ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ទស្សន​កិច្ច​នៅ​អាសីុ​លោក​អូបាម៉ាមក​ដល់​ជប៉ុន​​

9 ឆ្នាំ មុន

ប្រធានា​ធិប​តី​អាមេ​រិក​ លោក​ បារ៉ាក់​ អូ​បា​ម៉ា​ បាន​ម​ក​ដល់​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​២៣​ មេសា សម្រាប់​ដំណាក់​កាល​ទី​មួយ​នៃ​ដំណើរ​​ទស្សន​កិច្ច​របស់​លោក​នៅ​អាសីុ ។ លោក​ អូ​បា​ម៉ា​ ត្រូវ​ស្នាក់​អាស្រ័យ​ក្នុង​ប្រទេស​ជប៉ុន​រហូត​ដល់​ថ្ងៃ​ទី​២៥ មេសា ហើយ​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក​សីុន​ហ្សូ​អាបេ​ ក្នុង​ការ​ជួប​គ្នា​កំពូល​មួយ​ ដែល​មេ​ដឹក​នាំ​ទាំង​២​ពិភាក្សា​ពី​ការ​ចរ​ចា​លើ​កា​រ​

ប្រធានា​ធិប​តី​អាមេ​រិក​ លោក​ បារ៉ាក់​ អូ​បា​ម៉ា​ បាន​ម​ក​ដល់​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​២៣​ មេសា សម្រាប់​ដំណាក់​កាល​ទី​មួយ​នៃ​ដំណើរ​​ទស្សន​កិច្ច​របស់​លោក​នៅ​អាសីុ ។ លោក​ អូ​បា​ម៉ា​ ត្រូវ​ស្នាក់​អាស្រ័យ​ក្នុង​ប្រទេស​ជប៉ុន​រហូត​ដល់​ថ្ងៃ​ទី​២៥ មេសា ហើយ​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក​សីុន​ហ្សូ​អាបេ​ ក្នុង​ការ​ជួប​គ្នា​កំពូល​មួយ​ ដែល​មេ​ដឹក​នាំ​ទាំង​២​ពិភាក្សា​ពី​ការ​ចរ​ចា​លើ​កា​រ​ផ្លាស់​ប្តូរ​សេរី​នៃ​ភាព​ជា​ដៃ​គូ​ឆ្លង​កាត់​ប៉ា​សីុ​ហ្វិក​ TPA ។

ប្រទេស​ទាំង​២​មាន​ការ​​ខ្វែង​គំនិត​គ្នា​ លើ​របាំង​គយ​ចំពោះ​បណ្តា​ផលិត​ផល​កសិ​កម្ម​អាមេ​រិក​ ។ សហ​រដ្ឋ​អាមេ​រិក​បាន​ស្នើ​ដល់​ជប៉ុន​ឱ្យ​លុប​ចោល​រាល់​ពន្ធ​គយ​លើ​ការ​នាំ​ចូល​អង្ករ​ ស្រូវ​សាលី​សាច់​គោ​ ស្ករ​ស និង​បណ្តា​ផលិត​ផល​ទឹក​ដោះ​​គោ​ដែល​ជប៉ុន​ចាត់​ទុក​ថា​ជា​ទំនិញ​គន្លឹះ​ដែល​ត្រូវ​ធ្វើ​ការ​ចរចា​គ្នា​ឱ្យ​បាន​ឆាប់​រហ័ស ។មុន​ការ​មក​ដល់​របស់​លោក​អូ​បាមា៉​ មាន​សមា​ជិក​រដ្ឋា​ភិបាល​ជប៉ុន​ និង​សមា​ជិក​សភា​ជប៉ុន​ប្រមាណ​ជា​១៥០​រូប​ បាន​ទៅ​កាន់​ទី​តាំង​យា៉​ស៊ូ​គូ​នី​ ដ៏​ចម្រូង​ចម្រាស់ ។ ទស្សន​កិច្ច​នោះ​រង​ការ​រិះ​គន់​របស់​សហ​រដ្ឋ​អាមេ​រិក​ដែល​​ស្នើ​ដល់​សម្ព័ន្ធ​មិត្ត​ជប៉ុន​ឱ្យ​កែ​លម្អ​ទំនាក់​ទំនង​​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​ ។

ជា​ច្រើន​លើក​លោក​ សីុន​ហ្សូ​ អាបេ ឱ្យ​ដឹង​ថា លោក​ចង់​បង្ហាញ​ដល់​ពិភព​លោក​ពី​សាម​គ្គី​ភាព​នៃ​សម្ព័ន្ធ​ភាព​ជប៉ុន​-អាមេ​រិក​ ក្នុង​ឱកាស​នៃ​ទស្សន​កិច្ច​របស់​លោក​អូ​បា​ម៉ា​ ។ ដំណើរ​ទស្សន​កិច្ច​នៅ​អាសីុ​របស់​លោក​ អូ​បា​ម៉ា បន្ទាប់​ពី​ប្រទេស​ជប៉ុន​នឹង​នាំ​លោក​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​ ម៉ាឡេ​សីុ​ និង​ហ្វ៊ី​លី​ពីន​ទៀត​ ៕