ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកុង​តឺន័របើកឆ្លង​ផ្លូវបុកនិង​កិនម៉ូតូអាយខុនបណ្តាល​ឱ្យ​ស្លា.ប់០២នាក់​របួសធ្ងន់ម្នាក់​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់នារី​០២​នាក់​បានស្លា.ប់ភ្លាមៗនៅនិង​កន្លែង​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​នៅក្នុង​ហេតុការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៏​ដែល​បង្កឡើង​ដោយ​រថយន្ត​កុង​តឺន័រ​បុក​​និងកាន់ម៉ូតូម៉ូតូ កាល​ពី​វេលា​ម៉ោង ១២និង​១០នាទី រំលងអធ្រាត​ឈានចូល​ថ្ងៃ ទី ២៥ មេសា ២០១៤ នៅចំណុច​មុខស្ថានីយ៍ប្រេងឥន្ធនះ​តេលា តាមផ្លូវជាតិលេខ៤​កែង​និង​ផ្លូវទំនប់កប់ស្រូវ

រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់នារី​​០២​នាក់​​បានស្លាប់ភ្លាម​ៗ​នៅនិង​កន្លែង​កើត​ហេតុ​​និង​ម្នាក់​​ទៀត​រង​​របួស​ធ្ងន់​​នៅ​ក្នុង​ហេតុការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៏​​ដែល​បង្កឡើង​ដោយ​រថយន្ត​កុង​តឺន័រ​បុក​​និងកិន​ម៉ូតូកាល​ពី​វេលា​​ម៉ោង ១២និង​១០នាទី រំលងអធ្រាត្រឈានចូល​ថ្ងៃទី ២៥ មេសា ២០១៤ នៅចំណុច​មុខស្ថានីយ៍ប្រេងឥន្ធនៈ​តេលា តាមផ្លូវជាតិលេខ៤​កែង​និង​ផ្លូវទំនប់កប់ស្រូវ ស្ថិត​នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៌មានពីកន្លែង​កើតហេតុ​បានឱ្យ​ដឹងថា នៅមុនពេលកើតហេតុ​គេឃើញ​នារី​០៣នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​អាយ​ខុន ពណ៌​សលាយទឹកក្រូច ជិះគ្នា០៣នាក់ តាមផ្លូវ​ជាតិលេខ ៤​ក្នុង​ទិសដៅ​ពីកើត​ទៅ​លិច ខណះ​មក​ដល់​ចំណុច​កើត​ហេតុ​​ ក៏មានរថយន្ត​កុងតឺន័រ​ ពណ៌ក្រហម​បើក​តាម​ផ្លូវជាតិលេខ​៤ ទិសដៅ​ស្របគ្នា​ហើយរថយន្តកុងតឺន័រ បត់​ឆ្លង​ទៅផ្លូវទំនប់​កប់ស្រូវ ក៏បុកនិងកិនម៉ូតូជនរងគ្រោះ បណ្តាលឱ្យ​នារី​០២​នាក់ស្លាប់នៅ​និង​កន្លែង និង​នារី​ម្នាក់ទៀតរង​របួស​ធ្ងន់ ។

ក្រោយ​ពេលកើត​ហេតុ រថយន្តកុងតឺន័របើក​គេច​បាត់​​ដោយ​សុវត្តិភាព ចំណែក​ឯជនរងគ្រោះ​ត្រូវ​បានគេ​បញ្ជូនទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ឯ​សពនារីរងគ្រោះទាំង​០២នាក់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បី​ទាក់ទងទៅក្រុមគ្រួសារឱ្យ​មក​ទទួល​យក​ទៅ​ធ្វើបុណ្យតាមប្រពៃណី ។