ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​​អ្នក​សុំ​​ទាន​ម្នាក់​ដេក​ស្លា.ប់​​ក្នុង​ដី​ឡូត៍​​មួ​​យនៅ​សង្កាត់​​ស្វាយ​​ប៉ាក​​

9 ឆ្នាំ មុន

រាជធានី​​ភ្នំ​ពេញ ៖ បុរស​អ្នក​​សុំ​ទាន​ម្នាក់​​ ត្រូវ​​គេ​ប្រទះ​ឃើញ​ដេកស្លា.ប់ក្រោម​ដើម​អម្ពិល​ទឹក​អត់មានពាក់​​​អាវ ស្លៀកស្បង់​ចីវរ ​​​​ក្នុង​ដី​ឡូត៍​​មួ​​យស្ថិតក្នុង​​ភូមិ​​ឡកំបោរ ​សង្កាត់​​ស្វាយ​​ប៉ាក​​ ខណ្ឌប្ញស្សីកែវ កាល​ពី​វេលា​ម៉ោង​១និង​៣០​នាទី​រសៀល​ថ្ងៃទី​​២៤ មេសា ដោយ​មាន​​ស្នាមឈាម​​ភ្នែក ។

រាជធានី​​ភ្នំ​ពេញ ៖ បុរស​អ្នក​​សុំ​ទាន​ម្នាក់​​ ត្រូវ​​គេ​ប្រទះ​ឃើញ​ដេកស្លាប់ក្រោម​ដើម​អម្ពិល​ទឹក​អត់មានពាក់​​​អាវ ស្លៀកស្បង់​ចីវរ ​​​​ក្នុង​ដី​ឡូត៍​​មួ​​យស្ថិតក្នុង​​ភូមិ​​ឡកំបោរ ​សង្កាត់​​ស្វាយ​​ប៉ាក​​ ខណ្ឌប្ញស្សីកែវ កាល​ពី​វេលា​ម៉ោង​១និង​៣០​នាទី​រសៀល​ថ្ងៃទី​​២៤ មេសា ដោយ​មាន​​ស្នាមឈាម​​ភ្នែក ។

ប្រភព​ព័ត៌មាន​ឱ្យដឹង​ថា ជន​​រងគ្រោះ​​ឈ្មោះ ទុន ភាជ​​ ភេទប្រុស អាយុ​​៤៥​ឆ្នាំ ជាអ្នក​​សុំ​​ទាន​​ និង​មាន​ជំ​ងឺ​​​សរសៃ​ប្រសាទ​​ ស្នាក់​នៅ​​ក្រោម​ស្ពានព្រែក​​ព្នៅ​​ តែ​​ប្រភព​ខ្លះ​ដែល​​ស្គាល់ថា ជន​​រងគ្រោះ​​ជា​​អតី​​ត​​មន្ត្រី​នគរបាលនៅ​​​​ស្រុក​ពាម​ជ​រ៍​​ ខេត្ត​​ព្រៃ​វែង​ និងមានស្រុក​កំណើត​​នៅ​ភូមិ​​ជ័យ​ឧត្តម​​ ឃុំ​ក្រាំង​​តាយ៉ង ស្រុក​​ពាម​ជរ៍ ខេត្ត​ព្រៃ​វែង ។

បើតាមសាក្សី​បាន​ឱ្យដឹង​ថា មុន​ពេលកើត​ហេតុ គេ​ឃើញជន​រងគ្រោះ​ចុះ​​ងូត​ទឹក​​ រួច​​ពេល​ឡើងមក​​វិញ ​ស្រាប់​តែ​​ឃើញ​ប្រកាច់​ស្លាប់​តែម្តង ។ ពេល​នេះ​សមត្ថកិច្ច​កំពុង​ចុះ​ត្រួត​ពិនិត្យ​​ធ្វើកោសល្យ​វិច័យ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព