ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មន្ត្រី​​សុរិយោ​ដី​ខេត្ត​​​ជេរ​​ប្រមាថ​​​​ពេញ​តុលា​ការ​​​​ត្រូវ​​បាន​​ឃាត់​​ខ្លួន​

10 ឆ្នាំ មុន

ខេត្ត​​​ប៉ៃលិន​ ៖​​​ ​ស្ត្រី​​​ជាមន្ត្រី​សុ​​រិយោ​ដី​ម្នាក់​ត្រូវ​បាន​ព្រះរាជ​អាជ្ញា​​អមសាលា​ដំបូង​ខេត្ត​​​ដឹក​នាំ​​​​​​កម្លាំង​​គរបាលព្រហ្ម​ទណ្ឌ​​​កម្រិ​ត​ស្រាល​​​​​ខេត្ត​​​ចាប់ឃាត់​ខ្លួន ​ដោយ​សារ​តែ​​​​​​​​​​​​ពេល​​ស្ត្រី​រូប​នេះ​ខឹ​ង​លោក ហ៊ុន ចិត្រា ​ដែល​ជានាយកក្រឡាបញ្ជី​​​​​អម​សាលា​ដំបូង​​ខេត្ត​មិន​ព្រម​បោះ​ត្រា​​​លើ​ពាក្យ​ស្នើ​​សុំ​អនុវត្ត​​សាល​ដីកា​​ស្ថាពរ​របស់​​តុលាការ​កំពូល​​​ដែល​ខ្លួន​កាន់​ឯកសារ​​​​​ចូល​ទៅ​ស្នើ​​សុំ​ជា​ច្រើន​​ថ្ងៃ​​មិន​បាន ​ក៏​ក្រហម​​មុខ​ចូល​ទៅ​ជេរ​ប្រមាថ​​និង​អុក​ឡុក​​ក្នុ​ង​សាលា​ដំបូង​​​ខេត្ត​​​​ ។ ​​​​

ខេត្ត​​​ប៉ៃលិន​ ៖​​​ ​ស្ត្រី​​​ជាមន្ត្រី​សុ​​រិយោ​ដី​ម្នាក់​ត្រូវ​បាន​ព្រះរាជ​អាជ្ញា​​អមសាលា​ដំបូង​ខេត្ត​​​ដឹក​នាំ​​​​​​កម្លាំង​​គរបាលព្រហ្ម​ទណ្ឌ​​​កម្រិ​ត​ស្រាល​​​​​ខេត្ត​​​ចាប់ឃាត់​ខ្លួន ​ដោយ​សារ​តែ​​​​​​​​​​​​ពេល​​ស្ត្រី​រូប​នេះ​ខឹ​ង​លោក ហ៊ុន ចិត្រា ​ដែល​ជានាយកក្រឡាបញ្ជី​​​​​អម​សាលា​ដំបូង​​ខេត្ត​មិន​ព្រម​បោះ​ត្រា​​​លើ​ពាក្យ​ស្នើ​​សុំ​អនុវត្ត​​សាល​ដីកា​​ស្ថាពរ​របស់​​តុលាការ​កំពូល​​​ដែល​ខ្លួន​កាន់​ឯកសារ​​​​​ចូល​ទៅ​ស្នើ​​សុំ​ជា​ច្រើន​​ថ្ងៃ​​មិន​បាន ​ក៏​ក្រហម​​មុខ​ចូល​ទៅ​ជេរ​ប្រមាថ​​និង​អុក​ឡុក​​ក្នុ​ង​សាលា​ដំបូង​​​ខេត្ត​​​​  ។ ​​​​

លុះ​ពេល​ត្រឡប​់​​មក​​ផ្ទះវិញ​​​​ ស្រាប់​តែ​​​លោក ជុំ សែនសទ្ធា ​​​​​​​​​​​​​​​​​ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​ខេត្ត​បញ្ជា​ឱ្យ​​​​​​​​​​កម្លាំង​​​​​នគរ​បាល​​ខេត្ត ​និងកម្លាំង​ប៉ុស្ដិ៍​​​រដ្ឋបាល​​សង្កាត់​អូរ​តា​វ៉ៅ​ អម​ដំណើរ​​ដោយ​​ក្រឡា​បញ្ជី​​មួយ​ចំនួន​​​​​​​​​​​​ទៅ​ដល់​ផ្ទះ​របស់​ស្ត្រី​រូប​នេះ​ដើម្បី​​ធ្វើការ​ចាប់​ឃាត់​​ខ្លួន ។ ​​​​​​​ពេល​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ ស្ត្រី​រូប​នេះ​បាន​រត់​ចូល​ទៅ​ក្នុង​បន្ទប់​ចាក់សោ​ជាប់​​សម្ងំ​​​ស្ងាត់​ឈឹង​​ ។ ប៉ុន្តែ​ត្រូវ​​​​នគរ​បាល​ម្នាក់​យក​​​​ដែកស្បែង​គាស់​គន្លឹះ​​​ទា្វារ​​​​រហូត​ដល់​​​​របើក​ ​​រួច​​នាំ​ខ្លួន​​​​យក​ទៅស្នង​​ការ​ដ្ឋាន​នគរបាល​​​​ខេត្ត ។ ហេតុ​ការណ៍​​នេះ​​​ធ្វើ​ឱ្យ​មានការ​​ភ្ញាក់​ផ្អើល​​​ដល់​អ្នក​ភូមិ​​​​​​​​​​​​​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​ព្រោះ​នឹកស្មាន​ថា​សមត្ថកិច្ច​ដេញ​ចាប់​ចោរ​​​ ។

