ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធានា​​ដឹក​​ប្រពន្ធ​​មិត្ត​​ភក្តិ ​ឡើង​​​ថ្នល់​​ជាតិ​​រក​​​តាក់​​ស៊ី​ជិះ ដល់​​កន្លែង​​ស្ងាត់​ចាប់​​រំលោ.ភ

10 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ នគរ​បាល​បាន​ចាប់​បញ្ជូន​ខ្លួន​ជន​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត នា​រសៀល​ថ្ងៃ​ទី​២៣ មេសា​ ពី​បទ​រំលោ.ភ​សេព​សន្ថវៈ ក្រោយ​ជន​​នេះ​យក​ពូថៅ​​មក​គំរាម​កា.ប់​សម្លា.ប់​​​ស្ត្រី​ជា​ប្រពន្ធ​របស់​មិត្តភក្តិ​​ខ្លួន និង​បាន​ចាប់​រំលោ.ភ​រហូត​បាន​សម្រេច រួច​ជិះ​ម៉ូតូ​​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថ​កិច្ច​តែ​​ដោយ​ការ​ស្លន់​ស្លោ ក៏​ដួល​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ដំណំ​ ។​

ខេត្ត​ក្រចេះ​ ៖ នគរ​បាល​បាន​ចាប់​បញ្ជូន​ខ្លួន​ជន​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត នា​រសៀល​ថ្ងៃ​ទី​២៣ មេសា​ ពី​បទ​រំលោភ​សេព​សន្ថវៈ ក្រោយ​ជន​​នេះ​យក​ពូថៅ​​មក​គំរាម​កាប់​សម្លាប់​​​ស្ត្រី​ជា​ប្រពន្ធ​របស់​មិត្តភក្តិ​​ខ្លួន និង​បាន​ចាប់​រំលោភ​រហូត​បាន​សម្រេច រួច​ជិះ​ម៉ូតូ​​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថ​កិច្ច​តែ​​ដោយ​ការ​ស្លន់​ស្លោ ក៏​ដួល​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ដំណំ​ ។​

ជន​ស្រេក​ឃ្លាន​តណ្ហា​​ និង​​គំរាម​សម្លាប់​ប្រពន្ធ​មិត្តភក្តិ​នេះ ឈ្មោះ នៅ ផល​ អាយុ​២៣​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្រែ​បេង ឃុំ​អូរ​​ម្រះ​ ស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង និង​​ធ្វើ​សកម្ម​ភាព​​ចាប់​រំលោភ​​លើ​ស្ត្រី​អាយុ​៣១​ឆ្នាំ ជា​ប្រពន្ធ​របស់​មិត្ត​ភក្តិ​ខ្លួន ។ លោក​អនុ​សេនីយ៍​ឯក​ ឈិន សំបូរ អធិការ​រង​​ស្រុក​សំបូរ​ បាន​ឱ្យ​ដឹង​ថា ជន​ម្នាក់​នេះ​​ត្រូវ​កម្លាំង​​នគរ​បាល​ចាប់​​ឃាត់​ខ្លួន​​​កាល​ពី​យប់​ថ្ងៃ​ទី​​២១ មេសា នៅ​ខេត្ត​ស្ទឹង​ត្រែង​ ។ ការ​ចាប់​ខ្លួន​ជន​នេះ​ គឺ​ធ្វើ​ឡើង​តាម​​ពាក្យ​បណ្តឹង​របស់​ស្ត្រី​រង​គ្រោះ ។

​​ពាក់​​ព័ន្ធ​​នឹង​ក​​រណី​នេះ​ ​សមត្ថ​កិច្ច​និយាយ​ថា​ ​​កាល​ពី​ថ្ងៃ​ទី​២១ ​មេសា ជន​ម្នាក់​នេះ​​ ​និង​ប្តី​​ស្ត្រី​រង​​គ្រោះ​បាន​ផឹក​ស្រា​​ជាមួយ​​គ្នា​ក្នុងភូមិ​អូរ​ព្រះ​ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ​ខេត្ត​ក្រចេះ​ ។ ​ក្រោយ​ពី​ផឹក​ស៊ី​បាន​មួយ​ស្របក់​​ បុរស​ជា​ប្តី​បាន​ខ្ចី​ម៉ូតូ​ជន​ជាប់​ចោទ​​ ចេញ​​​ទៅ​ផ្លូវ​ជាតិ​ដើម្បី​ដឹក​ប្រពន្ធ​ទៅ​​​ចាំ​ជិះ​រថយន្ត​តាក់​ស៊ី​ ទៅ​ខេត្ត​កំពង់​ចាម ។ តែ​ជន​ជាប់​ចោទ​មិន​បាន​ឱ្យ​ម៉ូតូ​ខ្ចី​ទេ​​ ដោយ​ធានា​ថា ទុក​​ឱ្យ​គេ​ជា​អ្នក​​ជូន​ទៅ​ ព្រោះ​​​​ខ្លួន​គេ​​ត្រូវ​ចេញ​ទៅ​ក្រៅ​ដែរ ។ ​ប្រភព​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​​ទៀត​ថា បន្ទាប់​មក​​ជន​សង្ស័យ​រូប​នេះ ​បាន​ឌុប​ស្ត្រី​​ជា​ប្រពន្ធ​មិត្ត​ភក្តិ​​ចេញ​មក​ផ្លូវ​ជាតិ ពេល​ឃើញ​​ឱកាស​ល្អ​​ ជន​នេះ​​បាន​ជិះ​ម៉ូតូ​ចូល​តាម​ផ្លូវ​រទេះ​​ចម្ងាយ​ជាង​១០០​ម៉ែត្រ ​ក៏​ឈប់​ម៉ូតូ​ហើយ​យក​ពូថៅ​​គំរាម​សម្លាប់​​ស្ត្រី​រង​គ្រោះ​កុំ​ឱ្យ​ស្រែក និង​​បាន​ចាប់​រំលោភ​​​រហូត​បាន​សម្រេច ។

​បន្ទាប់​ពី​​ធ្វើ​សកម្ម​ភាព​​ចាប់​រំលោភ​រួច ជន​នេះ​បាន​ជិះ​ម៉ូតូ​រត់​គេច​មក​កាន់​ខេត្ត​ស្ទឹង​ត្រែង​​វិញ និង​បាន​ដួល​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួស​​ធ្ងន់​ធ្ងរ​ ហើយ​ក៏​ត្រូវ​​កម្លាំង​នគរ​បាល​ខេត្ត​ក្រចេះ តាម​ចាប់​ខ្លួន​ដល់​មណ្ឌល​សុខ​ភាព ។ ​នគរ​បាល​ព្រហ្ម​ទណ្ឌ​​និយាយ​ថា ជន​នេះ​​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​​ខេត្ត នា​រសៀល​ថ្ងៃ​ទី​២៣ មេសា ពី​បទ​រំលោភ​សេព​សន្ថវៈ ៕