ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​តវ៉ា​​​បឹង​​កក់​នាំ​គ្នា​​​​រ​ក​ជំនួយ​​​ពី​ធនា​គារ​ពិភព​​លោក ក្រោយ​​ការ​​​រក​​ដំណោះ​​​​ស្រាយ​​​នៅ​​សាលា​រាជ​ធានី​​​បរា​​ជ័យ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​គ្មាន​ដំណោះ​ស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​​ មេសា​ ក្រុម​អ្នកតវ៉ា​បឹងកក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​ធនាគារ​ពិភព​លោក​ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្ដម​ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ពេញ​ ដើម្បី​ដាក់ញត្ដិស្នើសុំ​វត្ដ​មាន​តំណាង​ធនាគារ​ពិភព​លោក​មួយ​រូប​ ដើម្បី​ចូលរួម​រាល់​កិច្ច​ប្រជុំ​រឿង​ដីធ្លី​ជាក់​ស្ដែង​ជា​មួយ​សាលា​រាជ​ធានី​ភ្នំ​ពេញ។​

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​គ្មាន​ដំណោះ​ស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​​ មេសា​ ក្រុម​អ្នកតវ៉ា​បឹងកក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​ធនាគារ​ពិភព​លោក​ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្ដម​ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ពេញ​ ដើម្បី​ដាក់ញត្ដិស្នើសុំ​វត្ដ​មាន​តំណាង​ធនាគារ​ពិភព​លោក​មួយ​រូប​ ដើម្បី​ចូលរួម​រាល់​កិច្ច​ប្រជុំ​រឿង​ដីធ្លី​ជាក់​ស្ដែង​ជា​មួយ​សាលា​រាជ​ធានី​ភ្នំ​ពេញ។​

យោង​តាម​ញត្ដិ​របស់សហគមន៍​បឹងក​ក់​ និង​មាន​ការ​ចូលរួម​ពី​អតីត​អ្នក​ភូមិ​បឹង​កក់​ បុរី​កីឡា​ និង​ថ្មគោលនោះ​បាន​ឱ្យ​ដឹង​ថា​ ហេតុ​ដែល​សុំ​ឱ្យ​មាន​តំណាង​ធនាគារ​ពិភព​លោក​មាន​វត្ដ​មាន​ចូល​រួម​ក្នុងកិច្ច​ប្រជុំ​នោះ​ គឺ​ដើម្បី​ពង្រឹង​ជំហរ​នៃ​ការ​ដោះ​ស្រាយ​របស់​អាជ្ញាធរ​សាលារាជ​ធានី​ភ្នំពេញ​ ឱ្យ​មាន​លទ្ធភាព​ពិត​ប្រាកដ​ និង​ជួយ​អន្ដរា​គមន៍​ចូលរួម​ស្វែង​រក​ដំណោះ​ស្រាយ​លើជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​មក​ហើយ​នោះ​ផង​ ។​ ការគ្មាន​ដំណោះ​ស្រាយ​មិន​ច្បាស់​លាស់​បាន​ធ្វើ​ឱ្យអ្នក​ភូមិ​បឹង​កក់​ជួប​ការ​លំបាក​ និង​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ​ ។​

នៅ​វេលា​ម៉ោង​១១​នា​ថ្ងៃ​ដដែល​ តំណាង​សហគមន៍​បឹងកក់​៧នាក់​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចូល​ជួប​តំណាង​ធនាគារ​ពិភព​លោក​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ ទើប​ឃើញ​ចេញ​មក​វិញ​ ។​ តែ​លទ្ធផល​បែប​ណា​នោះ​មិន​ត្រូវ​បាន​គេ​ឱ្យ​ដឹង​ឡើយ​ រួច​នាំ​គ្នា​ឡើង​ជិះ​រ៉ឺម៉កម៉ូតូ​ទៅ​ផ្ទះរៀងៗ​ខ្លួន​ ដោយ​គ្មាន​ការ​រា​រាំង​ពី​សមត្ថកិច្ច​ឡើយ​ ។ អ្នក​ភូមិ​បឹងកក់មួយ​រូប​និយាយ​ថា​​ កាល​ពី​ថ្ងៃទី​២២​ មេសា​ សាលា​រាជ​ធានី​ភ្នំពេញ​បាន​អញ្ជើញ​ខាង​ប្រជា​ពលរដ្ឋ​បឹងកក់​ភូមិ​១​ លើ​វាល​ខ្សាច់​ចំនួន​១៤គ្រួសារ​ចូល​ដោះ​ស្រាយ​ តែ​មិន​មាន​លទ្ធផល​អ្វី​បន្ដិច​សោះ​ដល់​ប្រជា​ពលរដ្ឋ​ ។

លោក​ ប៉ា​ សុជាតិ​វង្ស​ អភិបាល​រាជ​ធានី​ភ្នំពេញ​ បានលើកឡើង​ថា​ ក្នុង​ចំណែក​ដី​១២,៤៤​ហិកតា​ គ្មាន​សល់​ដី​សម្រាប់​ចែក​ឱ្យ​ប្រជា​ពលរដ្ឋ​ទៀត​ទេ​ តែ​ដោយ​ផ្អែក​លើមនោស​ញ្ចេត​នា​របស់​អភិបាល​រាជ​ធានី​ភ្នំពេញ​ គឺផ្ដល់ឱ្យ​ដី​មួយ​ល្វែង​ទំហំ​៤​ម៉ែត្រ​គុណនឹង​១៨ម៉ែត្រ​ បើ​ទោះ​បី​ពលរដ្ឋ​មាន​ទំហំ​ដីធំ​ប៉ុណ្ណា​ក៏ដោយ​ ក៏ត្រូវ​ទទួលគោលការណ៍​នេះ​ដែរ​ ។ ដោយ​សារ​តែ​ដំណោះ​ស្រាយ​របស់​សាលា​រាជ​ធានី​មិន​អាច​ទទួល​យក​បាន​ ​ទើប​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​នាំ​គ្នា​ដាក់​ញត្ដិ​ដល់ធនាគារ​ពិភព​លោក​​ដើម្បី​ជួយ​អន្ដាគមន៍​​ ។ ការ​លើក​គ្នា​មក​ដាក់​ញត្ដិ​នៅទី​ស្នាក់​ការ​ធនាគារ​ពិភព​លោក​នេះ​ ខណៈ​ពេល​ដែល​អ្នក​ស្រី​ ទេព​ វន្នី​ ធ្លាប់​តែ​ជា​អ្នកដឹក​នាំ​នោះស្ថិត​នៅ​ឯ​សហរដ្ឋ​អាមេរិក​ ៕​