ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ខ្លួន​ម្នាក់​ ចេញ​ដីកា​ចាប់ខ្លួន​ម្នាក់​ រឿង​ម៉ែយ៉ែម​នាំ​កូន​ស្រី​ជន​ជាតិ​វៀត​ណាម​លក់​ព្រហ្ម​ចារី​ឱ្យ​ជន​ជាតិ​ចិន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ មេសា ២០១៤ បាន​សម្រេច​ឃុំ​ខ្លួន​ម៉ែ​យ៉ែម​ជន​ជាតិ​វៀត​ណាម​ម្នាក់​ និង​​ស្វែង​រក​ចាប់​ខ្លួន​​គូកន​ម្នាក់​ទៀត​​ពាក់​ព័ន្ធ​រឿង​លក់​ព្រហ្ម​ចារី​ក្មេងស្រី​ជន​ជាតិ​វៀត​ណាម​អាយុ​១៥​ឆ្នាំ​ឱ្យ​ទៅ​បម្រើ​តណ្ហា​ជាមួយ​ជន​ជាតិ​ចិន​។​

ម៉ែ​យ៉ែម​ជាប់​ពាក់​ព័ន្ធ​ករណី​នេះ​ឈ្មោះ​ឡេ ធីយីម ហៅ​ម៉ី ​អាយុ​២៥​ឆ្នាំ ជា​ស្រី​ម៉ា​ស្សា​ ស្នាក់​នៅ​ផ្ទះ​ជួល​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌ​ដូន​ពេញ​។

ស្ត្រី​ម៉ែយ៉ែម​រូប​នេះ​ត្រូវនគរ​បាល​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនី​តិ​ជន​ក្រសួង​មហា​ផ្ទៃ​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ មេសា ២០១៤ នៅ​រាជ​ធានី​ភ្នំពេញ​តាម​ពាក្យ​បណ្តឹង​របស់​អាណា​ព្យាបាល​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ និង​មានការ​ជួួ​យ​ជ្រោម​ជ្រែង​ពី​អង្គ​ការ​សង្គម​ស៊ី​វិល​មួយ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព