ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រៀប​ចំ​​ធ្វើ​សម​យុទ្ធ​ជើង​ទឹក​ពហុ​ជាតិ​មួយ​

9 ឆ្នាំ មុន

​សមយុទ្ធ​ជើង​ទឹក​ពហុ​ជាតិ​មួយ​ត្រូវ​បាន​​រៀប​ចំ​ធ្វើ​កាល​ពី​ថ្ងៃ​​ទី​២៣ មេសា​ ក្នុង​ដែន​ទឹក​​នៃ​ទី​ក្រុង​គិញ​ដាវ ខេត្ត​សានដុង​ ភាគ​ខាង​កើត​ចិន​ ។ ​នេះ​ជា​លើក​ដំបូង​ដែល​កង​ម៉ារីន​​ចិន រៀប​ចំ​ធ្វើ​សម​យុទ្ធ​​ជើង​ទឹក​ពហុ​ជាតិ​​នោះ ។ នាវា​ចម្បាំង​​១៩​គ្រឿង​ ​​ឧទ្ធម្ភាគ​ចក្រ​៧​គ្រឿង​ និង​កង​កម្លាំង​ម៉ារីន​របស់​ប្រទេស​​៨​ ក្នុង​នោះ​មាន​ចិន បង់​ក្លា​ដែស បា៉គីស្ថាន​ សិង្ហ​បុរី​ ឥណ្ឌូណេស៊ី​ ឥណ្ឌា​ ម៉ាឡេស៊ី​ និង​ព្រុយ​ណេ

​សមយុទ្ធ​ជើង​ទឹក​ពហុ​ជាតិ​មួយ​ត្រូវ​បាន​​រៀប​ចំ​ធ្វើ​កាល​ពី​ថ្ងៃ​​ទី​២៣ មេសា​ ក្នុង​ដែន​ទឹក​​នៃ​ទី​ក្រុង​គិញ​ដាវ ខេត្ត​សានដុង​ ភាគ​ខាង​កើត​ចិន​ ។ ​នេះ​ជា​លើក​ដំបូង​ដែល​កង​ម៉ារីន​​ចិន រៀប​ចំ​ធ្វើ​សម​យុទ្ធ​​ជើង​ទឹក​ពហុ​ជាតិ​​នោះ ។ នាវា​ចម្បាំង​​១៩​គ្រឿង​ ​​ឧទ្ធម្ភាគ​ចក្រ​៧​គ្រឿង​ និង​កង​កម្លាំង​ម៉ារីន​របស់​ប្រទេស​​៨​ ក្នុង​នោះ​មាន​ចិន បង់​ក្លា​ដែស បា៉គីស្ថាន​ សិង្ហ​បុរី​ ឥណ្ឌូណេស៊ី​ ឥណ្ឌា​ ម៉ាឡេស៊ី​ និង​ព្រុយ​ណេ ចូល​រួម​ក្នុង​សម​យុទ្ធ​​នោះ​ ដែល​មាន​ឈ្មោះ​ថា «កិច្ច​សហ​ប្រតិ​បត្តិ​ការ​​​សមុទ្រ​ឆ្នាំ​២០១៤» ។

ដោយ​ផ្តោត​​លើ​ការ​តាម​រុក​រក​​​ និង​ការ​ជួយ​សង្គ្រោះ​រួម​ក្នុង​សមុទ្រ​ សម​យុទ្ធ​នោះ​រួម​មាន​ការងារ​គមនា​គមន៍​​រវាង​កង​កម្លាំង​​ផ្សេងៗ​​ដែល​ចូល​រួម​ ចលនា​បែប​បណ្តុះ​បណ្តាល​ ការ​ផ្គត់​ផ្គង់​ក្នុង​សមុទ្រ​ ប្រតិ​បត្តិ​ការ​រួម​ជួយ​សង្គ្រោះ​ ការតស៊ូ​​ប្រឆាំង​នឹង​ពួក​ចោរ​សមុទ្រ​ និង​សម​យុទ្ធ​បាញ់​គ្រាប់​ពិត ។ សម​យុទ្ធ​នេះ​មាន​គោល​បំណង​​​ពង្រឹង​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ ​​ទំនុក​ចិត្ត​គ្នា​និង​មិត្ត​ភាព​​រវាង​កង​កម្លាំង​យោធា​ ហើយ​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ក្នុង​ការ​ថែ​រក្សា​សន្តិ​សុខ​​​ ​ សមុទ្រ ៕