ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់ចោទបបួលឡើងផ្ទះសំណាក់បុរសអ្នករត់តាក់ស៊ីម្នាក់ត្រូវនគរបាលហៅសួរនាំ

9 ឆ្នាំ មុន

ខេត្ត​ប​ន្ទាយ​មានជ័យ​ ៖​​ តាក់​ស៊ីមួយ​គ្រឿង​ត្រូវសមត្ថ​កិច្ចនគរ​បាលរដ្ឋបាល​សង្កា​ត់និមិត្ត​ឃាត់​ទុក​​និង​ហៅ​អ្នក​បើក​បរ​សួរ​នាំតាម​​ពាក្យ​បណ្ដឹង​ស្ត្រីម្នាក់​ចោទ​ថាបបួល​នាង​ឡើងផ្ទះ​សំណាក់​តាមទូរ​ស័ព្ទ​កាលពី​​ វេលា​ម៉ោង១១​ព្រឹកថ្ងៃ​ទី២៤​ខែមេសា​ឆ្នាំ២០១៤​​នៅភូមិ​កូន​ដំរីសង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែត​។

ខេត្ត​ប​ន្ទាយ​មានជ័យ​ ៖​​ តាក់​ស៊ីមួយ​គ្រឿង​ត្រូវសមត្ថ​កិច្ចនគរ​បាលរដ្ឋបាល​សង្កា​ត់និមិត្ត​ឃាត់​ទុ​ក​​និង​​ហៅ​អ្នក​​បើក​បរ​​សួរ​នាំ​តាម​​ពាក្យ​បណ្ដឹង​ស្ត្រីម្នាក់​ចោទ​ថាបបួល​នាង​ឡើងផ្ទះ​សំណាក់​តាមទូរ​ស័ព្ទ​កាលពី​​ វេលា​ម៉ោង១១​ព្រឹកថ្ងៃ​ទី២៤​ខែមេសា​ឆ្នាំ២០១៤​​នៅភូមិ​កូន​ដំរីសង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែត​។

បុរស​ជាប់ចោ​ទខាងលើ​ឈ្មោះ​ ​រិន សាន់​ អាយុ៥០​ឆ្នាំជា​អ្នករត់​​តាក់ស៊ី ប៉ោយ​ប៉ែត-បាត់ដំ​បង​និង​មានទី​លំនៅភូមិ​ផ្សា​រ​កណ្ដាល​​សង្កាត់​ផ្សា​រកណ្ដាល​ក្រុងប៉ោយ​ប៉ែត​។ ស្ត្រីដើម​បណ្ដឹង​ឈ្មោះ​ ភី ភីញ​អាយុ ៣​៩ឆ្នាំ​ជាកសិក​រ​មានទីលំ​នៅភូមិ​​កូបធំ​ ​សង្កាត់​​និមិត្ត​ ​ក្រុងប៉ោយ​ប៉ែត​។

ជុំវិញ​​​រឿងរ៉ា​វ​​ខាង​លើ​តាម​​ស្ត្រីដើម​​បណ្ដឹង​​និយាយ​ថាកាល​​ពីព្រឹក ​ថ្ងៃទី ២៣ ​ខែមេសា​ ឆ្នាំ២០១៤​ គាត់​និងកូន​ប្រុស​​អា​យុ១១​ឆ្នាំ​បានធ្វើដំ​ណើរតា​មរថយន្ត​សាំយ៉ុ​ង១២កៅ​អី ពីផ្ទះ​ក្នុងគោល​បំណង​ទៅ ​ស្រុកក្រឡាញ់​លុះ​ម​កដល់ ​​ចំណុច​ផ្លូវជាតិ​លេខ៥​​​ ភូមិ​​កូន​ដំរីនាង​និងកូន​ប្រុសក៍​ចុះរក​រថយន្តជិះ​បន្ត​ទៅក្រុង​សិរីសោ​ភ័ណ​ដើម្បី​បន្តដំ​ណើរទៅ​ស្រុក​ក្រឡា​ញ់​។​

