ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច ស្រីលក្ខណ៍ បើក​កកាយ​ជីវិត​ស្នេហា និង​បញ្ជាក់ពី​ផែនការ​ក្រោយ​សម្រាល​កូនប្រុស

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​ដែលទើប​តែវិវត្តន៍​ខ្លួនជា​តារា​សម្តែង​អ្នកនាង​ទូច ស្រីលក្ខណ៍ ពេលនេះ​កំពុង​តែ​ពពោះ​​កូន​ប្រុសលើក​ដំបូង​បាន៦ខែម​កហើយ តាំងពីរៀប​ការជាមួយ​ស្វាមីជា​ជនជាតិ​បរទេស​អស់ពេល​ជាង៤​ឆ្នាំ។ដើម្បី​ទទួលបាន​ក្តីសុខក្នុង​ចំណង​ស្នេហាទូច ស្រីលក្ខណ៍ បានរំលឹក​ឡើងវិញ​ខ្លះ នៃរឿង​បានជួប​ស្នេហា​មួយ​នេះ​ជូន

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​ដែលទើប​តែវិវត្តន៍​ខ្លួនជា​តារា​សម្តែង​អ្នកនាង​ទូច ស្រីលក្ខណ៍ ពេលនេះ​កំពុង​តែ​ពពោះ​​កូន​ប្រុសលើក​ដំបូង​បាន៦ខែម​កហើយ តាំងពីរៀប​ការជាមួយ​ស្វាមីជា​ជនជាតិ​បរទេស​អស់ពេល​ជាង៤​ឆ្នាំ។ដើម្បី​ទទួលបាន​ក្តីសុខក្នុង​ចំណង​ស្នេហាទូច ស្រីលក្ខណ៍ បានរំលឹក​ឡើងវិញ​ខ្លះ នៃរឿង​បានជួប​ស្នេហា​មួយ​នេះ​ជូន​មហា​ជន និងជីវិត​ក្រោយ​ពេលកូន​របស់នាង​បានឃើញ​ពន្លឺ​ថ្ងៃ បន្ទាប់ពីឆ្លង​ទន្លេ​រួច​ដល់អ្នក​គាំទ្រនាង​បានដឹង

ក្នុងការ​រំលឹក​រឿងស្នេហា​ជាមួយ​ស្វាមី​បណ្តូលចិត្ត​ដែលឆ្ល​ងដល់​រឿងមាន​កូនជា​ចំណងដៃ​រវាងតារា​យេរៗ​ទូច ស្រីលក្ខណ៍ និងស្វាមី កាលពីពេលថ្មីៗនេះ ទូច ស្រីលក្ខណ៍ បានបើក​ចិត្តយ៉ាងទូលាយ​និយាយពី​ជីវិតស្នេហា​របស់​ពួក​គេទាំង​២មុននឹងក្លាយ​ជាប្តីប្រពន្ធ​គ្នាយ៉ាង​ល្អូកល្អិន​នាពេលនេះ។ ស្រីលក្ខណ៍ ដែល​ពពោះ៦​ខែ​ជិតរង់ចាំ​ថ្ងៃឆ្លង​ទន្លេ​បានរៀប​រាប់ថា ស្វាមីនាងជា​មិត្តភក្តិរបស់​បងស្រី​នាង (អតីតតារា​សម្តែងទូច ស្រីនាង) គាត់បាន​ស្គាល់​ខ្ញុំពេល​ជួប​ជុំ​ជប់លាងខួប​កំណើត​កូនបង​ស្រីទូច ស្រីនាង ក៏​ចាប់ចិត្ត​មកលើ​ខ្ញុំ ហើយបាន​ទាក់ទង​បង​ស្រីទូច ស្រីនាង សុំ​ស្គាល់ ដោយចង់​បានលេខ​ទូរស័ព្ទ​នាង តែបងនាង​ឲ្យទៅ​សុំខ្លួន​ឯង។ ដោយ​សារតែ​ចង់ស្គាល់​រាប់អាន​ស្វាមី​ខ្ញុំបាន​ទៅសុំ​លេខ​ទូរស័ព្ទ តែខ្ញុំ​មិន​ទាន់ដាច់​ចិត្តឲ្យទេ ព្រោះមិន​ដែល​ស្គាល់ ប៉ុន្តែបាន​បងស្រីនាង​គាត់ជួយ​និយាយ​ទើបឲ្យ។លុះ​យូរទៅចេះ​តែបាននិយាយ​ទាក់ទងគ្នា​ពីនេះពីនោះ រហូតឈាន​ដល់សុំ​ស្រលាញ់ ហើយបាន​ចូលស្តីដណ្តឹង​ដល់​ផ្ទះ​នាងយ៉ាងឆៅៗពី​ចាស់ទុំ ដែលនេះ​ហើយគាត់​ឲ្យតម្លៃនារី​ខ្មែរទាំង​គាត់​ជាជនបរទេស តែដឹងពី​វប្បធម៌​ខ្មែរ ទើប​ខ្ញុំ​សម្រេច​ចិត្ត ព្រោះក្នុងចិត្តពេញចិត្តគាត់ដែរ។ តាំងពី​ពួក​យើងបាន​ចាប់ដៃគូគ្នាជា​ប្តីប្រពន្ធ​ជាង៤ឆ្នាំ រហូតមាន​កូននេះ ស្តី្រជាភរិយាសំខាន់ត្រូវ​ទុកចិត្តប្តី ទោះជាយើង​ប្រចណ្ឌស្រលាញ់ប្តី តែត្រូវតែគិត​ពិចារណា​ឲ្យច្បាស់​មុន​សម្រេច​ចិត្ត​រក​រឿងទ។ សំខាន់​ទោះជាយើង​មានការងារ​ធ្វើអាចរក​លុយបាន តែយើង​មិនត្រូវ​ភ្លេចតួនាទីជា​មេផ្ទះ​ឡើយ ត្រូវធ្វើ​ម្ហូប​បម្រើ​ប្តី ទោះជាឆ្ងាញ់​មិនឆ្ងាញ់ត្រូវតែ​ធ្វើ ទោះជាគេថា ស្ត្រីនៅតែចង្រ្កាន្ត​ក៏ដោយ ដាច់ខាតនៅ​តែគេច​មិនរួច ទោះជា​យើងមាន​កិច្ចការ​ផ្ទាល់ខ្លួន​ក៏ដោយ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព