ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ប៉ូលិស​ចុះបើក​វេទិការ​សាធារណះ​ភូមិ-ឃុំមាន​សុវត្ថិភាព​ទាំង៩ចំណុ​ចដល់​ប្រជាពល​រដ្ឋ ទូទាំង​ខេត្ត​បន្ទាយ​មានជ័យ​‏

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ សមត្ថ​កិច្ច​ប៉ូលិស​នៃ​ស្នង​​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ​​បាន​ចុះ​ប្រ​តិបត្ត​ការ​បើក​វេទ​ការ​សារ​ធា​រណះ​តាម​គោល​នយោ​បាយ​ភូមិ​ ឃុំ​សង្កាត់​មាន​សុវត្តិភាព​ទាំង​៩​ចំណុច​ដល់​ប្រ​ជា​ពល​រដ្ឋ​ទូ​ទាំង​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ការ​យល់​ដឹង​​បញ្ហា​ផ្សេង​ៗ​ដែល​ប្រ​ឈម​និង​ផ្លូវ​ច្បាប់​ ។

លោក​ ឧត្តម​សេនីយ៍​ត្រី​ខេង ស៊ុំ​ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឱ្យ​ដឹង​ថា ការ​បើក​វេទិការ​សារ​ធារណះ​ទូទាំង​ខេត្ត​សរុប​​បាន​១៥​លើក មាន​ប្រ​ជា​ពល​រដ្ឋ​​ចូលរួម​៦៣៤​នាក់​ក្នុង​នោះ​មាន​ស្រី​៣៧៨​នាក់​ ។បន្ទាប់​មក​ទៀត​ស្រុក​មង្គល​បូរី​បាន​អញ្ជើញ​ប្រ​ជា​ពល​រដ្ឋ​ដែល​បាន​ថត​អត្ត​សញ្ញាណ​បណ្ណ័​ឱ្យ​ចូល​រួម​ស្តាប់​ការ​ផ្ស​ព្វ​ផ្សាយ​វេទិការ​សារ​ធា​រណះ​ នៃ​ខ្លឹម​សារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ មាន​ប្រ​ជា​ពលរដ្ឋ​១១៥​នាក់​ ស្រី៨៧​នាក់​និង​មាន​សំណួរ​ចម្លើយ រវាង​ប្រ​ជា​ពល​រដ្ឋ​ដែល​ចូល​រួម​ផង​ដែរ​។

លោក​ស្នង​ការ​បាន​បន្ត​ថា​ ចំពោះ​សំណូម​ពរ​ប្រ​ជា​ពល​រដ្ឋ​សុំ​​ឱ្យ​ឡើង​ថ្លៃ​​​sស្រូវ​ ទើប​ពួក​គាត់​សុខ​ចិត្ត​នៅ​ធ្វើ​ស្រែ​ មិន​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រ​ទេស​ថៃ​ទេ ។ចំណែក​ស្រុក​ព្រះ​នេត្រ​ព្រះ​សំរាប់​ព្រឹក​ថ្ងៃ​ទី ២៤ មេសា ២០១៤​នេះ​ផងដែរ​​បាន​ប្រ​មូល​បង​ប្អូន​មក​ធ្វើ​អត្ត​សញ្ញាណបណ្ណ័​ ប្រ​ជុំ​ផ្សព្វ​ផ្សាយ​នៃ​ការ​មិន​យក​សេ​វា​ និង​គោល​នយោ​បាយ​ភូមិ​ឃុំ សង្កាត់​ មាន​សុវត្តិភាព។

ព័ត៌មានលម្អិតនិង​ផ្សាយ​ជូននៅ​លើ​ទំពរ័​កាសែត​កោះ​សន្តិភាព