ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមុខ​សញ្ញាចាស់ជំនាញ​កាច់សោករ​ម៉ូតូ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខ​សញ្ញា​ចាស់ខាង​កាច់សោករ​ម៉ូតូ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ល្បាត​ឃាត់​ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​១១​យប់ថ្ងៃ ទី ២៤​ មេសា ២០១៤ នៅ​ចំណុច​ផ្លូវ​១៩៩ ស្ថិត​នៅ​ក្នុង​ភូមិ​ផ្អេ សង្កាត់ទំនប់ទឹក ខណ្ឌ​ចំការមន។

ជនសង្ស័យ ឈ្មោះ ពេជ្រ​ ម៉ៅ ភេទប្រុស អាយុ ៣៧​ឆ្នាំ ​ជា​មុខ​សញ្ញាចាស់​ខាង​កាច់សោករ​ម៉ូតូ​ ហើយ​ទើប​ចេញ​ពី​ពន្ធធនាគា​ បាន​០២​ខែ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​និង​ឈាន​ទៅដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់នេះ គឹ​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូល្បាត​ហើយ​ក៏ឃើញ​​ជន​សង្ស័យ​០២នាក់ជាមុខ​សញ្ញាចាស់ ក៏មាន​ការសង្ស័យ ហើយ​បានហៅ​ឱ្យ​ឈប់តែ​មិន​ព្រម​ឈប់​ សមត្ថកិច្ច​ក៏​ដេញ​ចាប់បាន​តែ​ម្នាក់ រួចបាន​ពិនត្យ​ឃើញ​ សោរ​អក្សតេ ឃាត់ខ្លួនបញ្ជូនទៅ​អធិការនគរបាល​ខណ្ឌ​ចំការមន​ដើម្បី​ដោះ​ស្រាយ​បន្ត​ទៀត​។