេរិក​ជា​អ្នក​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០០៥ មក​ ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​​មួយ​ជា​មួយ​រដ្ឋាភិ​បាល​អាហ្វ​ហ្គា​នីស្ថាន​ ។ មន្ទីរ​ពេទ្យ​កុមារ​នេះ​មាន​គ្រូ​ពេទ្យ​២៧​នាក់ និង​គិលានុប្បដ្ឋា​យិកា​៦៤​នាក់​ ៕​