​​​ការ​ចាប់​​​ឃាត់​ខ្លួន​​ស្ត្រី​រូប​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​កាល​ពី​វេលាម៉ោង​​​១២ និង​​៣០​​នាទី​​​ថ្ងៃ​​ត្រង់ថ្ងៃទី​​​​២៣ មេសា ​នៅ​​​​​ផ្ទះ​ស្ត្រី​​​ខាង​លើ​ក្នុង​ភូមិ​​​កូន​ភ្នំ​ សង្កាត់​អូរ​តាវ៉ៅ​ ក្រុង​ប៉ៃលិន​ ។ ស្ត្រី​​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ឃាត់​ខ្លួន​​​​​​​​ឈ្មោះ​​រឿន ​ចរិយា អាយុ​​២៩​ឆ្នាំ ជាមន្ត្រី​​​នៅ​​មន្ទីរ​​​​រៀប​ចំ​ដែន​ដី​​​ខេត្ត​ មាន​ទីលំនៅ​ភូមិប៉ាហីុ​ត្បូង​​​ សង្កាត់​ប៉ៃលិន ​ក្រុង​​ប៉ៃលិន ​​ប៉ុន្តែ​បច្ចុប្បន្ន​រស់​នៅក្នុង​​ភូមិ​កើត​ហេតុ​​​ខាង​លើ ។ សូមបញ្ជាក់​​ថា ខណៈ​​​អ្នកកាសែត​​​ អ្នក​ថត​​ទូរទស្សន៍​ និង​អង្គការ​សិទ្ធិ​មនុស្ស​​​​​​សរុប​មាន​​ចំនួន​​៥ទៅ៦​នាក់​​ថត​​សកម្មភាព​​​​សមត្ថ​កិច្ច​ចូល​ចាប់​​ឃាត់​ខ្លួន​ស្ត្រីខាង​លើ​ ​ត្រូវបាន​​​ក្រឡា​បញ្ជី​​ម្នាក់នៃ​សាលា​ដំបូង​​​ខេត្ត ​​​​​ដេញចាប់យក​ម៉ាសីុន​ថត​​​ដោយ​​ហាម​មិន​ឱ្យ​ថត​យក​ព័ត៌​មាន​​​ទៅ​ផ្សាយ​​ឡើយ​​​​​ដែល​ទង្វើ​​​​​នេះហាក់ដូច​ជា​មានរឿង​អ្វី​លាក់​បាំង​​ ។​ ​​​​ចំណែ​​​​​​​​ក​​យុវជន​ម្នាក់​ឈ្មោះ​​រឿន សក្ដា អាយុ​​១៩​ឆ្នាំ ត្រូវ​ជាប្អូន​ប្រុស​​របស់ស្ត្រីខាងលើ​​​ខណៈ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ ​ស្រាប់​តែលោក​មាស​ សុផុន នាយ​​ការិ​យា​ល័យ​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​​​​​​​​​​​​កម្រិ​ត​ស្រាល​​​​ដាល់​​ត្រូវមុខ​ផ្នែកខាង​ឆ្វេង​​១​ដៃ​ពេញ​ទំហឹង​​​ ​​បណ្ដាលឱ្យ​​ជាំ​ន​ិង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រៀកក​ចេញ​ពី​ក្នុង​​ផ្ទះ​ ។

