ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាង​​ស្រី​យក​​​​បណ្ណា​​ការ​​​1300$ ​រក​បាន​​1​ពាន់​​ខ្វះ​300ផ្តា​ច់​ពាក្យ តូច​ចិត្ត​​ជ្រមុច​​ទឹក​​សម្លា.ប់​​ខ្លួន​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​​ យុវជន​ម្នាក់​បាន​ចូល​ស្ដី​ដណ្ដឹង​​កូន​​ក្រមុំ​គេ​​​​នៅ​ឯ​ខេត្ត​តាកែវ​ ហើយ​ត្រូវ​​ក្រុម​គ្រួសារ​​ខាង​ស្រី​​បង្គាប់​​ថ្លៃ​បណ្ណាការ​ជា​ទឹក​​​​ប្រាក់​ចំនួន​​​​១.៣០០​ដុល្លារ​​​ ​។ ដោយ​ហេតុ​តែ​ស្រឡាញ់​ខ្លាំង​ពេក​ ​​ទោះបីជា​ខ្លួន​​គ្មាន​ប្រាក់​​ក៏​ដោយ​​​ក​​​​៏​បាន​យល់ព្រម​ក្នុង​តម្លៃនេះដែរ ​​មិន​​តែ​ប៉ុណ្ណោ​ះ​​​​អាណា​​ព្យាបាល​​ទាំង​សងខាង​បាន​សម្រេ​ច​​​​​ជ្រើស​រើស​យកថ្ងៃ​មួយ​ក្នុង​ចន្លោះខែ​វិចិ្ឆកា​ ​និង​ខែធ្នូ ​ឆ្នាំ​​​​២០១៣

រាជធានី​ភ្នំពេញ​ ៖​​​ យុវជន​ម្នាក់​បាន​ចូល​ស្ដី​ដណ្ដឹង​​កូន​​ក្រមុំ​គេ​​​​នៅ​ឯ​ខេត្ត​តាកែវ​ ហើយ​ត្រូវ​​ក្រុម​គ្រួសារ​​ខាង​ស្រី​​បង្គាប់​​ថ្លៃ​បណ្ណាការ​ជា​ទឹក​​​​ប្រាក់​ចំនួន​​​​១.៣០០​ដុល្លារ​​​ ​។ ដោយ​ហេតុ​តែ​ស្រឡាញ់​ខ្លាំង​ពេក​ ​​ទោះបីជា​ខ្លួន​​គ្មាន​ប្រាក់​​ក៏​ដោយ​​​ក​​​​៏​បាន​យល់ព្រម​ក្នុង​តម្លៃនេះដែរ ​​មិន​​តែ​ប៉ុណ្ណោ​ះ​​​​អាណា​​ព្យាបាល​​ទាំង​សងខាង​បាន​សម្រេ​ច​​​​​ជ្រើស​រើស​យកថ្ងៃ​មួយ​ក្នុង​ចន្លោះខែ​វិចិ្ឆកា​ ​និង​ខែធ្នូ ​ឆ្នាំ​​​​២០១៣ ជាថ្ងៃ​​រៀបការ​​ពួកគេ​និង​​បាន​ទុក​ពេល​ឱ្យ​យុវជន​​រូប​នេះ​ខំប្រឹង​ធ្វើការ​​សន្សំ​ប្រាក់​​សិន​​ ព្រោះ​​​​​​​​នៅពេល​ចូល​​​ស្ដី​​យុវជន​​​​​នេះ​មិន​មានប្រាក់​​​​ឡើយ​ ។

