ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី​ តុង​​ហីុ​ ជួប​ កន​ ​ចន្ថា ឯ​ ​សារឹម​ ង៉ា ជួប​ ទេស​​ សំខាន់ នៅ​​លើ​រេញ​​ TV3

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ធី​ តុង​ហីុ​ មក​ពី​ក្លិប​​សាល​វ័ន្ត​កីឡា​ ដែល​មួយ​រយៈ​នេះ​កំពុង​តែ​ឡើង​កូដ​ខ្លាំង​នោះ​ ត្រូវ​បាន​គេ​រៀប​ចំ​ឱ្យ​​ជួប​ប្រកួត​ជាមួយ​ កន​ ចន្ថា​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ និង​សារឹម​ ងា៉​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​​ ត្រូវ​ជួប​ជាមួយ​ ទេស​ សំខាន់​​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំ​ពេញ​ប៉ុស្តិ៍​លេខ​៣​ នា​ថ្ងៃ​អាទិត្យ​ ទី​២៧​ មេសា ខាង​មុខ​ នេះ ។

ធី​ តុង​​ហីុ​ មួយ​រយៈ​មក​នេះ​បាន​សាង​ភាព​ល្បី​ល្បាញ​យា៉ង​លឿន​តាម​រយៈ​ការ​យក​ឈ្នះ​លើ​គូ​ប្រកួត​ជា​បន្ត​បន្ទាប់​ ទោះ​ជា​ជួប​ជើង​ចាស់​ឬ​ជើង​ថ្មី​ក៏​ដោយ​ ប៉ុន្តែ​សម្រាប់​ការ​មក​ប៉ះ​ កន​ ចន្ថា លើក​នេះ​ គេ​មិន​ហា៊ន​​អួ៊ត​ទុក​មុន​នោះ​ឡើយ​ ។ ធី​ តុង​ហីុ ជា​កីឡា​ករ​ដែល​មិន​សូវ​ចេះ​ក្អេង​ក្អាង​ ឬ​មើល​ស្រាល​លើ​គូ​ប្រកួត​ឡើយ​ ឯ​ការ​វាយ​ចេញ​របស់​គេ​មាន​ភាព​ច្បាស់​លាស់​ទាំង​ស្នៀត​ដៃ​ និង​ស្នៀត​ជើង​ និង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង​ ។ រី​ឯ​ កន​ ចន្ថា មាន​ចិត្ត​សឿង​គ្រាន់​បើ​ និង​មាន​ភាព​ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រើ​កែង​និង​ជង្គង់​ ប៉ុន្តែ​ចរិត​របស់​គេ​ឆាប់​ច្រឡោត​បន្តិច​ ។ ទោះ​ជា​យា៉ង​ណា​ ការ​មក​ប៉ះ​​ធី​ តុង​ហីុ​ លើក​នេះ​ ក៏​គេ​មាន​ជំនឿ​ចិត្ត​ថា ​នឹង​ឈ្នះ​ក្នុង​ភាគ​រយ​ខ្ពស់​គួរ​សម​ដែរ​ ។

សារឹម​ ងា៉​ និង​ ទេស​ សំខាន់ មិន​ធ្លាប់​ជួប​គ្នា​ទេ​ពី​មុន​មក​ ប៉ុន្តែ​២-៣​ប្រកួត​កន្លង​មក​នេះ​ សារឹម​ ងា៉ មាន​លទ្ធ​ផល​ឈ្នះ​ច្រើន​ជាង​ ។ ម្យា៉ង​វិញ​ទៀត​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​សារឹម​ ងា៉​ ក៏​ល្អ​ជាង​ចាប់​តាំង​ពី​ស្នៀត​កែង​ និង​ជង្គង់​ឡើង​ទៅ​ ។ ចំណែក​ឯ​ ទេស​ សំខាន់ ទោះ​បី​មាន​​ប្រៀប​ខាង​កម្ពស់​បន្តិច​មែន​ តែ​ចលនា​​វាយ​ចេញ​មាន​ភាព​យឺត​យា៉វ​បំផុត​ ឯ​ចិត្ត​ក៏​កាន់​តែ​តូច​ថែម​ទៀត​ ទើប​គេ​មិន​ដឹង​ថា​កីឡា​ករ​រូប​នេះ​យក​ឈ្នះ​ សារឹម​ ងា៉​ ដោយ​របៀប​ណា​ទេ ។

ក្រៅ​ពី​គូ​ចាប់​អារម្មណ៍​​២​គូ​នេះ​ទៅ​នៅ​មាន​គូ​ខ្លាំង​ៗ​ជា​ច្រើន​ទៀត​ដូច​ជា​ កីឡា​ករ​ ឈាន​ វិច្ឆិកា មក​ពី​ក្លិប​កុសល​កីឡា​ ជួប​ជាមួយ​​កីឡា​ករ​រាជ​សីហ៍​​ បាបា​ មក​ពី​ក្លិប​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​ ។ កីឡា​ករ​ គុន​ សំណង​ មក​ពី​ក្លិប​ខេម​រិន្ទ​មាន​រិទ្ធ​ ជួប​ជា​មួយ​កីឡា​ករ​ សោម​ វិច្ឆិកា មក​​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ និង​កីឡា​ករ​ ម៉ន​ ចន្នី​ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​ កង​ទ័ព​ជើង​គោក​ ជួប​ជាមួយ​កីឡា​ករ​ អឹុម​ វិបុល​ មក​ពី​ក្លិប​គជ​សារ​កីឡា ៕