ស្ត្រី​​ខា​ងលើ​បន្ត​ថាក្រោយ​ពីនាងចុះពី​រថយន្ត​សាំយ៉ុង​ជាមួយ​​កូនប្រុស​ក៍​ជួបរ​ថយន្តកា​មរីរត់តាក់​ស៊ីរបស់​បុរស​​ខាងលើ​ដឹក​អ្នកដំ​ណើម្នាក់គត់ពេលនោះនាងនិងកូនក៍កាក់ជិះ។ ស្ត្រីខាងលើបន្តទៀតថាពេលទៅដល់​ ក្រុង​សិរីសោ​ភ័ណ ​ដោយរ​ថយន្ត​នោះ​​ត្រូវ​​ទៅ​ខេត្តបាត់​ដំបងមិន​ត្រូវជើង​ដំណើរ​ទៅ​ស្រុកក្រ​ឡាញ់​ខេត្ត​​សៀម​រាប​​នា​ង​និងកូ​​ន​ក៍ចុះ​​ប៉ុន្តែ​នាង​ថា​បុរស​អ្នក​រត់​​តាក់​​ស៊ី​​ម្នាក់​​​នេះ​បា​ន​បបួល​​នា​ង​ឡើងផ្ទះ​​​សំណាក់​​​តែនាង​​​បដិ​សេធន៍​ហើយបុរស​នោះ​បាន​ឲ្យនាម​ប័​ណ្ណ០១សន្លឹក​។ ស្ត្រី​ខាង​លើបន្ត​ថានៅ​​មុន​ពេល​កើត​ហេតុព្រឹក​ថ្ងៃទី២៤នេះ​បុរស​អ្នក​រត់តាក់​ស៊ីបាន​ទូរស័ព្ទ​​បបួ​ល​​នាងឡើង​ផ្ទះសំ​ណាក់​ទៀត​​​រហូត​២​ទៅ៣​​ដង​​មិ​ន​តែ​​ប៉ុណ្ណោះ​ថែម​ទាំង​ទូរស័ព្ទ​សួរនាង​ថាញ៉ាំបា​យឬនៅ?​ដោយប្រា​ប់នាងថា​បើ​មិន​ទាន់​ញ៉ាំ​បាយទេ​ចាំ​ញ៉ាំ​បាយជា​មួយគេ​​ហើយ​​ថែម​​ទាំងផ្ដាំឲ្យទិញM១៥០ទុក​៥ដបផង។ ស្ត្រីរូបនេះ​បន្តថាដោ​យសារកំហឹង​ទ្រាំមិនបានទើបដាក់ពាក្យបណ្ដឹង​នៅប៉ុស្តិ៍រដ្ឋបាល​លុះមួយ​​សន្ទុះ​ក្រោ​យ​មក បុរស​​នោះក៍​បើ​​កប​រតាក់ស៊ី ​កាមរី​រ​បស់ខ្លួន​មកយក​​នាងដល់​​​​​ចំណុច​ ភូមិកូ​នដំរី​ក៍​ នាងរាយ​​​ការណ៍​ជូន​​​សមត្ថកិច្ចឲ្យ​ឃាត់រថយន្ត​នោះតែម្ដង។ ជនជាប់​ចោទខាង​លើ​បាន​បដិសេធន៍​​រា​ល់ការ​ចោទ​ប្​រកាន់​ប៉ុន្តែ​នៅពេល​ដែល​អ្​នក​យ​ក​ពត័មាន​សួរនាំ​ថាតើហេតុអ្វី​បានជារថយ​ន្តគ្មាន​ដឹកអ្នក​ផ្សេងសោះម្ដេ​ច​ក៍មកទ​ទួលស្ត្រីម្នាក់នេះ​​តើ​គេឲ្យប៉ុន្មាន​នោះ​បុរស​ជាប់​ចោទ​​និយាយថាពិ​បាកណាស់​មិននឹកស្មានថាចា​ញ់បោក​គេសោះ​។

ក្នុងប​ណ្ដឹងចោទ​ប្រកាន់ខាង​លើស្ត្រីរូប​នេះនិយាយថាបើមិនធ្វើឲ្យច្បាស់លាស់ទេប្ដីរបស់គាត់​ប្ដីប្រពន្ធ​នាងនិងបែក​បាក់គ្នា។នៅ​​វេលាម៉ោងប្រហែល៥ល្ងាចថ្ងៃទី២៤នេះកិច្ចច​ចារនាងទា​មទារសំណង​ជម្ងឺចិត្តរ​ហូត​៥ពា​ន់​​ដុល្លា​អាមេរិ​ក​ដោយជ​​ន​​ជាប់​​​ចោ​ទ​​​អះ​​​អាងថា​គ្មាន​ប្រាក់ក៍​ទម្លាក់មកនៅត្រឹម៣ពា​ន់ដុល្លាប៉ុ​ន្តែ​ភាគីទាំង២​​​​ទី​បំផុត​នៅតែមិន​​ត្រូរ៉ូវគ្នា​​ដដែល​ព្រោះ​​បុរស​ជាប់​ចោទ​ហ៊ាន​ឲ្យត្រឹម០១​​លានរៀល​ឯនា​ងខាងលើ​​ទម្លាក់​ថ្លៃនៅត្រឹម​៥ម៉ឺ​នបាតប្រាក់ថៃ។ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល​សង្កាត់និមិត្ត​ប្រាប់ថា​ពេល​នេះកំពុងធ្វើការសួរនាំភាគីទាំង២នៅឡើយ។