ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​ក្រាញ​​​ននៀល​​​​រក​យុត្តិ​ធម៌​​​ប្រឆាំង​ជន​​ទំនើង បាន​​​​ជោគ​ជ័យ​​​​ដោយ​តុលា​​ការ​​សម្រេច​​ឃុំ​ខ្លួន​​ជន​​ត្រូវ​​ចោទ

10 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង​​​ ៖​​​ ​យុត្តិធម៌​​ពិតជា​មាន​ គ្រាន់​តែ​វា​​​ស្ថិតនៅ​ឆ្ងាយ​ឬ​ជិត​តែប៉ុណ្ណោះ ​​​យ៉ាង​ណា​មិញ​​​ការ​​ក្រាញ​ននៀល​របស់​​​​ប្រជា​ពលរដ្ឋ​​ដែល​លើក​គ្នាមក​តវ៉ា​សុំ​ឱ្យ​តុលាការ​​ឃុំ​ខ្លួន​ជន​ទំនើង​​​​៣​នាក់ ​​ដែល​បង្ករបួសស្នាម​​ដោយ​ចេត​នា​ ហើយ​ត្រូវ​​បាន​ព្រះរាជអាជ្ញា​​​​ចោទ​ប្រកាន់​​​ ប៉ុន្តែ​លោក​ស្រី​ចៅ​ក្រម​​ដោះ​លែង​​ឱ្យ​នៅក្រៅ​ឃុំ​​​នោះ​នៅ​វេលា​​ថ្ងៃ​ត្រង់​​ថ្ងៃទី​​​២៣ មេសា ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​​​ជន​ត្រូវ​ចោទទាំង​​៣នាក់​​នោះ​​វិញ​​

ខេត្ត​កំពង់ឆ្នាំង​​​ ៖​​​ ​យុត្តិធម៌​​ពិតជា​មាន​ គ្រាន់​តែ​វា​​​ស្ថិតនៅ​ឆ្ងាយ​ឬ​ជិត​តែប៉ុណ្ណោះ ​​​យ៉ាង​ណា​មិញ​​​ការ​​ក្រាញ​ននៀល​របស់​​​​ប្រជា​ពលរដ្ឋ​​ដែល​លើក​គ្នាមក​តវ៉ា​សុំ​ឱ្យ​តុលាការ​​ឃុំ​ខ្លួន​ជន​ទំនើង​​​​៣​នាក់ ​​ដែល​បង្ករបួសស្នាម​​ដោយ​ចេត​នា​ ហើយ​ត្រូវ​​បាន​ព្រះរាជអាជ្ញា​​​​ចោទ​ប្រកាន់​​​ ប៉ុន្តែ​លោក​ស្រី​ចៅ​ក្រម​​ដោះ​លែង​​ឱ្យ​នៅក្រៅ​ឃុំ​​​នោះ​នៅ​វេលា​​ថ្ងៃ​ត្រង់​​ថ្ងៃទី​​​២៣ មេសា ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​​​ជន​ត្រូវ​ចោទទាំង​​៣នាក់​​នោះ​​វិញ​​តាម​សំណូម​ពរ​​​ប្រជា​ពលរដ្ឋ​​​​ជាង​​៧០​នាក់ ​​​​​​និង​តាម​ការ​ស្នើសុំ​របស់​​លោកព្រះរាជអាជ្ញា​​ឱ្យ​ប្ដូរ​​ចៅ​ក្រម​ថ្មី​ ​បូក​ផ្សំ​នឹង​ការ​ចោទប្រកាន់​​មួយ​ករណី​បន្ថែម​ទៀត​ ។

