ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវភៅ​កំណត់​ហេតុ​ស្នេហ៍ ក្នុងរឿង The Teacher’s Diary

10 ឆ្នាំ មុន

មកដល់ថ្មី​ទៀត​ហើយ ខ្សែភាពយន្ត​ថៃដ៏​ល្បី ដែល​មានចំណង​ជើង​ថា សៀវភៅ​កំណត់​ហេតុស្នេហ៏ ឬ The Teacher’s Diary គ្រោង​ហ្នឹងចាក់​បញ្ចាំង​ក្នុងព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង ក្នុងពេលខាង​មុខនេះ​ហើយ។ សៀវភៅ​កំណត់​ហេតុស្នហ៏ ឬ The Teacher’s Diary គឺជា​ខ្សែភាព​យន្ត​បែប​មនោ​ស​ញ្ចេតនា ស្នេហា​រាយ​លំ​ហ្នឹង​ភាព​កំប្លែង​

មកដល់ថ្មី​ទៀត​ហើយ ខ្សែភាពយន្ត​ថៃដ៏​ល្បី ដែល​មានចំណង​ជើង​ថា សៀវភៅ​កំណត់​ហេតុស្នេហ៏ ឬ The Teacher’s Diary គ្រោង​ហ្នឹងចាក់​បញ្ចាំង​ក្នុងព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង ក្នុងពេលខាង​មុខនេះ​ហើយ។ សៀវភៅ​កំណត់​ហេតុស្នហ៏ ឬ The Teacher’s Diary គឺជា​ខ្សែភាព​យន្ត​បែប​មនោ​ស​ញ្ចេតនា ស្នេហា​រាយ​លំ​ហ្នឹង​ភាព​កំប្លែង​របស់​តួអង្គ​នីមួយៗ ធានាថា នឹងធ្វើឱ្យ​ទស្សនិក​ជន​ទាំងអស់​ទប់សំណើច​មិនបាន។

ក្នុងខ្សែភាព​យន្តនេះ​ផងដែរ​ ចង់និយាយ​ពី​ក្នុងឆ្នាំ2012 Song ឈ្មោះពិត (SukritWisetkaew) ជា​អតីត​អត្ត​ពលិក​តស៊ូ​ពុះពារ​ម្នាក់ ដែលបាន​ក្លាយខ្លួន​ជាគ្រូបង្រៀន​​​នៅឯសាលា​ជនបទមួយ។ សាលានេះ មានត្រឹមតែ​សិ​ស្សបួន​នាក់ និង​គ្រូម្នាក់​ប៉ុណ្ណោះ។ កូនសៀវភៅ​របស់​អ្នកគ្រូ Ann ឈ្មោះពិត (ChermarnBoonyasak) ដែលជាអតីត​គ្រូបង្រៀន ជា​សៀវភៅ​ម្យ៉ាង​ដែលធ្វើឱ្យ​លោកគ្រូ​ម្នាក់​នេះ លាចាកផុតពី​ភាពឯការ។ សៀវភៅ​រៀបរាប់​ពីសាច់រឿង​ជាច្រើន​របស់​អ្នកគ្រូ Ann ដែលបាន​បង្រៀននៅ​សាលានេះ ហើយក៏​ធ្វើឱ្យលោក​គ្រូម្នាក់​នេះ ចាប់ចិត្ត និង​មានអារម្មណ៍​ចូល​ចិត្ត​អ្នក​គ្រូ Ann នេះ​ណាស់។ ចងដឹងថា តើហេតុអ្វី​បានជា​លោកគ្រូ Song ចូលចិត្ត​អ្នកគ្រូ Ann ខ្លាំង​យ៉ាងនេះ ដែរអ្នក​ទាំង២​មិន​ដែលបាន​ស្គាល់គ្នា​ផងនោះ ? បើចង់​ដឹង​ឱ្យកាន់​តែច្បាស់ មានតែចូល​រួមតាម​ដាន​ទស្សនា​ទាំងអស់​គ្នា​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៤ នេះតទៅ នៅរោង​ភាពយន្ត Legend Cinema ។