លុះនៅ​រសៀល​ថ្ងៃ​ដដែល ​​​ជន​រ​ង​គ្រោះ​​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​អង្គការ​សិទ្ធិមនុស្ស​​​ ។ ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថ​ា ​ម​ុន​ពេល​កើត​ហេតុ​​ស្ត្រី​​ឈ្មោះ​​រឿន​​ ចរិយា​ អាយុ​​២៩​ឆ្នាំ ​ជា​មន្ត្រី​​នៅ​មន្ទីរ​​​រៀប​ចំ​ដែន​ដី​ខេត្ត​​​បាន​យក​ឯកសារ​សុំ​​​អនុវត្ត​ដោយ​បង្ខំ​លើសាល​ដីកា​ដែល​បាន​ប្ដឹង​កូន​​បំណុល​​ឈ្មោះលឿង វ៉ាន់ និង​ប្ដី​​​ឈ្មោះ​ឡេង សីុថា ​អាយុ​​៥០​ឆ្នាំ រស់​នៅ​​ភូមិ​អូរ​តា​ប្រាង​ សង្កាត់​​បៃ៉លិន​ ក្រុង​ប៉ៃលិន​ ចុះ​ថ្ងៃទី​​១១​​ មីនា ​ឆ្នាំ​២០១៤ ​​របស់​តុលាការ​​កំពូល​​​ទៅ​​ដាក់​ឱ្យ​លោក​​​ហ​៊ុន ចិត្រា​ នាយក​ក្រឡា​បញ្ជី​​អម​សាលា​ដំបូង​ខេត្ត​បោះ​ត្រា កាល​ពីថ្ងៃទី​​១០​ មេសា ​។ លុះ​​ពេល​ទៅ​ដល់​​ គេ​ឱ្យ​​បង់​ប្រាក់​​៣០​ដុល្លារ​រួច​ហើយ តែមិន​ព្រម​បោះ​ត្រា​ឱ្យ​នោះទេ​ ដោយ​ប្រាប់​​ថា រង់​ចាំ​​ដល់​ព្រឹក​​​​ស្អែក​​​​ ហើយ​ស្ត្រី​​ខាង​លើ​​ក៏​​​ត្រឡប់​​​​ទៅ​ផ្ទះ​វ​ិញ​ ។ លុះ​​ព្រឹក​ស្អែក​និង​ថ្ងៃ បន្ត​​បន្ទាប់​ជា​​​​​​​​​​​​​​​​ប់​ៗ​​គ្នា​មក​ទៀត​​​ ក៏បាន​យក​ឯកសារ​​​ទៅ​ដាក់ជូន​​​នាយក​​ក្រឡា​បញ្ជី ​​ស្រាប់​តែត្រូវ​​ប្រាប់​ថា មិន​​​បោះ​​ត្រា​ឱ្យ​​​​ទេ បើចង់​​ទៅ​ប្ដឹង​ឯ​ណា​ក៏​ទៅ​​ប្ដឹង​ចុះ ។ ​​​​

ពេល​នោះ​​​ស្ត្រីខាង​លើ​​​​ខឹង​យ៉ាង​ខ្លាំង​​​ទើប​​ទប់​កំហឹងមិន​បាន​ក៏ប្រើ​ពាក្យ​​​​សម្ដី​​ជេរ​ប្រមាថ​​​​​នាយក​ក្រឡា​បញ្ជី​​និង​និយាយ​ដៀម​ដ​ាម​ដល់​មន្ត្រីមួយ​ចំនួន​ទៀត​នៅ​ក្នុង​សាលា​ដំបូង​​ខេត្ត ទើប​ឈាន​ដល់​​​លោក​ព្រះ​រាជអាជ្ញា​ខឹង​​​ក៏​បញ្ជា​ឱ្យ​សមត្ថកិច្ច​​តាម​ចា​ប់ឃាត់​ខ្លួន​​​​ដល់​លំនៅឋាន​ ហើយ​​​បានឃុំ​ខ្លួន​​​​មួយ​យប់​នៅ​​ស្នង​កា​រ​ដ្ឋាន​​នគរ​បាល​ខេត្ត​​ ។ លុះ​ព្រឹក​ឡើង​​​ថ្ងៃទី​​២៤ មេសា ​ទើប​បញ្ជូន​​បន្ត​ទៅ​សាលា​ដំបូង​ ។ បើ​តាម​​ស្ត្រី​​​ខាងលើ​​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលាម៉ោង​​​៨​និង​​​​៣០នាទី​ព្រឹក​ថ្ងៃទី​​​​២៣ មេសា ​គាត់​​បាន​យក​​ឯកសារ​​ទៅសាលា​ដំបូង​​​​ខេត្ត​ដើម្បី​សួរ​​​​​​​​នាំប្រធាន​ក្រឡាបញ្ជី​​​ពីរឿង​ហេតុ​​អ្វី​បាន​ជា​មិន​​បោះត្រា​​ឱ្យ​​គាត់​ ពី​រឿង​ពាក្យ​​សុំ​អនុវត្ត​​សាល​ដីកាស្ថាពរ​​របស់​តុលាការ​កំពូល ​​ព្រោះ​បាន​ដាក់​ទៅ​ខាងក្រឡាបញ្ជី​​​​នេះ​​ចា​ប់​​តាំង​ពីថ្ងៃទី​​​១០ មេសា ​មក​ម្លេ៉ះ ​តែគេមិន​ព្រម​​បោះ​ត្រា​ឱ្យសោះ​​ដោយ​ឆ្លើយ​ថា​​ជាប់​រវល់នេះ​រវល់​នោះឥត​ឈប់​​ ។

ប្រភព​​​បាន​បន្ត​ទៀត​​ថា ​ដោយ​គាត់​ខឹង​ខ្លាំង​ពេក​ទ្រាំ​នឹង​​​​​ទង្វើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្មើង​កន្ត្រើង​​មិន​បានក៏​ជេរ​​រួច​ក៏​ចេញ​ទៅ​ផ្ទះ។ លុះ​បាន​​​មួយសន្ទុះ​​ស្រាប់​តែ​ឃើញព្រះ​រាជ​អាជ្ញា​​​​ដឹក​​​​នាំ​កម្លាំង​សមត្ថកិច្ច​មក​​ផ្ទះគាត់​​តែម្ដង ​ព្រោះ​​ថ្លើម​​ធំ​ពេក​ហ៊ាន​​​ប្រមាថ​អ្នក​ច្បាប់​ ។ ទាក់ទិន​នឹង​បញ្ហា​រហូត​ឈាន​ដល់​​ការ​ចាប​់​ឃាត់​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ត្រី​មន្ត្រី​​មន្ទីរ​រៀប​ចំដែន​ដី​​រូប​នេះ​​​លោក ជុំ​ ​សែនសទ្ធា​ ព្រះ​រាជអាជ្ញាអមសាលា​ដំបូង​​​ខេត្ត​បាន​​ឱ្យ​កោះសន្ដិភាព​ដឹង​តាម​ទូរស័ព្ទ​​​​​​​​កាល​ពី​វេលា​ម៉ោង​​​​៥និង​​​៣នាទី​ល្ងាចថ្ងៃទី​​​​២៣ មេសា ថា​ ស្ត្រី​ខាងលើ​​​បាន​មកជេរ​ប្រមាថ​កាត​ទាន​​នៅក្នុង​បរិវេណសាលា​ដំបូង​​​​​ដល់​មន្ត្រី​នៅ​តុលាការ​​ចំនួន​ពីរ​ថ្ងៃ​ជាប់​ៗ​គ្នា ហើយបាន​និយាយ​ប្រាប់​គេ​ឯង​​​តាម​តុកាហ្វេ ​​​គុយ​ទាវ​ ស្ទើរ​តែគ្រប់​​ទីកន្លែង​​ដែល​ជា​ហេតុ​​ធ្វើ​ឱ្យ​ប៉ះពាល់​​​ដល់ស្ថាប័ន​​របស់​តុលាការ​​​ដូច្នេះ​​ខាង​លោ​ក​​មិន​​អនុញ្ញាត​​ឱ្យ​ស្ត្រីរូបនេះ​​បន្ត​ធ្វើ​បែបនេះតទៅទៀតបាន​​ទេ ទើប​​បញ្ជា​ឱ្យ​ស​មត្ថ​កិច្ច​​ធ្វើការ​ចាប់ខ្លួន​តែម្ដង ។ ​​​​​ប្រភព​​​បន្ត​ទៀត​ថា ​​​ពេល​នោះ​​​​​អ្នក​សារ​ព័ត៌មាន​​​សួរ​នាំ​មូល​ហេតុ​អ្វី​បានជា​​​គាត់​​ចូលទៅជេរ​​ដល់​ក្នុង​​​​​សាលា​ដំបូង​​ខេត្ត ហើយ​លោក​ប្រាប់​ថា មានរឿង​សីុ​ជម្រៅ​​ច្រើនជាង​នេះ ​បើចង់​ដឹ​​ង​សូម​​​​​​​​​​ទាក់ទង​​ស​ួរ​ទៅ​លោក​ក្រឡាបញ្ជី ។

ចំណែក​លោក​ ហ៊ុន​ ចិត្រា​ នាយក​ក្រឡា​បញ្ជី​អម​សាលា​ដំបូង​ខេត្ត​មិន​អាច​ធ្វើ​ការ​បំភ្លឺ​បាន​ទេ ខណៈ​អ្នក​សារ​ព័ត៌​មាន​ទូរស័ព្ទ​ចូល​កាល​ពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ដដែល​​ បែរ​ជា​មាន​អ្នក​ផ្សេ​ងលើក​ជំនួស​​វិញ​ហើយ​​ប្រាប់​ថា​ លោក​មិន​នៅ​ទេ​ចេញ​ទៅ​ក្រៅបាត់​ហើយ​ ។ លុះ​ក្រោយ​មក​អ្នក​សារ​ព័ត៌​មាន​ទាក់​ទង​​ទៅ​លេខ​ទូរស័ព្ទ​របស់​លោក​មួយ​ខ្សែទៀត​ ពេល​នោះ​ចូល​ដែរ​ តែ​អត់​មាន​អ្នក​ទទួល ​៕