ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​​ពីរ​នាក់​​ មាន​ឧត្តម​សេនីយ៍​ម្នាក់ និង​សកម្ម​ជន​អ៊ិស្លាម​ម្នាក់​ស្លា.ប់​នៅ​អេហ្ស៊ីប

10 ឆ្នាំ មុន

​ក្រសួង​​មហា​ផ្ទៃ​អេហ្ស៊ីប​រាយ​ការណ៍​ថា​ ប៉ូលិស​ម្នាក់​​ និង​សកម្ម​ជន​អ៊ិស្លាម​ម្នាក់ បាន​ត្រូវ​ស្លា.ប់​​កាល​ពី​ថ្ងៃ​ទី​២៣ មេសា ពេល​មាន​ប្រតិ​បត្តិ​ការ​មួយ​របស់​​កង​កម្លាំង​សន្តិសុខ​​នៅ​ជិត​ទី​ក្រុង​អាឡិច​សាន់​ឌ្រី ហើយ​ឧត្តម​សេនីយ៍​ប៉ូលិស​ម្នាក់​ ស្លា.ប់​​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​បែក​១​គ្រាប់​ ដាក់​ក្រោម​​​រថយន្ត​របស់​គេ នៅ​តំបន់​ជាយ​ក្រុង​​គែរ​មួយ ។

​ក្រសួង​​មហា​ផ្ទៃ​អេហ្ស៊ីប​រាយ​ការណ៍​ថា​ ប៉ូលិស​ម្នាក់​​ និង​សកម្ម​ជន​អ៊ិស្លាម​ម្នាក់ បាន​ត្រូវ​ស្លាប់​​កាល​ពី​ថ្ងៃ​ទី​២៣ មេសា ពេល​មាន​ប្រតិ​បត្តិ​ការ​មួយ​របស់​​កង​កម្លាំង​សន្តិសុខ​​នៅ​ជិត​ទី​ក្រុង​អាឡិច​សាន់​ឌ្រី ហើយ​ឧត្តម​សេនីយ៍​ប៉ូលិស​ម្នាក់​ ស្លាប់​​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​បែក​១​គ្រាប់​ ដាក់​ក្រោម​​​រថយន្ត​របស់​គេ នៅ​តំបន់​ជាយ​ក្រុង​​គែរ​មួយ ។

ពួក​សកម្ម​ប្រយុទ្ធ​នៃ​ក្រុម​​ Ansar Bital Makdis បាន​បាញ់​​ប្រហារ​មក​លើ​កង​​កម្លាំង​សន្តិ​សុខ​ ដែល​ធ្វើ​អន្តរា​គមន៍​ប្រឆាំង​ទី​តាំង​របស់​ពួក​គេ​នៅ​​ Borg El Arab ចម្ងាយ​ប្រមាណ​ជា​​៤៥​គីឡូ​ម៉ែត្រ​ ភាគ​និរតី​ក្រុង​​អេឡិច​សាន់​ឌ្រី ។ អនុ​សេនីយ៍​​ទោ​ប៉ូលិស លោក អា​ម៉េដ សាអាដ និង​ជន​សកម្ម​ប្រយុទ្ធ​ឈ្មោះ​ ​ហា​សាន់ អា​ប់​​ដែល អាអាល់ បាន​ត្រូវ​​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា ។ ចំណែក​​ជន​សកម្ម​ប្រយុទ្ធ​២​នាក់​ទៀត​ត្រូវ​ចាប់​  ខ្លួន ។ ក្រសួង​​មហា​ផ្ទៃ​​អេហ្ស៊ីប​​គូស​បញ្ជាក់​​ទៀត​ថា​ ប៉ូលិស​រឹប​អូស​បាន​​​អាវុធ​​នានា​ព្រម​ទាំង​​គ្រឿង​ផ្ទុះ​ ដោយ​ក្នុង​នោះ​​មាន​កាំ​ភ្លើង​ស្វ័យ​ប្រវត្តិ​ គ្រាប់​បែក​ដៃ​ ព្រម​ទាំង​គ្រាប់​រំសេវ ។

ចំណែក​ឧត្តម​សេនីយ៍​ប៉ូលិស​ម្នាក់​​ លោក អាម៉េដ ហ្សានី​ បាន​ត្រូវ​ស្លាប់​ក្នុង​​ការ​ផ្ទុះ​គ្រាប់​បែក​​១​គ្រាប់​ ដាក់​ក្រោម​រថយន្ត​របស់​​លោក នៅ​មុខ​ផ្ទះ​របស់​លោក​ ស្ថិត​នៅ​ទី​ក្រុង​​​ ៦ តុលា ​ចម្ងាយ​៣២​គីឡូ​ម៉ែត្រ​ ពី​ទី​ក្រុង​​គែរ ។ នេះ​ជា​សេច​ក្តី​​រាយ​ការណ៍​​របស់​ទូរ​ទស្សន៍​រដ្ឋ​អេហ្ស៊ីប​ Nile News ។ ប៉ូលិស​២​នាក់​​ទៀត ត្រូវ​របួស​ក្នុង​ការ​ផ្ទុះ​នេះ ។

ការ​វាយ​ប្រហារ​​​នោះ​ប្រកាស​ទទួល​ខុស​ត្រូវ​តាម​​ Facebook ដោយ​​ក្រុម Adjnad Misr ដែល​ចាត់​ទុក​ឧត្តម​សេនីយ៍​​រូប​នោះ​​ថា​ជា​​ឧក្រិដ្ឋ​ជន​សម្លាប់​​បាតុករ​​ជា​ច្រើន​នាក់ ។ការវាយ​ប្រហារ​ភេរវ​កម្ម​​​ពី​សំណាក់​​ពួក​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​៥០០​នាក់ ភាគ​ច្រើន​​គឺ​ប៉ូលិស​និង​ទាហាន​​​ ​ចាប់​តាំង​ពី​​ការ​ផ្តួល​រំលំ​ប្រធានា​ធិបតី​អ៊ិស្លាម​និយម​​លោក ម៉ូហាម៉េដ​ ម័រ​ស៊ី​ ដោយ​កង​យោធា​​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៣​មក ៕