ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​​​ដំបូង​​​ឃុំ​ខ្លួន​​ថៅ​កែ​ស្ត្រី​​​​កូរ៉េ​​​​​ចាយ​​សែក​​«ស្អុយ​»

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចៅ​ក្រម​ស៊ើប​សួរ​​​សាលា​ដំបូង​រាជ​ធានី​​​ភ្នំពេញ​​ កាល​ពី​ល្ងាច​​ថ្ងៃ​ទី​២៣ មេសា​​​ បាន​សម្រេច​​​ចេញ​ដីកា​ឃុំ​ខ្លួន​​ថៅកែ​​រោង​ចក្រ​កាត់​ដេរ​​​ ហ្គាវ័ន​​ អឹភែរឹល ដាក់​ពន្ធ​នាគារ​​​​ជា​​បណ្តោះ​អាសន្ន​​​​ ដោយ​រង់​ចាំ​​បើក​​ការ​​ស៊ើប​អង្កេត​ជា​បន្ត​​ ​និង​ឈាន​ដល់​បើក​សវនាការ​​​លើ​សំណុំ​រឿង​ចេញ​មូល​ប្ប​ទាន​​បត្រ​​អត់​សាច់​ប្រាក់​ (សែក​ស្អុយ) ។

រាជធានីភ្នំពេញ ៖ ចៅ​ក្រម​ស៊ើប​សួរ​​​សាលា​ដំបូង​រាជ​ធានី​​​ភ្នំពេញ​​ កាល​ពី​ល្ងាច​​ថ្ងៃ​ទី​២៣ មេសា​​​ បាន​សម្រេច​​​ចេញ​ដីកា​ឃុំ​ខ្លួន​​ថៅកែ​​រោង​ចក្រ​កាត់​ដេរ​​​ ហ្គាវ័ន​​ អឹភែរឹល ដាក់​ពន្ធ​នាគារ​​​​ជា​​បណ្តោះ​អាសន្ន​​​​ ដោយ​រង់​ចាំ​​បើក​​ការ​​ស៊ើប​អង្កេត​ជា​បន្ត​​ ​និង​ឈាន​ដល់​បើក​សវនាការ​​​លើ​សំណុំ​រឿង​ចេញ​មូល​ប្ប​ទាន​​បត្រ​​អត់​សាច់​ប្រាក់​ (សែក​ស្អុយ) ។

ថៅ​កែ​រោង​​ចក្រ​​ខាង​លើ​ឈ្មោះ​​​ ឆា ឃីយុង​ហុី​ ភេទ​ស្រី​ អាយុ​​៤៥​ឆ្នាំ​​​ ជន​ជាតិ​កូរ៉េ​​​ ស្នាក់​នៅ​ផ្ទះ​​ជួល​​​ ក្នុង​ភូមិ​ថ្មី​ សង្កាត់​តាខ្មៅ​​​ ក្រុង​តាខ្មៅ​​​ ខេត្ត​កណ្តាល​ ។ ការ​សម្រេច​ឃុំ​ខ្លួន​​ថៅ​កែ​រោង​ចក្រ​​កាត់​ដេរ​ជន​ជាតិ​កូរ៉េ​រូប​នេះ​​​ ត្រូវ​បាន​ប្រភព​​ព័ត៌​មាន​ពី​សាលា​ដំបូង​​រាជ​ធានី​​​ឱ្យ​ដឹង​ថា​ ថៅកែ​ស្រី​រូប​នេះ​​​រង​នូវ​បណ្តឹង​​របស់​មេធាវី​​ការពារ​សិទ្ធិ​ឱ្យ​​ក្រុម​ហ៊ុន​​​ផែ​ស្ងួត​ តេង ឡាយ ដែល​ប្តឹង​​ចោទ​ប្រកាន់​​​ថា បាន​ចេញ​​មូល​ប្ប​ទាន​បត្រ​​​​គ្មាន​សាច់​ប្រាក់​ ។ ប្រភព​​​​ព័ត៌​មាន​ឱ្យ​ដឹង​​ទៀត​ថា​​​ កាល​ពី​​ពេល​កន្លង​ទៅ​​​ អ្នក​ស្រី​ថៅកែ​​រោង​ចក្រ​​ជន​ជាតិ​កូរ៉េ​រូប​នេះ​​​ បាន​នាំ​ទំនិញ​មក​ពី​ក្រៅ​ប្រទេស​​តាម​​រយៈ​ផែ​ស្ងួត​​ តេង ឡាយ​ លុះ​ពេល​ដឹក​ចេញ​នៅ​ខ្វះ​ប្រាក់​ថ្លៃ​​ស្តុក​ទំនិញ​​ក្នុង​ផែ​ស្ងួត​​ ចំនួន​​១៥.៤២០​ដុល្លារ​អាមេរិក​ ។ ពេល​ខ្វះ​​ប្រាក់​​ តំណាង​ក្រុម​ហ៊ុន​​​ បាន​ទូរ​ស័ព្ទ​ទារ​​​ជា​ច្រើន​លើក​ច្រើន​សា និង​តម្រូវ​ឱ្យ​អ្នក​យក​ប្រាក់​​​​ដែល​នៅ​ខ្វះ​​នោះ​ទៅ​បង់​​ឱ្យ​ក្រុម​ហ៊ុន​ផង​​ តែ​ថៅ​កែ​​ស្រី​រូប​នេះ​​មិន​បាន​យក​ប្រាក់​ទៅ​បង់​ឱ្យ​គេ​ទេ​ ។

