ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​សន្យា​តបត​បើ​ផល​ប្រយោជន៍​ ឬពល​រដ្ឋ​ខ្លួន​​រង​ការ​វាយ​ ប្រហារ​ដោយ​ផ្ទាល់​ ខណៈ​អូតង់​បង្កើន​វត្ត​មាន​ក្នុង​តំបន់​

9 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ស័រ​ហ្គេយ​ ឡាវ​រ៉ូវ ថ្លែង​កាល​ពីថ្ងៃ​​ទី​២៣ មេសា​ថា​ ប្រទេស​រុស្ស៊ី​នឹង​បញ្ចេញ​​ប្រតិកម្ម​ ប្រសិន​បើ​ផល​ប្រយោជន៍​ ឬ​ពលរដ្ឋ​ខ្លួនប្រឈម​មុខ​នឹង​​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​មួយ ។​ក្នុងបទ​សម្ភាសន៍​មួយ​ជា​មួយ​ទូរ​ទស្សន៍​រុស្ស៊ី​ RUSSIA TODAY លោក​ឡាវ​រ៉ូវ​ មាន​ប្រសាសន៍ថា​ ប្រសិន​បើ​បណ្តា​ផល​ប្រយោជន៍​ស្របច្បាប់​របស់​យើង​ និង​ផល​ប្រយោជន៍​របស់​ពល​រដ្ឋ​រុស្ស៊ី​

រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ស័រ​ហ្គេយ​ ឡាវ​រ៉ូវ ថ្លែង​កាល​ពីថ្ងៃ​​ទី​២៣ មេសា​ថា​ ប្រទេស​រុស្ស៊ី​នឹង​បញ្ចេញ​​ប្រតិកម្ម​ ប្រសិន​បើ​ផល​ប្រយោជន៍​ ឬ​ពលរដ្ឋ​ខ្លួនប្រឈម​មុខ​នឹង​​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​មួយ ។​ក្នុងបទ​សម្ភាសន៍​មួយ​ជា​មួយ​ទូរ​ទស្សន៍​រុស្ស៊ី​ RUSSIA TODAY លោក​ឡាវ​រ៉ូវ​ មាន​ប្រសាសន៍ថា​ ប្រសិន​បើ​បណ្តា​ផល​ប្រយោជន៍​ស្របច្បាប់​របស់​យើង​ និង​ផល​ប្រយោជន៍​របស់​ពល​រដ្ឋ​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​ ខ្ញុំ​ពុំ​សម្លឹង​ឃើញ​លទ្ធភាព​ដទៃ​ទៀត​ក្រៅ​ពីការ​ឆ្លើយ​តប​វិញ​យោង​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ​ឡើយ ។​ លោក​អះ​អាង​ថា​ ការ​វាយ​ប្រហារ​ប្រឆាំង​ពល​រដ្ឋ​រុស្ស៊ី​ គឺ​ជា​ការវាយ​ប្រហារ​ប្រឆាំង​សហព័ន្ធ​រុស្ស៊ី​ ក៏​ប៉ុន្តែ​បែប​នោះ​ជា​សេណា​រីយូ៉​អាក្រក់​បំផុត​សម្រាប់​វិបត្តិ​នយោបាយ​នៅ​អ៊ុយ​ក្រែន ។​

យោងតាម​លោក​ឡាវ​រ៉ូវ​ថា សភាព​ការណ៍​នៅ​អ៊ុយ​ក្រែន​ គឺ​ជា​គំរូ​ថ្មី​មួយ​នៃ​ការ​បុ៉ន​ប៉ង​របស់​អាមេរិក​ដើម្បី​វាត​ទី​ក្នុង​ការ​តស៊ូខាង​ភូម​ិសាស្ត្រ​នយោបាយ ។​ លោកបន្ត​ថា​ ពួក​អាមេរិក​ត្រូវ​តែ​យល់​ថា ខ្លួន​ពុំ​អាច​ដើរ​បញ្ជា​គេ​ឯង​គ្រប់​ទីកន្លែង​នៃ​ផែន​ដី​ឡើយ ។​ បណ្តា​ដំណោះស្រាយ​ដែល​ធ្វើ​ដោយ​សហរដ្ឋ​អាមេរិក​ពុំ​អាច​ដោះ​ស្រាយ​វិបត្តិ​នៅ​អ៊ុយ​ក្រែន​ឡើយ ពីព្រោះ​ក្រុង​វ៉ាស៊ីន​តោន​ពុំ​ស្គាល់​ពី​មូល​ហេតុ​ពិត​ប្រាកដ​ទាំង​ឡាយ​នៃ​វិបត្តិ​នេះ ។​

