ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហាយ​លែន​ឌ័របើក​វ៉ានិង​កៀរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ បណ្តាល​ឱ្យ​រងការ​ខូច​ខាត​ទាំង​សង​ខាង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហាយ​លែន​ឌ័រ​បើក​ដោយ​មន្រ្តីប៉ូលិស​អន្តោ​ប្រ​វេសន៍​ម្នាក់​ បាន​បើក​វ៉ានិង​កៀរ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​​បណ្តាល រថយន្ត​ធ្លាក់​កាង​ហ៊ីយ៉ាន់ដាយ បាក់​កាង​ខាង​ស្តាំ ចំណែក​រថយន្ត​ហាយ​លែនឌរ័​បាក់​កាង​ខាង​ឆ្វេង​។ ហេតុ​ការគ្រោះ​ថ្នាក់​ចរាចរណ៏​នេះ​កើតឡើង​ នៅ​វេលា​ម៉ោង​៨និង​២០​នាទី​យប់​ថ្ងៃ​ទី ២៤ មេសា​ ២០១៤ ​ចំណុច​គល់​ស្ពានស្ទឹង​មាន​ជ័យ តាម​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហាយ​លែន​ឌ័រ​បើក​ដោយ​មន្រ្តីប៉ូលិស​អន្តោ​ប្រ​វេសន៍​ម្នាក់​ បាន​បើក​វ៉ានិង​កៀរ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​​បណ្តាល រថយន្ត​ធ្លាក់​កាង​ហ៊ីយ៉ាន់ដាយ បាក់​កាង​ខាង​ស្តាំ ចំណែក​រថយន្ត​ហាយ​លែនឌរ័​បាក់​កាង​ខាង​ឆ្វេង​។ ហេតុ​ការគ្រោះ​ថ្នាក់​ចរាចរណ៏​នេះ​កើតឡើង​ នៅ​វេលា​ម៉ោង​៨និង​២០​នាទី​យប់​ថ្ងៃ​ទី ២៤ មេសា​ ២០១៤ ​ចំណុច​គល់​ស្ពានស្ទឹង​មាន​ជ័យ តាម​បណ្តោយ​ផ្លូវព្រះ​មុនី​រេ​ត​ ស្ថិតនៅ​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន ។

តាម​ប្រ​ភព​ព័ត៌មាន​ពី​​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ហាយ​លែនឌ័រ​ ពណ៌ទឹក​ប្រាក់​ពាក់ស្លាក​លេខ ភ្នំពេញ 2X-1961 បើក​ដោយ​មន្រ្តី​ប៉ូលិស​អន្តោ​ប្រ​វេសន៍​ម្នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹង​ តាម​ផ្លូវ​ ព្រះ​មុនី​រេត ក្នុង​ទិសដៅ​ពីលិច​ទៅ​កើត​មក​ដល់​ចំណុច​កើត​ហេតុ រថយន្ត​ហាយ​លែន​ឌ័រ​បាន​បើក​វ៉ានិង​កៀរ​ផ្នែក​ខាង​ស្តាំ​រថយន្ត​ ហ៊ីយ៉ាន់​ដាយ​ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​​3C-2856 បើក​ដោយ​បុរស​ម្នាក់​ដឹក​ក្បឿង​ ក្នុង​ទិសដៅ​ស្រប​គ្នា​ជា​មួយ​រថយន្តបណ្តាល​ឱ្យ​​រថយន្ត​ហ៊ី រថយន្ត​ហ៊ី​យ៉ាន់ដាយ បាក់កាង​ខាង​ស្តាំ ចំណែក​រថយន្ត​ហាយ​លែន​ឌ័រ​បាក់​កាង​ខាង​ឆ្វេង ។

ក្រោយ​ពេល​កើត​ហេតុ​ ម្ចាស់​រថយន្ត​ហាយ​លែន​ឌ័រ​​ចុះ​មក​រក​រឿង អ្នក​បើក​រថយន្ត​ហ៊ីយ៉ាន់ដាយ​ ឱ្យ​ចេញ​សង​ការ​ខូច​ខាត​រថយន្ត​គាត់ ។នៅ​ពេល​នោះ​អ្នក​បើក​រថយន្ត​ហ៊ីយ៉ាន់ដាយ ក៏​បាន​ទូរសព្ទ័ទៅ​ពូជា​ម្ចាស់​រថយន្ត​ឱ្យ​មក​ដោះ​ស្រាយ​ នៅ​ពេល​ម្ចាស់​រថយន្ត​​ហ៊ីយ៉ាន់ដាយ​មក​ដល់ មិនព្រម​សង​ ថ្លៃ​ការ​ខូចខាត ម្ចាស់​រថយន្ត​ហាយ​លែន​ឌ័រ​ក៏​ទូរសព្ទ័​ហៅ​មិត្ត​ភក្តិ៥​នាក់​មក​អន្តរាគមន៏ ។ ជា​មួយ​គ្នា​នោះដែរ លោក មន្រ្តី​ប៉ូលិសអន្តោប្រវេសន៍​ ​បាន​ថាឱ្យ​ប៉ូលិស​ចរាចរណ៏​ នៅ​ស្ពានស្ទឹង​មាន​ជ័យ​ថា លោក​ឯង​សក្តិ​ប៉ុន្មានមាន​សិទ្ធអី បាន​ហ៊ាន​ថា ឱ្យ​ខ្ញុំ​ជាអ្នក​ខុស​ ហើយ​ប៉ូលិស​ចរាចរណ៏​បាន​តប​ទៅ​វិញ ថាខ្ញុំនិយាយ​អ្វី​តាម​តែ​ការ​មើល​ឃើញ​ទេ។

នៅ​ចុង​បញ្ចប់​ម្ចាស់​រថយន្ត​ហាយ​លែន​ឌ័រ​ ​បាន​ឱ្យ​ម្ចាស់​រថយន្ត​ហ៊ីយ៉ាន់ដាយ​ធ្វើការ​សុំទោស​ដើម្បី បញ្ចប់រឿង ។