ផ្ទុយ​ទៅ​វិញ​​ អ្នក​ស្រី​​ថៅកែ​រោង​ចក្រ​រូប​នេះ​​​​បែរ​ជា​ចេញ​មូល​ប្ប​ទាន​បត្រ​អត់​សាច់​ប្រាក់​​ ឱ្យ​ទៅ​ក្រុម​ហ៊ុន​ផែ​ស្ងួត​​ ទើប​ត្រូវ​គេ​ប្តឹង​​សមត្ថ​កិច្ច​ រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​  នេះ ។ ការចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​កូរ៉េ​​​​រូប​នេះ​ ត្រូវ​បាន​​កង​រាជ​អាវុធ​ហត្ថ​​លើ​​ផ្ទៃ​ប្រទេស ​ដឹក​​​នាំ​ដោយ​លោក​វរ​សេនីយ៍​ឯក ទូច គង្គា នាយ​ការិយា​ល័យ​​ព័ត៌​មាន​​ទូទៅ នៃ​​ស្នង​ការ​ដ្ឋាន​ព័ត៌​មាន​ និង​សន្តិសុខ​ ​សហ​ការ​ជាមួយ​កម្លាំង​កង​រាជ​​អាវុធ​ហត្ថ​ខេត្ត​កណ្តាល​ និង​ក្រុង​តាខ្មៅ​ ចុះ​ធ្វើ​ការ​នាំ​ខ្លួន​ ។ ​ការ​ឃាត់​ខ្លួន​​ស្ត្រី​ជន​ជាតិ​​កូរ៉េ​ដែល​​ជា​ថៅ​កែ​រោង​ចក្រ​​នេះ បាន​ធ្វើ​ឡើង​​កាល​ពី​វេលា​​ម៉ោង​១២​ថ្ងៃ​ត្រង់​ ​ថ្ងៃ​ទី​២២ មេសា ​នៅ​ខាង​មុខ​ផ្ទះ​​ជួល​ស្នាក់​នៅ​របស់​ស្ត្រី​​ជន​ជាតិ​កូរ៉េ​ខាង​​លើ​ ស្ថិត​ក្នុង​ភូមិ​ថ្មី​ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខណៈ​ដែល​ស្ត្រី​ជន​ជាតិ​កូរ៉េ​​រូប​នេះ​ កំពុង​​ជិះ​ក្នុងរថយន្ត​​ម៉ាក​ស៊ីអវី​ ពណ៌​ទឹក​ប្រាក់​ មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​​​ 2G-7653 ត្រឡប់​​មក​ពី​រោង​ចក្រ​វិញ ។

លោក​វរ​សេនីយ៍​ឯក​​ ទូច គង្គា​​ នាយ​​ការិយា​ល័យ​​ព័ត៌​មាន​​ទូទៅ នៃ​ស្នង​ការ​​ដ្ឋាន​​ព័ត៌​មាន​​ និង​សន្តិសុខ​ កង​រាជ​​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​​ឱ្យ​ដឹង​ថា​ ប្រតិ​បត្តិ​​ការ​ឃាត់​ខ្លួន​ស្ត្រី​ជន​ជាតិ​​កូរ៉េ​ខាង​លើ​នេះ​ ធ្វើ​ឡើង​​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​លេខ​២០៩​ ចុះ​ថ្ងៃ​ទី​៤ មេសា ២០១៤​ របស់​លោក​​ កោ វណ្ឌី ចៅ​ក្រម​សុើប​សួរ​​​នៃ​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ ពីបទ​​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧប​ករណ៍​​អាច​ជួញ​ដូរ​បាន​​​នៅ​ពេល​ដល់​ឥណ​ប្រតិ​ទាន​​ ដោយ​មាន​បំណង​​​ និង​ដោយ​មាន​ចេតនា​​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​អ្នក​ដទៃ​ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​៣០ កញ្ញា​ ២០១៣ នៅ​រាជ​ធានី​ភ្នំពេញ ។

​លោក ទូច គង្គា បាន​បន្ត​ថា​ នៅ​មុន​ពេល​ឈាន​ដល់​​សមត្ថ​កិច្ច​​ចុះ​នាំ​ខ្លួន​​ស្ត្រី​ជន​ជាតិ​កូរ៉េ​​​រូប​នេះ​​ សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​​​នៅ​ចំពោះ​​មុខ​តុលាការ​​ចំនួន​២​លើក​ តែ​ឈ្មោះ​នេះ​​មិន​ព្រម​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​​របស់​តុលាការ​ឡើយ​ ទើប​​លោក​ចៅ​ក្រម​ កោ វណ្ឌី សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​កង​កម្លាំង​សាធារណៈ​ស្រាវ​ជ្រាវ​រក​ចាប់​ខ្លួន​ និង​នាំ​ខ្លួន​​ឈ្មោះ ឆា ឃី​យុង​ហុី​ ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់ ៕