សហ​រដ្ឋ​អាមេរិក​ រុស្ស៊ី​ សហ​ភាពអឺរ៉ុប​ និង​អ៊ុយ​ក្រែន​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង​ហ្សឺណែវ​ កាល​ពី​ថ្ងៃទី​១៧​ មេសា ដើម្បី​បុ៉ន​ប៉ង​រក​ដំណោះ​ស្រាយ​មួយ​នៃ​វិបត្តិ​ ។​លោក​ឡាវ​រ៉ូវ​ ចោទប្រកាន់​​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ថា ដើរ​ថយ​ក្រោយ​ពុំ​គោរព​កិច្ច​សន្យា​ក្រុង​ហ្សឺណែវ​ស្តីពី​ការ​បញ្ឈប់​អំពើ​ហិង្សា ។​ លោក​បញ្ជាក់​ថា​ នៅ​ក្រុង​ហ្សឺណែវ​​យើង​បាន​ព្រម​ព្រៀងគ្នា​ថា ត្រូវ​បញ្ចប់​រាល់​អំពើ​ហិង្សា​ តែ​នា​វេលា​រសៀល​ថ្ងៃ​បន្ទាប់​ប្រធានា​ធិបតី​ស្តី​ទី​អ៊ុយ​ក្រែន​លោក​អូឡេក​សាន់​ដ្រ៍​ តួក​ជីណូវ បែរ​ជា​​ប្រកាស​ភាព​អាសន្ន ហើយ​ចេញ​បញ្ជា​ឱ្យ​កង​ទ័ព​បាញ់​ប្រហារ​លើ​ប្រជាជន ។​ លោក​ចាត់​ទុក​អំពើ​ទាំង​នោះ​ថា​ជា​បទ​ឧក្រិដ្ឋ​ ។​

លោក​ឡាវ​រ៉ូវ​ ក៏​អះ​អាង​ផង​ដែរ​ថា ការ​ពង្រឹង​កង​ទ័ព​រុស្ស៊ី​នៅ​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែន​ គឺ​ស្រប​តាមច្បាប់​អន្តរ​ជាតិ​ ។ លោក​ពន្យល់​ថា​ កង​ទ័ព​ទាំង​​នេះ​ធ្វើ​សម​យុទ្ធ​យោធា​ជាទម្លាប់​ ហើយ​លោក​បដិសេធ​ពី​វត្ត​មាន​យោធា​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន ។​ អង្គការ​អូតង់​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ចំពោះ​ការគំរាម​កំហែង​របស់​រុស្ស៊ី​ដែល​ថា​ ត្រៀម​ធ្វើ អន្តរា​គមន៍​ប្រសិន​បើ​ផលប្រយោជន៍​របស់​ខ្លួន​រង​ការគំរាម​កំហែង​នៅ​ភាគខាង​កើត​អ៊ុយ​ក្រែន​ ។​កាល​ពី​ថ្ងៃទី​២៣​ មេសា អគ្គ​លេខាធិការ​រង​អូតង់​ លោក​ ALEXANDER VERSHBOW បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​វោហា​សាស្ត្រ​នេះរបស់​ក្រុង​មូស្គូ​ ដែល​លោក​ចោទ​ថា​ ប្រាស​ចាក​ពី​ការពិត​នៅ​អ៊ុយ​ក្រែន ។​ អគ្គ​លេខា​ធិការរង​អូតង់​​រូប​នេះ​វាយ​តម្លៃ​ថា​ ការ​ប្រើ​ប្រាស់​ភាសា​គំរាម​កំហែង​ និងការ​ធ្វើ​សម​យុទ្ធ​យោធា​ថ្មីៗ​ជិត​ព្រំដែន​អ៊ុយ​ក្រែន​បង្កើន​ភាព​តាន​តឹង​ដល់​សភាព​ការណ៍​ដែល​តាន​តឹង​ស្រាប់​ហើយ​រំលោភ​បំពាន​ស្មារតី​នៃ​កិច្ចព្រម​ព្រៀង​ក្រុង​ហ្សឺណែវ ។​

ពេល​មានភាព​តានតឹង​ខ្លាំង​នេះ​ គេ​ឃើញ​មាន​បណ្តា​យន្ត​ហោះ​ប្រដេញ​បារាំង​ហោះ​ហើរ​នៅ​ពី​លើ​តំបន់​បាល់​ទិក ។​ យន្ត​ហោះ​ប្រដេញ​៤​គ្រឿង​ដែល​បារាំង​បញ្ជូន​មក​សម្រាប់​អង្គ​ការ​អូតង់​ គឺ​ដើម្បី​ហោះ​ត្រួត​ពិនិត្យ​ដែន​អាកាស​របស់​បណ្តា​ប្រទេស​នៅ​តំបន់​បាល់​ទិក ។​ យន្ត​ហោះ​ទាំង​នេះ​ធ្វើ​ប្រតិបត្តិ​ការ​ចេញ​ពី​មូល​ដ្ឋាន​អាកាស​ចរណ៍​នៅ​ប៉ូឡូញ ។​ បារាំង​បាន​ស្នើ​ដាក់​ពង្រាយ​យន្ត​ហោះ​ប្រដេញ​ធុន MIRAGE 2000 ឬ​យន្ត​ហោះ​ធុន RAFALE ក្នុង​តំបន់​ ព្រោះ​ប្រទេស​លី​ទុយ​អានី​ អេស្តូនី​ ​​និង​ឡេតួនី​ ពុំ​មាន​កង​កម្លាំង​អាកាស ។​ ម្យ៉ាង​វិញ​ទៀត​ យន្ត​ហោះ​រ៉ាដា​ធុន AWACS ១​គ្រឿង​របស់​បារាំង​ហោះ​ហើរ​លើ​ប្រទេស​រូម៉ានី ។​

សញ្ញា​នៃ​ភាព​តាង​តឹន​មួយ​ទៀត​នៅ​អង់​គ្លេស​បណ្តា​យន្ត​ហោះ​ប្រដេញ​ត្រូវ​បាន​បញ្ជូន​ទៅ​កាល​ពី​ថ្ងៃទី​២៣ មេសា​ ក្រោយ​ពី​យន្ត​ហោះ​យោធា​រុស្ស៊ី​២​គ្រឿង​ត្រូវបាន​កត់​សម្គាល់​ឃើញ​ស្ថិត​​នៅ​ក្បែរ​ភាគ​ខាង​ជើង​តំបន់​អេកូស ។​ចំណែក​សហរដ្ឋ​អាមេរិក​វិញបានបង្ហាញ​ពី​ការ​​ធានា​ចំពោះ​បណ្តា​សម្ព័ន្ធ​មិត្ត​ស្ថិត​នៅ​ជិត​ខាង​អ៊ុយ​ក្រែន ។​ កងទាហាន​អាមេរិក​មួយ​ក្រុម​មាន​មនុស្ស​១៣០​នាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រទេស​ប៉ូឡូញ​កាល​ពីថ្ងៃ​​ទី​២០​ មេសា ។ មុន​​នេះ​ក្រុង​វ៉ា​ស៊ីន​តោន​ប្រកាស​ពីការ​បញ្ជូន​​ទាហាន​អាមេរិក​ប្រមាណ​៦០០​នាក់​ដើម្បី​ចូលរួម​ធ្វើ​សម​យុទ្ធ​នៅ​ប៉ូឡូញ​ និង​ក្នុង​បណ្តា​ប្រទេស​នៅ​បាល់​ទិក ។​

ប្រធានា​ធិបតី​អាមេរិក​​ក្នុង​ឱកាស​នៃ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​ក្រុង​តូក្យូ​ កាល​ពី​ថ្ងៃទី​២៤ មេសា បាន​ចោទប្រកាន់​រុស្ស៊ី​​ថា​ មិន​គោរព​កិច្ច​ព្រម​ព្រៀង​ក្រុង​ហ្សឺណែវ​ដើម្បី​សម្រាល​ភាព​​តាន​តឹង​នៅ​អុ៊យ​ក្រែន​ ហើយ​គំរាម​ដាក់​ទណ្ឌ​កម្ម​ថ្មីៗ​ទៀត​ប្រឆាំង​រុស្ស៊ី ។​ លោក​អូបាម៉ា​ បរិហារ​ឥរិយា​បថ​របស់​រុស្ស៊ី​ដែល​លោក​ថា​ មិន​គោរព​កិច្ចព្រម​ព្រៀង​ក្រុង​ហ្សឺណែវ​ដែល​គ្រោង​ឱ្យ​មាន​ការ​រំសាយ​អាវុធ​របស់​បណ្តា​ក្រុម​មិ​នស្រប​ច្បាប់​ទាំងឡាយ​ ៕​