ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចប៉ូ​លិសណ្តាប់​ធ្នាប់ចុះ​អនាម័យ​បោស​សំអាត​សំរាម​នៅជុំវិញបរិវេណ​រង្វល់មូល​មាត់ច្រ​កប៉ោយ​ប៉ែត​

9 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ សមត្ថកិច្ច​ប៉ូលិស​សណ្តាប់​ធ្នាប់​សារធារណះ​ដឹក​នាំ​ដោយ​លោក​អនុសេនីយ៏​ឯក សៅ សារឿន​នាយ​ផ្នែក​សណ្តាប់​ធ្នាប់​សារធារណះ​ក្រុង​ប៉ោយ​ប៉ែត កាល​ពី​រសៀល​ថ្ងៃ ទី​២៤ មេសា ២០១៤​នេះ​បាន​ចុះ​ប្រ​តិបត្ត​ការ​អនាម័យ បោស​សំអាត​សំរាម​ជុំ​វិញ​បរិវេណរង្វង់មូល​​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​។

លោក អនុសេនីយ៍​ឯក សៅ សារឿន​ នាយ​ផ្នែក​សណ្តាប់​ធ្នាប់​ក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់​ឱ្យ​ដឹង​ថា យោង​តាម​បទ​បញ្ជា​យ៉ាង​មឺុង​ម៉ាត់​របស់​លោកវិរៈ​សេនីយ៍​ត្រី អ៊ុំ សុផល​ អធិការ​ក្រុង​និង​លោក​ ឧត្តម​សេនីយ៍​ត្រី ខេង ស៊ុំ ស្នង​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ទើប​កម្លាំង​ សមត្ថកិច្ច​ជំនាញ របស់​លោក​ចុះ​រៀប​ចំសណ្តាប់​ធ្នាប់​សារធារណះ​ និង​អនា​ម័យ​បោស​សំអាត​សំរាម​ជុំវិញ​បរិវេណ​រង្វង់មូល​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត នេះ​ក្នុងគោល​បំណង​ចូលរួម​ឱ្យ​មាន​សោ​ភណ័​ភាព​ ដែល​គេ​និយាយ​តគ្នា​ថា ទី​ក្រុង​ស្អាត សេវ៉ាល្អ ដើម្បី​លើក​ស្ទួយ​ប្រទេស​ជាតិទៅ​ថ្ងៃ​អនាគត។