ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរគត​ជនដេក​ស្លា.ប់​ដោយសារ​តែមិន​មានអាហា​រទទួល​ទាន​

9 ឆ្នាំ មុន

ខេត្ត​​កំពង់​​​ចាម៖ ​ទុរគត​ជន​មិនស្គាល់​អត្ត​សញ្ញាណ ​ អាយុ​ប្រហែល​៤០ ​ឆ្នាំ ត្រូវ​បានគេ​ឃើញ​ដេក​ស្លា.ប់​​នៅក្នុង​ដីចំការ​របស់​​អា​​ជីវ​​ករ​លក់​មាស​ម្នាក់​ ទល់មុខ​ហ្គោល​ក្លឹបស្ថិ​តនៅភូមិ​បឹងស្នាយ​ សង្កាត់​សំបួរមាស​ ក្រុងកំ​ពង់ចាម​ ។ ​​ ហេតុការណ៏​​ភ្ញាក់​​ផ្អើល​​នេះ​ នៅ​​វេលា​ម៉ោង៣ ​និង៣០​នាទី​ រសៀល​ថ្ងៃ​ទី២៤​មេសា​ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព​ មិន​ឃើញ​​មាន

ខេត្ត​​កំពង់​​​ចាម៖ ​ទុរគត​ជន​មិនស្គាល់​អត្ត​សញ្ញាណ ​ អាយុ​ប្រហែល​៤០ ​ឆ្នាំ ត្រូវ​បានគេ​ឃើញ​ដេក​ស្លាប់​​នៅក្នុង​ដីចំការ​របស់​​អា​​ជីវ​​ករ​លក់​មាស​ម្នាក់​ ទល់មុខ​ហ្គោល​ក្លឹបស្ថិ​តនៅភូមិ​បឹងស្នាយ​ សង្កាត់​សំបួរមាស​ ក្រុងកំ​ពង់ចាម​ ។ ​​ ហេតុការណ៏​​ភ្ញាក់​​ផ្អើល​​នេះ​ នៅ​​វេលា​ម៉ោង៣ ​និង៣០​នាទី​ រសៀល​ថ្ងៃ​ទី២៤​មេសា​ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព​ មិន​ឃើញ​​មាន​​ស្លាក​​ស្នាម​​លើរា​ងកាយ​នោះ​ទេគឺ​ប្រជាពល​រដ្ឋ​នាំគ្នា​និយាយ​ថា​ ស្លាប់​ដោយ​ដាច់​បាយ​តែម្តង​ ។

សាក្សី​បានប្រាប់​ឲ្យដឹង​ថា​ បុរស​មិនស្គាល់​អត្តសញ្ញាណ​រូបនេះ ​ត្រូវបាន​ប្រជាពល​រដ្ឋប្រទះ​ឃើញ​នៅ៣​ទៅ៤​ថ្ងៃមក​ហើយ​ នៅ​​ត្រង់​ចំនុច​ក្បែរ​កន្លែ​ងស្លាប់​ហ្នឹង​ សូម្បីតែ​សំលៀក​បំពាក់​ក៏គ្មាន​ទៀត​ពេលនោះ​ហេតុ​តែមាន​ក្តីអាណិត​អាសូរ ​ ប្រជាជ​នឲ្យ​យក​​ខោ​អាវ​ទៅស្លៀក​ពាក់ឲ្យ ​ ។ ក្រោយ​ពីមេឃ​បានបង្អុរ​ភ្លៀងធ្លាក់​មួយ​មេធំ ​ បុរសនេះ​មានអា​ការៈ​រងាញាក់​មើល​ទៅគួរ​ឲ្យ​អា​​ណិត​​​ណាស់​ ។

សាក្សី​បាន​ប្រា​ប់បន្ត​ថា ​ ក្នុង​ពេល​នោះ​បានឲ្យ​បបរហូប​អស់១​ចាន​ បុរស​នោះ​លើក​ហូបទាំង​ញ័រ​ដៃ​ពេល​សួ​រនាំ​ទៅថា​ មាន​កូន​​រស់​​នៅម្តុំ​ផ្សារ​ដើមគ ​រាជធានី​ភ្នំពេញ​ តែមិន​បាន​ប្រាប់​ឈ្មោះ​អ្វីនោះទេ​ ។ហើយ​រហូតដល់​ម៉ោង​ប្រហែលជា ​២ រសៀល​ថ្ងៃទី​ ២៣​ មេសា​ បុរស​នោះ​បានឃើញ​ដេកនៅ​នឹង​ចញ្ចើម​ថ្នល់ជាតិ​លេខ៧​ ដោយ​ឃើញ​មានស្នា​មរបក​ដៃជើង​ ទំនង​ជា​ត្រូវ​គេ​បុក​​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៏​ ។ស្រាប់​តែនៅ​វេលាម៉ោង​៣និង៣០​នាទី​ រសៀល​ថ្ងៃទី ២៤​ មេសា ក៏ឃើញ​ដេកស្លា​ប់ពោះ​បាក់​​ឲ្យ​​កា​ក្លប​នៅក្នុង​ដីចំការ​របស់គេ ​ស្ថិតនៅ​ភូមិបឹង​ស្នាយ ​សង្កាត់សំបួ​រមាស ​ បង្កឲ្យ​មានការភ្ញាក់​ផ្អើលដល់​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​ទៅពិនិត្យ​សពផង​ដែរ ។

ចំណែ​កលោក​ ស៊ឹង ចាន់អូន ​នាយប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សំបួរមាស ​បានប្រាប់​ឲ្យដឹងដែ​រថា​ ទុរគតជន​នេះ​បាន​ស្លាប់​មិន​មាន​​ពាក់​​ព័ន្ធ​និង​ឃាតកម្ម​ណាមួយ​នោះទេ​ ក្នុងនោះ​ម្ចាស់ក្លឹប​បានជួយ​ឧបត្ថម្ភ​ក្តាមឈូស​ដាក់សព​សំរាប់យក​ទៅបូជា​នៅវត្ត​ដីដុះ ​ក្រុង​​​កំពង់​ចាម ​។ លោក​យ៉េន ​ថុល ​ចៅសង្កាត់​សំបួរមាស​ក៏មាន​វត្តមាន​ចុះមក​ដល់កក​ន្លែងកើ​តហេតុ ​បានជួយ​ជ្រោម​ជ្រែង​​ចាត់​​ចែង ​ដោយបាន​ហៅតា​អាចារ្យ​មកសូត្រ​ធម៌តាម​ប្រពៃណី​ ដើម្បី​បណ្តេញនូវ​ឧបទ្រប់​ចង្រៃចេញ ​មិនឲ្យមាន​ត្រង់ដី​​ចំការ​នោះ​ផង​ដែរ​។