​​គួរ​បញ្ជាក់​ថា​ ចាប់​តាំង​ពី​វេ​លា​ថ្ងៃ​ត្រង់​ថ្ងៃទី​២២​ មេសា​ ​មក ​ក្រោយ​ពី​លោក​ស្រី​ ​គឹម​ លុយ ​ជា​ចៅ​ក្រម​ស៊ើប​សួរ​និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​ខេត្ត​ បាន​សម្រេច​មិ​ន​ឃុំ​ខ្លួ​ន​ជន​ជាប់​ចោទ​ទាំង​៣ គឺ១-​​ឈ្មោះ​​​សុង​ តារា​ ២-ឈ្មោះ​ជន ​ឆៃ​យ៉ា​ និង​៣-ឈ្មោះ​​ម៉ៅ​ ជ្រឹង​​​ ដែល​ពួក​គេ​ទាំ​ង​៣​នាក់​បាន​កាប់​ជន​រង​គ្រោះ​២នាក​់​​ឱ្យ​រង​របួស​ធ្ងន់​ ​គឺ​​ឈ្មោះ​ភឺន​ ស៊ី​ណេត​ និង​ឈ្មោះ​មុំ​ សារីម​​ កាល​ពី​យប់​ថ្ងៃទី​១៨​ មេសា​ ក្នុង​​ពេល​រាំ​ធុង​បាស​ជាន់​ជើង​គ្នា​នៅ​វត្ត​ដំរីស​ ក្នុង​ភូមិ​ជី​ប្រង​ ឃុំ​ជៀប ​ស្រុក​ទឹក​ផុស ​នោះ​មក​​ ប្រជា​ពល​រដ្ឋ​បាន​នាំ​គ្នា​ត​វ៉ា​​និង​នាំ​គ្នា​ឡោម​ព័ទ្ធ​​ព្រម​ទាំង​ដេក​យាម​ជុំវិញ​​សាលា​ដំបូង​​ខេត្ត​​​ពេញ​១យប់​ទល់​ភ្លឺ​ការ​ពារ​ជន​ត្រូវ​ចោទ​មិន​​ឱ្យ​ចេញ​ពី​តុលា​ការ​​​​បាន​ឡើយ​ ។ ក្នុង​​នោះ​ដែរ​សមត្ថ​​កិច្ច​នគរ​បាល​និង​កង​រាជ​អាវុធ​ហត្ថ​ក៏​មិន​បាន​រា​រាំង​ប្រជាព​លរដ្ឋ​ទាំង​​នោះ​
ឡើយ ។

​នៅ​ព្រឹក​ថ្ងៃទី​២៣​ ​​​​មេសា លោក​ ឈួរ​ ច័ន្ទ​ឌឿន​ ​អភ​ិបាល​ខេត្ត ​សំណូម​ពរ​​ឱ្យ​លោក​ស្នង​ការ​​នគរបាល​​​ខេត្ត​បញ្ជូន​​រថយន្ត​​​​ពន្លត់អគ្គិ​ភ័យ​​១​គ្រឿ​​​​​ង​​​​ដឹ​​​​​ក​ទឹក​យក​មក​​ដាក់​មុខ​សាលា​ដំបូង​ខេត្ត​ដើម្បី​​​សម្រួល​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​​​​ ហើយ​លោកស្នងការ​​នគរបាល​ខេត្ត​ក៏បានបញ្ជូន​​ទឹក​បរិសុទ្ធ​​​​ចំនួន​​១៥​​យួរ​ឧបត្ថម្ភ​​​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ស្នាក់​​​នៅ​និង​តវ៉ា​​​ក្នុងសាលា​ដំបូង​​ខេត្ត​ផង​ដែរ​ ។ ​នេះ​​អាច​បញ្ជាក់​​បាន​ថា​ ទាំង​សមត្ថ​កិច្ច​​​និង​អាជ្ញាធរ​​​ខេត្ត មានការ​សោកស្ដាយ​​យ៉ាង​ខ្លាំង​ចំពោះ​លោកស្រី​ចៅក្រម គឹម លុយ​​ ​ដែល​មិន​បាន​​យល់​ច្បាស់​​ពីសំណូ​ម​ពរ​​របស់​ប្រជា​ពល​រដ្ឋ​​ ។

