ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា ភ្ជាប់​ពាក្យ​ដោយ​ស្ងៀម​ស្ងាត់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខុសពី​តារាទាំង​ពួង​ដែល​មិនព្យាយាម​លាក់​បាំង​ក្នុង​ពេលដែល​ខ្លួនបាន​ឈាន​ដល់​ពិធីភ្ជាប់ពាក្យ ឬ​មង្គល​ការ​នោះ ប៉ុន្តែ​សម្រាប់​តារា​ចម្រៀង​ចាស់​វស្សា​ក្នុងផលិត​កម្មរស្មី​ហង្ស​មាស នាង ពេជ្រ សោភា បែរ​ជារៀប​ចំពិធី​ភ្ជាប់​ពាក្យ​យ៉ាងស្ងៀម​ស្ងាត់ គ្មានអ្នក​សារព័ត៌មាន​ណាមួយ​ដឹង​លឺទៅវិ​ញ។ ដំណឹង​នៃការ​ភ្ជាប់ពាក្យ​របស់​តារា​ចម្រៀង​

រាជធានីភ្នំពេញ ៖ ខុសពី​តារាទាំង​ពួង​ដែល​មិនព្យាយាម​លាក់​បាំង​ក្នុង​ពេលដែល​ខ្លួនបាន​ឈាន​ដល់​ពិធីភ្ជាប់ពាក្យ ឬ​មង្គល​ការ​នោះ ប៉ុន្តែ​សម្រាប់​តារា​ចម្រៀង​ចាស់​វស្សា​ក្នុងផលិត​កម្មរស្មី​ហង្ស​មាស នាង ពេជ្រ សោភា បែរ​ជារៀប​ចំពិធី​ភ្ជាប់​ពាក្យ​យ៉ាងស្ងៀម​ស្ងាត់ គ្មានអ្នក​សារព័ត៌មាន​ណាមួយ​ដឹង​លឺទៅវិ​ញ។ ដំណឹង​នៃការ​ភ្ជាប់ពាក្យ​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ កន្លងម​ក​ ក៏​ត្រូវបាន​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយបាន​យកម​កធ្វើការ​ចុះផ្សាយ​ផងដែរ ប៉ុន្តែ​ការចុះ​ផ្សាយ​នេះ ត្រូវបាន ពេជ្យ សោភា ធ្វើការ​ប៉ះដិសេធ ក្នុង​គោល​បំណងធ្វើ​ការលាក់បាំង​ពីជីវិតឯក​ជនរបស់​នាងពីភ្នែក​មហា​ជន។

ពេជ្រ សោភា បាន​បដិសេធ​យ៉ាងដាច់​អហង្កា​រ​ថា នាង​ពុំបាន​ភ្ជាប់​ពាក្យ ភ្ជាប់ស្នេហ៍​អ្វីឡើយ ហើយ​ថែម​ទាំង​បាន​បោះ​ពាក្យ​សម្ដី​ដល់អ្នក​ដែលចូល​ចិត្ត​និយាយ​ពីនាង​ថា «កុំ​ពូកែនិ​យាយ​រឿង​គេពេក គិត​តែរឿង​ខ្លួនឯង​ទៅ​យក​ពេល​ទំនេរ ធ្វើ​រឿងល្អ​ខ្លះផង» ។ បើ​ទោះ​បីជាតារា​ចម្រៀងរូបនេះ បានធ្វើការ​បដិសេធ​ម្តង​ជាពីរ​ដងក្តី ប៉ុន្តែ​ការពិ​ត​នៅតែ​មិនអាច​លាក់​បាំងបា​ន នៅទីបំផុត​រូបភាព​នៃពិធីភ្ជាប់​ពាក្យ​របស់នាង​ត្រូវបាន​បែកធ្លាយ​តាមបណ្តាញ​សង្គម​ហ្វេសប៊ុក ជា​ហេតុ​នាំ​ឲ្យគេ​បានលើកឡើង​ថា ក្នុងនាម​ជាតារា​ល្បីឈ្មោះ​មួយរូប ពេជ្យ សោភា បែរជារៀប​ចំពិធីភ្ជាប់​ពាក្យស្ងាត់ៗ ហើយ​ព្យា​យាមលា​ក់បាំង​ការពិត។

ជាការ​កត់សម្គាល់​ដំបូង​ឡើយ ព័ត៌មាន​នៃការភ្ជាប់​ពាក្យរបស់ ពេជ្យ សោភា នោះ មិនត្រូវ​គេជឿជាក់​ទាំងស្រុង​ឡើយ ដោយ​សារតែ​ខាងសាមី​ខ្លួនបាន​ធ្វើការ​បដិសេធ ហើយ​ករណីដែល​នាងពិតជា​បានភ្ជាប់​ពាក្យមែន​នោះ គឺប្រាកដ​ជាមិន​អាចគេច​ផុត​ពីភ្នែក​របស់អ្នក​សារព័ត៌​មានឡើយ។ ប៉ុន្តែនៅពេ​លនេះ ពិធីភ្ជាប់ពាក្យ​របស់ពេជ្យ សោភា ប្រាកដ​ជា​បាន​កើតឡើង​មួយរយ​ភាគរយ ក្នុងពេល​ដែលនាង​បានធ្វើការ​ប្រតិកម្ម​តប​ជាមួយ​បណ្តាញ​សារព័ត៌មាន​នៅក្នុង​ស្រុក​មួយដែលបាន​ចុះផ្សាយថា នាងមិនបាន​លួចភ្ជាប់ពាក្យ​ស្ងាត់ៗ និងលាក់បាំង​ការពិតនោះ​ឡើយ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព