ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហាយ​លែនឌ័រ​បើក​ជ្រុលចង្កូត​បុករះ​ម៉ូតូ​០៣​គ្រឿង​រថយន្ត​មួយគ្រឿង​និង​រឺុម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​នៅ​សង្កាត់ទួលស្វាយព្រៃ១

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​រថយន្ត​កាម៉ារី​បាឡែន​មួយគ្រឿង​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​០៣​គ្រឿង​កំពុង​តែ​ជិះ​នៅ​លើ​ផ្លូវ រួច​អូស​ទៅ​បុក​ម៉ូតូ​កង់​បី​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ដែល​ចត​ចោល​ នៅ​លើ​ផ្លូវ​បណ្តាល​ឱ្យ​ខូច​ខាត​ទាំង​រថយន្ត​ទាំង​ម៉ូតូ​ចំណែក​មនុស្ស​រង​របួស​ស្រាល​០៣ ទៅ​០៤​នាក់ ។ ហេតុ​ការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៏​បុករះ​នេះ​ កើត​ឡើង​នៅ​ម៉ោង​៩និង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​រថយន្ត​កាម៉ារី​បាឡែន​មួយគ្រឿង​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​០៣​គ្រឿង​កំពុង​តែ​ជិះ​នៅ​លើ​ផ្លូវ រួច​អូស​ទៅ​បុក​ម៉ូតូ​កង់​បី​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ដែល​ចត​ចោល​ នៅ​លើ​ផ្លូវ​បណ្តាល​ឱ្យ​ខូច​ខាត​ទាំង​រថយន្ត​ទាំង​ម៉ូតូ​ចំណែក​មនុស្ស​រង​របួស​ស្រាល​០៣ ទៅ​០៤​នាក់ ។ ហេតុ​ការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៏​បុករះ​នេះ​ កើត​ឡើង​នៅ​ម៉ោង​៩និង ៤០​នាទី​យប់ថ្ងៃ​ទី ២៤ មេសា ២០១៤ នៅ​ចំណុច​ទល់​មុខ​ ហាងComford តាម​បណ្តោយ​ផ្លូវ​៣៦០​ ស្ថិត​ក្នុង​សង្កាត់ទួលស្វាយ​ព្រៃ​មួយ ខណ្ឌ​ចំការ​មន ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​កាមម៉ារី​បាឡែន ពណ៌ស្ករ អត់​ស្គាល់​ស្លាក​លេខ បើក​ដោយ​បុរស​ម្នាក់​ធ្វើ​ដណើរ​តាម​ផ្លូវ ៣៦០​ ស្រាប់តែ​មក​ដល់​ចំណុច​កើត​ហេតុ រថយន្ត​ក៏​បាន​ជ្រុល​ចង្កូត​បុករះ​ម៉ូតូ​០៣​គ្រឿង កំពុង​ធ្វើដំណើរ អូស​ទៅបុក​រថយន្ត​មួយ​គ្រឿង​និង​រឺុម៉ក​ម៉ូតូកង់បី បណ្តាល​ឱ្យ​ខូច​ខាត​ទាំង​រថយន្ត​និង​ម៉ូតូ​ចំណែក​មនុស្ស​រង​របួស​ស្រាល​០៣ទៅ ០៤​នាក់ ។

ម៉ូតូខូចខាត​ទាំង​០៣​គ្រឿង រួម​មាន​៖ ទី១.ម៉ូតូ​ម៉ាក​FZ ពណ៌​ទឹកក្រូច​លាយ​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ​1BZ-4725 ,ទី២.ម៉ូតូ​ម៉ាក​ស្កុបពី ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ 1AF-2360 ,ទី​៣.ម៉ូតូ​ម៉ាក​ហុង​ដា​វ៉េវ ពាក់ស្លាក​លេខ​ភ្នំពេញ 1BT-2942 រួម​ជា​មួយ​និង​រថយន្ត​Ford មួយគ្រឿង និង​រឺុមម៉ូតូ​កង់បី​មួយ​គ្រឿង​ផង​ដែរ។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​បង្ក​ព្យា​យាម​បើក​រត់​គេច​​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ​ជនរង​គ្រោះ​និង​សមត្ថកិច្ច​ដេញ​ចាប់​រថយន្ត​​បង្ក​រហូត​ដល់ផ្ទះ។​នៅ​ក្នុង​ហេតុ​ការណ៏​នេះ​ម្ចាស់​រថយន្ត​បង្ក​បាន​ចេញ​មុខ​ដោះ​ស្រាយ​ប៉ុន្តែ​មិន​យក​រថយន្ត​ចេញ​ទេ​ដោយ​ខ្លាច​អ្នក​កាសែត​ថតរូប ហើយ​សមត្ថកិច្ច​ក៏​បាន​យល់​ព្រមតាម​ ​​ដែល​ធ្វើ​ឱ្យ​ជនរងគ្រោះ​ទាំង​អស់​ខឹង​សម្បារ​និង​ជេប្រមាថ និង​រកវាយ​សមត្ថ​កិច្ច​ ដោយ​គេ​គិត​ថា សមត្ថ​កិច្ច​ប្រ​ហែល ជា​ចូលដៃជើង​ជាមួយ​ជនបង្ក ហើយ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​ក៏​បាន​នាំជនរងគ្រោះ​ទាំង​អស់​រួម​ជាមួយ​បុរស​ដែល​បើក​រថយន្ត​បង្ក​ ទៅ​កាន់​ប៉ុស្តិ៍​ទួលស្វាយ​ព្រៃ​ទី១ ដើម្បី​ដោះស្រាយ​គ្នា ។ ម្ចាស់រថយន្ត​បង្ក​សន្យា​ថា​និង​ចេញ​សំណង​ជូន​ជនរង​គ្រោះ​ទាំង​អស់។

គួរ​បញ្ជាក់​ផងដែរ​ថា ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​អស់​ សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន បុរស​ម្នាក់ស្រវឹង​ជោក​​​ជាំហើយ​បាន​​​​​ជេប្រ​មាថ​និង​ដេញ​វាយ​សមត្ថ​កិច្ច។