នៅ​​ព្រឹក​ថ្ងៃទី​២៣​ មេសា​ ​នោះ​​ដែរ​ ដោយ​ពិនិត្យ​ឃើញ​នូវ​ភាព​ដ៏​ចម្រូង​ចម្រាស​និង​ជំហរ​ដាច់​ខាត​​របស់​ប្រជា​ពល​រដ្ឋ​សំណូម​ពរ​​ឱ្យ​តុលា​ការ​ឃុំ​ខ្លួន​ជន​ត្រូវចោទ​ និង​យោង​តាម​មាត្រា​៥៣​នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​ លោក​ ពេញ​ វិបុល​ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ​​​បាន​ធ្វើ​លិខិត​ស្នើ​សុំ​ដក​ហូត​សំណុំ​​រឿង​ព្រហ្ម​ទណ្ឌ​លេខ​១៧៥​ចុះ​ថ្ងៃទី​២១​ មេសា​ ឆ្នាំ​២០១៤​ ពី​លោក​ស្រី​ ​គឹម​ លុយ​ វិញ​​ ​​​​។ ​ជាមួយ​នេះ​​បាន​ធ្វើការ​ចោទ​ប្រកាន់​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​មួយ​ករណី​បន្ថែម​ទៀត​តាម​មាត្រា​៤៨៩​ ពី​បទ​ចរាច​រណ៍​អាវុធ​ប្រហារ​ផ្សេងៗ​ដែ​លបង្ក​របួស​ស្នាម​ដោយ​ចេត​នា​ដល់​អ្នក​ដទៃ​ ​តាម​​ច្បាប់​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ដើម្បី​ជា​ប្រយោ​ជ​ន៍​​​នៃ​រដ្ឋ​បាល​ដ៏​ល្អ​នៃ​យុត្តិ​ធម៌​​ និង​ដើម្បី​ការ​ពារ​សណ្តាប់​ធ្នាប់​សា​ធារ​ណៈ​ សន្តិ​សុខ​សង្គម​ និង​រក្សា​​​បាន​នូវ​អាយុ​ជីវិ​ត​ជន​ជាប់​ចោទ​ទាំង​៣​នាក់​​ ព្រោះ​ថា​បើ​ដោះ​លែង​ប្រជា​ពល​រដ្ឋ​នឹង​ផ្ទុះ​​កំហឹង​អាច​បង្ក​គ្រោះ​ថ្នាក់​​ដល់​អាយុជ​ីវិត​ជន​ត្រូវ​ចោទ ​​​និង​បាន​ដាក់​ជូន​លោក​ប្រធាន​សាលា​ដំបូង​ខេត្ត​ពិនិត្យ​សម្រេច​ ។

​​បន្ទាប​់​មក​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​២៣​ ​មេសា​​​​នោះ​ លោក​ពេញ​ វិបុល​ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ​បាន​​​ឱ្យ​អ្នក​យក​ព័ត៌​មាន​​​​​ដឹង​ថា ​​ការ​ស្នើ​សុំ​ដក​ហូត​សំណុំ​រឿង​ពី​លោក​ស្រី​​ចៅ​ក្រម​ គឹម​ លុយ​​ មិន​ទាន់​ត្រូវ​បាន​លោក​​​ប្រធាន​សាលា​ដំបូង​ខេត្ត​ឯក​ភាព​​​នៅ​ឡើយ​​​ទេ​ ។​ ប៉ុន្តែការ​ចោទ​ប្រកាន់​បន្ថែម​តាម​មាត្រា​លេខ​៤៨៩​​ ​ត្រូវ​បាន​លោក​ចៅ​ក្រម​ស៊ើប​សួរ​​ ញូង​ ចន្ធី​ ចេញ​ដី​កា​សម្រេច​ឃុំ​ខ្លួន​ជន​​ត្រូវ​ចោទ​ទាំង​៣នាក់​ជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធ​នា​គារ​ខេត្ត ​​ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​សម្រាប់​​​​ជំនុំ​ជម្រះ​​​ផ្ដន្ទា​ទោស​​​​ជន​ត្រូវចោទ​​តាម​បញ្ញត្តិ​ច្បាប់​ ​។

ដំណោះស្រាយ​​​​​ខាង​លើ​នេះ​ត្រូវបាន​ប្រជា​ពលរដ្ឋ​​​ដែលមក​តវ៉ា​​​​​​​​​​​​​សម្ដែង​​នូវទឹកចិត្ត​​រីក​រាយ​យ៉ាង​ខ្លាំង ​​​​​​​​​និង​សូម​​​ថ្លែង​អំណរ​គុណ​​​​លោក​ព្រះរាជ​អាជ្ញា​ ​ពេញ វ​ិបុល ​​លោកចៅក្រម ​ញូង ​ចន្ធី ​លោក​​​​​អភិបាល​ខេត្ត​​ លោកស្នងការ​នគរ​​បាល​ខេត្ត ​និង​មន្ត្រី​សមត្ថកិច្ច​ដែល​បានមក​ការ​ពារ​​ពួក​គាត់​នៅ​ក្នុង​ពេល​តវ៉ា​​ ​និង​អ្នក​សារ​ព័ត៌​មាន​​​​ដែល​បាន​​ខ​ិ​តខំផ្ដិត​​​យក​រូប​ភាព​​និង​ផ្សា​យ​ព័ត៌មាន​​​ពី​រឿង​​​ពិត​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​​​​​​​ធ្វើ​ឱ្យ​ពួក​គាត់​ទទួល​បាន​​នូវ​យុត្តិធម៌​​នៅ​ពេលនេះ ៕​​