​​បន្ទាប់​មក ​​គេ​បានខំ​​ធ្វើការ​ងារ​ផ្សេង​ៗផង​​និង​រៀនធ្វើ​​ជាង​ចម្លាក់​ផង​រហូត​​សន្សំ​ប្រាក់​​​បាន​ចំនួន​​១.០០​​០​​ដុល្លារ​​​​​ នៅ​ខ្វះ​តែ​​៣០០​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដុល្លារ​ទៀត​​គឺ​គ្រប់ថ្លៃ​បណ្ណា​កា​​​រ​តែរក​មិន​បាន​ទាល់​តែសោះ​​ហើយ​ជិត​ដល់ថ្ងៃ​រៀបការ​ទៅ​ហើយ ។ ​​ដោយ​រក​លុយ​ឱ្យ​ថ្លៃ​បណ្ណាការ​​មិន​គ្រប់ចំនួន​ ម្យ៉ាងឪពុក​ម្ដាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទីទ័ល​ក្រ​គ្មាន​លទ្ធ​ភាព​​ជួយ​​ទៀត​​នោះ ក៏​ត្រូវ​​​​​ក្រុម​គ្រួសារ​​ខាង​ស្រី​​​​ផ្ដាច់​ពាក្យ​​​វិញ​ ជា​ហេតុ​​​ធ្វើ​ឱ្យ​​​​រូប​គេ​ខូច​​ចិត្ត​យ៉ា​ង​ខ្លាំង​​និង​ចេះតែ​​​ដើរ​ប្រាប់​គេ​ឯង​​ថា​​ខ្លួន​មិន​ចង់​រស់នៅ​នាំធ្ងន់ផែន​ដី​​​​​​​​​​​​​​ឡើយ​​ ហើយ​រហូត​ដល់ពេលនេះ​​​​​​​​​ស្រាប់​​​តែ​គេបានធ្វើ​អត្តឃាត​​​​​​​​​​​​ដោយ​ជ្រមុជ​ទឹក​ជម្រៅ​ត្រឹម​​​​ក្បាល​ជង្គង់​​​សម្លាប់​ខ្លួន​​​​ ។ ​​សព​​​​​យុវជន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រូប​នេះ​ត្រូវបាន​​​​គេប្រទះឃើញ​​​និង​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​​​ឆោឡោឡើង​​​កាល​ពីវេលា​ម៉ោង​​​៦​និង​​១០នាទី​​ព្រឹកថ្ងៃទី​​២៤ មេសា ​​ក្នុង​ស្រះ​​ទឹក​មួយកន្លែង​​​ស្ថិត​​នៅខាង​ត្បូង​ភូមិ​បួន​មុខ​​​​ សង្កាត់​ពន្សាំង​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​​។ យុវ​ជន​រូប​នេះ​ឈ្មោះ​ វ៉ាត ដាវី​ អាយុុ​២៤​ឆ្នាំ ​មាន​ទី​លំនៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ ។

​សមត្ថ​កិច្ច​​​ពិនិត្យ​ឃើញ​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​ឈ្លក់​​ទឹក ហើយ​ពេល​នេះ​ក្រុម​គ្រួសារ​បាន​​យក​សព​​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ​ ។ នៅ​​មុន​ពេល​កើត​ហេតុ​ យុវ​ជន​​​​​រូប​នេះ បាន​ឱ្យ​​​ឪពុក​មា​​​ជូន​ពី​កន្លែង​ធ្វើ​ការ​​​នៅ​ម្តុំ​តោពីរ ស្ថិត​ក្នុង​​សង្កាត់​ទឹក​​ល្អក់​​ទី​១ ខណ្ឌ​ទួល​គោក​ ត្រឡប់​ទៅ​​ផ្ទះ​ នៅ​វេលា​ម៉ោង​​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​​២៣ មេសា​ ។ បន្ទាប់​ពី​ចូល​ផ្ទះ​​បាន​បន្តិច​​​ គេ​ក៏​ដើរ​ចាក​ចេញ​​ទៅ​បាត់​រហូត​តែ​ម្តង​​ ដោយ​មិន​ដឹង​​ថាទៅ​ណាទេ​ ហើយ​ក្រុម​គ្រួសារ​​​បាន​ទៅ​តាម​រក​គ្រប់​កន្លែង​​អស់​​​មួយ​យប់​ទល់​ភ្លឺ​ ប៉ុន្តែ​​មិន​បាន​ប្រទះ​ឃើញ​​​ឡើយ​ ។

​ប្រភព​ដដែល​បន្ត​ថា លុះ​ព្រឹក​ឡើង​​ថ្ងៃ​ទី​២៤ មេសា ​ដោយ​សង្ស័យ​​ថា​ យុវ​ជន​នេះ​​ដើរ​ទៅ​ស្រះ​ទឹក​​ខាង​លើ ទើប​ស្ត្រី​ជា​ម្តាយ​និង​កូន​ប្រុស​តូច​ម្នាក​់​នាំ​គ្នា​​​​​ទៅ​រក​នៅ​ទី​នោះ​ ​​ក៏​ប្រទះ​ឃើញ​​ស្បែក​ជើង​​នៅ​មាត់​ស្រះ​​ បន្ទាប់​មក​​ឃើញ​យុវ​ជន​នេះ​​ស្លាប់​ផ្កាប់​មុខ​​នៅ​ក្នុង​ទឹក​ស្រះ​ជម្រៅ​ត្រឹម​ជង្គង់​បាត់​ទៅ​ហើយ ។ ក្រោយ​ពេល​​​ប្រទះឃើញ​សព ​សមត្ថ​កិច្ច​​​ប៉ូលិស​​មូល​ដ្ឋាន​ចុះ​ទៅ​ធ្វើ​ការ​ពិនិត្យ​កោសល្យ​វិច័យ​ និង​បញ្ជាក់​​ថា ជន​រង​គ្រោះ​​ស្លាប់​ដោយ​សារ​​ឈ្លក់​ទឹក ព្រោះ​តែ​​​ការ​ធ្វើ​អត្ត​ឃាត​ដោយ​​ជ្រមុជ​ទឹក​​​​ដោយ​​សារ​តែ​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ ៕