ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​មកពី​ទិញ​គ្រឿង​ញៀន​យកទៅ​ឱ្យមិត្ត​ភក្តិ ត្រូវនគ​របាល​ល្បាតឬ​ស្សី​កែវឃាត់​ខ្លួន ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​នគ​របាល​ល្បាត​ខណ្ឌ​ឬ​ស្សី​កែវឃាត់​ខ្លួន ​កាលពី​វេលា​ម៉ោង១០​និង១០​នាទី​ព្រឹក​ថ្ងៃ​ទី២៤​ ខែ​មេសា​ ឆ្នាំ២០១៤​តាមប​ណ្តោយ​ផ្លូវជាតិ​លេខ៥ ​ស្ថិតក្នុង​ភូមិលូ ​សង្កាត់​ស្វាយ​ប៉ាក ​ ខណ្ឌឬ​​ស្សីកែ​វ ខណះ​​ពេល​​ជិះ​ម៉ូតូ​មក​​ពីទិញ​គ្រឿង​ញៀន​​យក​ទៅឱ្យ​មិត្តភ​ក្តិ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​នគ​របាល​ល្បាត​ខណ្ឌ​ឬ​ស្សី​កែវឃាត់​ខ្លួន ​កាលពី​វេលា​ម៉ោង១០​និង១០​នាទី​ព្រឹក​ថ្ងៃ​ទី២៤​ ខែ​មេសា​ ឆ្នាំ២០១៤​តាមប​ណ្តោយ​ផ្លូវជាតិ​លេខ៥ ​ស្ថិតក្នុង​ភូមិលូ ​សង្កាត់​ស្វាយ​ប៉ាក ​ ខណ្ឌឬ​​ស្សីកែ​វ ខណះ​​ពេល​​ជិះ​ម៉ូតូ​មក​​ពីទិញ​គ្រឿង​ញៀន​​យក​ទៅឱ្យ​មិត្តភ​ក្តិ​ ។

ជន​សង្ស័​យ​ដែល​​ត្រូវចាប់​​ខ្លួន ​ឈ្មោះ​ ​ស៊ុំ ​ហ៊ីង​ ​ហៅ​ម៉ៅ​ ភេទប្រុស​ អាយុ២៦​ឆ្នាំ ​ជាជាង​ក្រឡឹង​ ស្នាក់​នៅក្នុងភូមិ​កន្លែង​ចាប់​ខ្លួន​​ខាង​លើ។ ​ក្រោយ​ពីឃាត់​ខ្លួននគរ​បាលដក​ហូតថ្នាំញៀ​នប្រភេទ​ម៉ាទឹ​កកក ​មួយ​កញ្ចប់​ ដែល​ជននោះ​លាក់ទុក​ នៅក្នុង​កញ្ចប់​​បារី​ ។

តាម​នគ​រ​បាល​​ខណ្ឌ​ឫស្សី​​កែវ​បាន​​អោយ​​ដឹង​ថា​ នៅ​ព្រឹក​​មុន​ពេល​​ចាប់​ខ្លួន​​កម្លាំង​​នគរ​​បាល​​ខណ្ឌ​​បាន​ជិះ​​​ល្បាត​​នៅ​តាម​​ផ្លូវ​ជាតិ​​​លេខ៥​ក៍បាន​ប្រទះ​ឃើញ ​ជនសង្ស័យ​ជិះ​ម៉ូតូម៉ាក​វីវ៉ា​ពណ៌​ខ្មៅ​មួយ​គ្រឿង​មានការ​សង្ស័យ​ក៍បាន​ហៅឈ​ប់ត្រួត​ពិនិត្យ​ ក៍បាន​​រកឃើញ​​គ្រឿង​​ញៀន​​មួយ​កញ្ចប់​ក៍​បាន​​ឃាត់​​ខ្លួន​​តែម្តង​​។​​នៅចំ​​ពោះ​មុ​ខជន​​សង្ស័យ​​បាន​​សារ​ភាព​​អោយ​​ដឹងថា​ គ្រឿង​​ញៀន​​១កញ្ចប់​​​នោះ​​ត្រូវបាន​​រូបគេ​​ទិញ​ក្នុងត​ម្លៃ៨​ម៉ឺន​រៀល​ ​នៅក្នុង​​ភូមិ​លូ ​ ​ហើយ​​ក៍បាន​ជិះម៉ូតូ​​យកទៅ​​អោយ​​មិត្តភក្កិ​ឈ្មោះ​​លីម​នៅម្តុំ​​គីឡូ​​ម៉ែត្រ​​លេខ៧​​ ពេល​​ជិះ​ម៉ូតូ​តាម​ផ្លូវ​​ត្រូវ​កម្លាំង​​នគរបាល​​​ឃាត់​ខ្លួន​​។

ដោយ​ឡែកកាល​ពីព្រឹក​ថ្ងៃ​ទី២៣​ខែមេសា​ឆ្នាំ២០១៤​ជនសង្ស័យ​ជួញដូរ​គ្រឿង​ញៀន​ម្នាក់ជា​ជនជាតិ​វៀត​ណាម​ត្រូវ​​បាន​នគរ​​បាល​​រដ្ឋបាល​ ស្វាយប៉ាក​ឃាត់​ខ្លួននៅ​មូល​ដ្ឋាន​សង្កាត់​ស្វាយប៉ាក​ ហើយ​ដក​ហូត​បាន​គ្រឿង​ញៀន​ចំនួន១​៣ក​ញ្ចប់​។

ជនសង្ស័យ​ដែល​ត្រូវចាប់​ខ្លួន​ឈ្មោះង្វៀង​ យ៉ាំង​ហឿង​ ភេទប្រុស​អាយុ២៨​ឆ្នាំ ​ស្នាក់នៅ​ភូមិលូ ​សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សី​​កែវ​។

តាម​នគរ​បាល​បាន​ឱ្យ​ដឹងថា ​នៅ​វេលា​ម៉ោង១០​និង៣០​នាទីព្រឹក​ថ្ងៃទី២៣​ ខែមេសា ​កម្លាំងនគរ​បាលរដ្ឋ​បាល​ស្វាយ​​ប៉ាក​​បាន​ជិះល្បាត​នៅក្នុង​ភូមិលូ​ក៍បាន​ប្រទះឃើញ​ជនសង្ស័យ​កំពុង​តែចែ​កចាយ​គ្រឿង​ញៀន​ហើយក៍​ បាន​ឃាត់​​ខ្លួន​ដក​​ហូត​​បាន​គ្រឿង​ញៀន​ចំនួន​១៣​កញ្ចប់​តែម្តង​ ។