ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Major Cineplex និង​ក្រុម​ហ៊ុន Cellcard ភ្ជាប់​ទំនាក់ទំនង​ដែលមិន​ធ្លាប់មាន​ពីមុនមក

9 ឆ្នាំ មុន

Major Cineplex ដែលជា​ប្រតិបត្តិ​ករ​ភាពយន្ត​ធំជាងគេ​បំផុតក្នុងប្រទេស​នេះ គឺកំពុងបើក​រោង​ភាពយន្តដ៏ ប្រណីត​ដែល​មានចំនួន​7 ជាមួយ​នឹង VIP screen និង​ប៊ូលីង​ដែល​មាន​13​ខ្សែ ស្ថិតនៅក្នុង​បរិយា​កាសនៃ​ក្លឹបរាត្រី​ដែលភ្ជាប់​ជា​មួយនឹងក​ន្លែងជប់​លៀងលក្ខណៈ​ជាឯកជន​ដ៏ពិសេស។ គម្រោង​នៃការ​កម្សាន្តនេះ​នឹង​បើកនៅ​ផ្សារទំនើប អ៊ីអន ថ្មី​

Major Cineplex ដែលជា​ប្រតិបត្តិ​ករ​ភាពយន្ត​ធំជាងគេ​បំផុតក្នុងប្រទេស​នេះ គឺកំពុងបើក​រោង​ភាពយន្តដ៏ ប្រណីត​ដែល​មានចំនួន​7 ជាមួយ​នឹង VIP screen និង​ប៊ូលីង​ដែល​មាន​13​ខ្សែ ស្ថិតនៅក្នុង​បរិយា​កាសនៃ​ក្លឹបរាត្រី​ដែលភ្ជាប់​ជា​មួយនឹងក​ន្លែងជប់​លៀងលក្ខណៈ​ជាឯកជន​ដ៏ពិសេស។ គម្រោង​នៃការ​កម្សាន្តនេះ​នឹង​បើកនៅ​ផ្សារទំនើប អ៊ីអន ថ្មី​នៅចុង​ខែមិថុនា​នេះ។

លោក Vicha Poolvaraluk ជាប្រធាន​ក្រុមហ៊ុន Major Group បានឱ្យ​ដឹងថា៖ «ខណៈពេល​ដែលយើង​មាន screen ចំនួនជាង​500​នៅក្នុងប្រទេស​ថៃ និង​ប៊ូលីង​ជាង​100​ខ្សែ នៅក្នុង​ប្រទេស​ឥណ្ឌា នេះ​ជា​មជ្ឈ​មណ្ឌល​កម្សាន្ត​ដ៏ពេញ​លក្ខណៈ​លើកដំបូង​ បន្ទាប់ពីយើង​បានបើក​ដំណើរ​ការនៅ​ប្រទេស​ថៃ។ យោង​តាមស្តង់​ដារ​ខ្ពស់របស់​យើង យើង​ត្រូវ​ការគុណ​ភាព​ជា​ចម្បង មិនតែ​ប៉ុណ្ណោះ គឺសហគមន៍​ដៃគូ​ប្រចាំ​តំបន់​ដ៏ល្អ ដើម្បី​សហ​ការណ៍​ជាមួយ​យើង ក្នុង​ការនាំ​យកគុណ​ភាពនៃ​បទពិសោធន៍​ជាមួយនឹង​តម្លៃដ៏​សមរម្យ​មកជូនប្រជាជ​ននៅក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន Cellcard មាន​ប្តេជ្ញាចិត្ត​ដូចគ្នាក្នុង​ការផ្តល់នូវ​គុណភាព និងសហគមន៍​ដែលយើង​មាន ដូច្នេះ​យើងមាន​សេចក្តី​សោមនស្ស​រីករាយ​បំផុតដែល​បានសហ​ការណ៍ជាមួយ​ដៃគូដ៏​សំខាន់របស់​យើង»។

Major Cineplex នឹងត្រូវបាន​ការឧបត្ថម្ភ​គាំទ្រ​ដោយក្រុម​ហ៊ុន Cellcard តាមរយៈ​ការផ្តល់​អត្ថ​ប្រយោជន៍ និង​ទំនាក់​ទំនង​លើផ្នែក​ផ្សព្វផ្សាយ​ផ្តាច់មុខទៅ​វិញទៅមក​ក្នុងរយៈពេល​ដ៏យូរអង្វែង​ដែលមិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ប្រទេស​កម្ពុជា។ ភាពជាដៃ​គូបាន​គ្របដណ្តប់​លើការផ្តល់​សិទ្ធិផ្តាច់​មុខសម្រា​ប់ក្រុម​ហ៊ុន Cellcard ដូច្នេះ Major Cineplex នឹង​ត្រូវបាន​ដាក់ឈ្មោះ​ជា Major Cineplex ដោយក្រុម​ហ៊ុន Cellcard និង​កន្លែង​លេង​ប៊ូលីង នឹងត្រូវ​បានដាក់​ឈ្មោះ​ជា «Cellcard Blu-o»។

Major នឹងមាន​ការផ្លាស់ប្តូរកម្មវិធី​ផ្តល់នូវអត្ថ​ប្រយោជន៍​ជាញឹកញាប់​ដល់អតិថិ​ជន សែលកាត ដែលរួម​មានកម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស កម្មវិធី​សម្ភោធ​បញ្ចាំង​ភាពយន្ត និងអាទិភាព​ក្នុងការកក់​កន្លែងដ៏​ពិសេស។ លោក Ian Watson អគ្គនាយ​កនៃក្រុម​ហ៊ុន Cellcard បាន​បន្ថែមថា៖ «ខ្ញុំបាន​ដឹងមួយរំពេច​នៅពេល​ដែលខ្ញុំ​បាន​លឺ​អំពី​គម្រោង​នៃកន្លែង​កម្សាន្ត​គុណភាពខ្ពស់​មួយនេះ ហើយ​យើងចាំបាច់​ត្រូវតែចូល​រួមចំណែក​ក្នុងគម្រោង​នេះ​ដែរ ។ Major គឺពិតជាដៃគូដ៏ស័ក្តិសមឥតខ្ចោះរបស់យើង ពីព្រោះ កិច្ចសហការ នេះមិនត្រឹមតែរក្សាតម្លៃសមរម្យសម្រាប់ ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់ជូន​ដល់អតិថិ​ជន Cellcard របស់​យើង ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ជាបន្ត​បន្ទាប់ ​ដែលទាំងនេះ​ជាគឺការតប​ស្នងចំពោះ​ការគាំទ្រ​ដ៏លើស​លប់​របស់​ពួកគេ​ដែលជា​ហេតុធ្វើឱ្យ​យើងក្លាយ​ជាក្រុម​ហ៊ុន​បណ្តាញទូរស័ព្ទចល័ត​នាំមុខគេនៅ​ក្នុងប្រទេស​កម្ពុជា»៕