ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ្វាតាហ៍​និងក្រុម​ហាម៉ាស់​ប្រកាស​ពី​កិច្ច​ប្រជុំ​បង្រួប​បង្រួម​គ្នា​

10 ឆ្នាំ មុន

ក្រុម​ហ្វាតាហ៍របស់​ប្រធានា​ធិបតី​ប៉ាឡេស្ទីន​លោក​ម៉ាមូដអាប់បាស​់​ និង​ចលនា​ហាម៉ាស់ ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៣ មេសា​ ពីកិច្ច​ព្រម​ព្រៀង​បង្រួប​បង្រួមគ្នាដោយប្រកាស​បញ្ចប់​ការ​បែក​បាក់​ផ្ទៃ​ក្នុង ។ ការ​ប្រកាស​ពី​កិច្ច​ព្រម​ព្រៀង​នោះញ៉ាំង​ឱ្យអីុស្រាអែល​បញ្ឈប់ការ​ចរចា​សន្ដិភាព​ ។

នាយក​រដ្ឋ​មន្ដ្រី​តំបន់​ហ្គាហ្សា​និង​ជា​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់​លោក​អីុស្មាអែល​ ហានីយេហ៍​ ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជា​មួយ​បណ្ដា​តំណាង​លោក​អាប់​បាស់​ នៅ​ហ្គាហ្សា​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា ការ​បែក​បាក់​គ្នា​ផ្ទៃ​ក្នុង​ប៉ាឡេស្ទីន​ក្លាយជា​រឿងកន្លង​ហួស​ទាំង​ស្រុង​ ។​ យោង​តាម​កិច្ច​ព្រមព្រៀង​នេះភាគី​ទាំង​​២​នឹង​ចាប់​ផ្ដើម​ពិភាក្សា​ដើម្បី​បង្កើត​រដ្ឋាភិបាល​រួប​រួម​មួយ​រយៈ​ពេល៥​សប្ដាហ៍​ខាងមុខ​នេះ​ទៀត​ ។

កិច្ច​ព្រមព្រៀង​ថ្មី​នេះ​ជា​ផ្លែផ្កា​នៃ​ការ​ចរ​ចា​គ្នា​រយៈ​ពេល​២​ថ្ងៃ​ រវាង​តំណាង​ក្រុម​ហាម៉ាស់​និង​គណៈប្រតិភូមួយ​តំណាង​ឱ្យ​អង្គការ​រំដោះ​ជាតិ​ប៉ាឡេស្ទីន​ OLP ។ កិច្ចព្រមព្រៀង​នោះ​បានបញ្ចប់​ការ​ប្រឆាំង​គ្នា​ខាងនយោបាយ​ចាប់​តាំង​ពី​ខែ​មិថុនា​ ឆ្នាំ​២០០៧​ មក​ ពេលក្រុម​ហាម៉ាស់​ក្ដាប់​​អំណាច​នៅហ្គាហ្សា​ដោយ​កម្ចាត់​កង​កម្លាំង​ស្មោះ​ត្រង់​នឹង​លោក​អាប់បាស់​ដែល​ត្រួតត្រា​តំបន់​ស៊ីស​ហ្ស៊ក​ដានី​ ៕