ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សវនាការជំនុំ​​ជម្រះ​​​​សំណុំ​​រឿង​​លោក​ វន់ ពៅ និង​​មនុស្ស​​២០​នាក់​នៅ​សាលាដំបូង​​ព្រឹក​​នេះ​​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ លោក​ វន់ ពៅ និង​មនុស្ស២០​នាក់​​​​ ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម ពាក់ព័ន្ធ​នឹង​អំពើ​ហិ.ង្សា​នៅ​រោងចក្រ​យ៉ាកជីន ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ផ្លូវ​វ៉េងស្រេង ក្នុង​ពេល​តវ៉ា​ដំឡើង​ប្រាក់ខែ​កម្មករ ១៦០​ដុល្លារកាល​ពី​កន្លង​មក​​ ត្រូវ​សាលាដំបូ​ងរាជធានី​​ភ្នំពេញ​​បើក​សវនាការជំនុំ​​ជម្រះ នៅ​វេលា​ព្រឹក​​ថ្ងៃទី​​២៥ មេសា ។

រាជធានី​ភ្នំ​ពេញ ៖ លោក​ វន់ ពៅ និង​មនុស្ស២០​នាក់​​​​ ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​រោងចក្រ​យ៉ាកជីន ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ផ្លូវ​វ៉េងស្រេង ក្នុង​ពេល​តវ៉ា​ដំឡើង​ប្រាក់ខែ​កម្មករ ១៦០​ដុល្លារកាល​ពី​កន្លង​មក​​ ត្រូវ​សាលាដំបូ​ងរាជធានី​​ភ្នំពេញ​​បើក​សវនាការជំនុំ​​ជម្រះ នៅ​វេលា​ព្រឹក​​ថ្ងៃទី​​២៥ មេសា ។

បើតាមសេចក្តី​រាយការណ៍​​ឱ្យដឹង​ថា នៅវេលា​ព្រឹក​នេះ​ដែរ​​​ផ្លូវ​មុខ​សាលា​ដំបូង​​ ចាប់​​ពី​ចំណុច​​រង្វង់​មូល​នាង​​គង្ហីង រហូត​​ដល់​​អាង​​ទឹក​​អូរ​ឡាំ​ពិកត្រូវ​​បិទ​​ផ្អាកដំណើរ​​ការ​​ ក្រោមការ​​ការពារ​​យ៉ាង​​តឹង​រ៉ឹង​​ពីកម្លាំង​​សមត្ថកិច្ច ។

សេចក្តី​រាយការណ៍​បន្តថា មក​ដល់​​វេលា​ម៉ោង​​៨ព្រឹក​​គេ​ឃើញអ្នក​​គាំ​​ទ្រ​​លោក​វន់ ពៅ ​​ មាន​​ក្រុម​​​បឹង​​កក់ បុរី​​កីឡា និង​ព្រះ​សង្ឃ​​ ប្រមាណ​​៣០​អង្គនាក់ បាន​នាំ​​គ្នា​ស្រែក​តវ៉ា​​ នៅ​​ក្បែរ​​រង្វង់​មូល​នាង​​គង្ហីង ដោយ​មានការ​​រារាំង​​ពី​កម្លាំង​សមត្ថកិច្ច​​ ។