ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​កម្ពុជា​ អញ្ជើញ​ប្រធានាធិបតី​បេឡារុស ​មកបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​នៅកម្ពុជា

9 ឆ្នាំ មុន

Belarus ​៖ ព្រះករុណា ​ព្រះបាទសម្តេច ​ព្រះនរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ បានអញ្ជើញ ​លោក អាឡិចហ្សិនឌ័រ ​លូកា ​សិនកូ ​ប្រធានាធិបតី​នៃសាធារណរដ្ឋ​បេឡារុស មកបំពេញ​ទស្សនកិច្ចផ្លូវ​រដ្ឋនៅព្រះរាជា​ណាចក្រ​កម្ពុជា ។​

នេះបើយោង​តាមសម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា ​ដែលត្រូវបាន ​Belarusian ​Telegraph ​Agency ​ស្រង់ប្រសាសន៏​ចុះផ្សាយ​កាលពីថ្ងៃទី២៣

Belarus ​៖ ព្រះករុណា ​ព្រះបាទសម្តេច ​ព្រះនរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ បានអញ្ជើញ ​លោក អាឡិចហ្សិនឌ័រ ​លូកា ​សិនកូ ​ប្រធានាធិបតី​នៃសាធារណរដ្ឋ​បេឡារុស មកបំពេញ​ទស្សនកិច្ចផ្លូវ​រដ្ឋនៅព្រះរាជា​ណាចក្រ​កម្ពុជា ។​

នេះបើយោង​តាមសម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា ​ដែលត្រូវបាន ​Belarusian ​Telegraph ​Agency ​ស្រង់ប្រសាសន៏​ចុះផ្សាយ​កាលពីថ្ងៃទី២៣ មេសា ​២០១៤ ​អំឡុងពេលសម្តេច​ជួបសវនាការ​ជាមួយលោកប្រធានាធិបតី ​បេឡារុស​ ក្នុងទីក្រុង ​Minsk ​នៅថ្ងៃពុធម្សិលមិញ ។

នៅក្នុងជំនួបនោះ​ ​សម្តេចតេជោ​ ហ៊ុន សែន ​បានមានប្រសាសន៏​​ជម្រាបលោក ​អាឡិចហ្សិនឌ័រ ​លូកា ​សិនកូ​ ថា ដំណើរទស្សនកិច្ច​របស់សម្តេច​នៅបេឡារុសនាពេលនេះ​ គឺដើម្បីពង្រឹង​​និង​ពង្រីក​ទំនាក់​ទំនងការទូត ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្មរ​វាងប្រទេសទំាងពីរ​ឲ្យ​ឈានដល់ចំណុចកំពូល​ ហើយថា​រដ្ឋាភិបាល​នៃប្រទេសទំាងពីរ​បាននិងកំពុងខិតខំ​ជំរុញកិច្ចសហប្រតិបត្តិការ​ឲ្យកាន់តែរឹងមំា​ថែមទៀត និង មាន​កិច្ចព្រមព្រៀងចំនួន១០​ ដែលត្រូវចុះហត្ថលេខា​អំឡុងពេលដំណើរ​ទស្សនកិច្ចនេះ ។

ជាការឆ្លើយតប​លោកប្រធានាធិបតីបេឡារុស​​ អាឡិចហ្សិនឌ័រ​ ​លូកា សិនកូ​ ​បានបា្រប់សម្តេចតេជោថា ​លោកចង់ឲ្យកម្ពុជា ​ក្លាយជាប្រទេស​នំាចេញត្រាក់ទ័រ ​ដ៏មានសក្តានុពលបំផុត ហើយប្រទេស​យើង​ទំាងពីរ ​អាច​ធ្វើសហប្រតិបត្តិការ​ជាមួយគ្នាលើច្រើនវិស័យ​ ជាពិសេស​វិស័យពាណិជ្ជកម្ម​ និង ​ការវិនិយោគ។

យោងតាមសេចក្តី​ជូនព័ត៌មាន​របស់ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់ប្រទេសកម្ពុជា​បានបញ្ជាក់ឲ្យដឹង​ផងដែរថា ​អំឡុងពេលដំណើរ​ទស្សនកិច្ច​នៅសាធារណរដ្ឋ​បេឡារុស​ពីថ្ងៃទី២៣ ដល់ ២៥ មេសា ២០១៤ សម្តេចតេជោ​ ហ៊ុន សែន ​និង ​លោក មីខាយ មីយ៉ាសនីកូវិច​ នាយករដ្ឋមន្រ្តីបេឡារុស ​នឹងធ្វើជាអធិបតី​និងសាក្សី​ក្នុងពិធីចុះហត្ថលេខា​លើឯកសារ​ចំនួន០៩រួមមាន ៖

០១-កិច្ចព្រមព្រៀង​​រវាងក្រសួង​​សុខាភិបាល​​នៃប្រទេសទំាងពីរ​ ​ស្តីពីកិច្ចសហប្រតិបត្តិការ​​លើវិស័យ​​សុខភាព​សាធារណៈ ។

០២-កិច្ចព្រមព្រៀង​​សហប្រតិបត្តិកា​រ​រវាងក្រសួង​​ឧស្សាហកម្ម​​និងសិប្បកម្ម​កម្ពុជា​​ និងក្រសួង​​ឧស្សាហកម្ម​​បេឡារុស ។

០៣-កិច្ចព្រមព្រៀង​​សហប្រតិបត្តិការ​​រវាង​ក្រសួងរ៉ែ​ និងឋាមពលកម្ពុជា ​និងក្រសួង​​ឧស្សាហកម្ម​​បេឡារុស ។

០៤-កិច្ចព្រមព្រៀង​​ ស្តីពី​កិច្ច​សហប្រតិបត្តិការ​​ពាណិជ្ជកម្ម​ ​និង ​​សេដ្ឋកិច្ច ។

០៥-កិច្ចព្រមព្រៀង​ ​ស្តីពីការ​​ជំរុញ​និងការការពារ​​ ការវិនិយោគ​​ទៅវិញទៅមក ។

០៦-កិច្ចព្រមព្រៀង​ ​ស្តីពី​​កិច្ចសហប្រតិបត្តិការ​​បច្ចេកទេស​​យោធា ។

០៧-អនុស្សរណៈ​​នៃការយោគយល់គ្នា​​ស្តីពីការបង្កើត​​ទំនាក់ទំនង​មិត្តភាព ​​និង ​​កិច្ចសហប្រតិបត្តិការ​​រវាងរាជធានីភ្នំពេញ​ ​និង ​ទីក្រុងមិណស្ត៏ ។

០៨-អនុស្សរណៈ​​នៃការយោគយល់គ្នា​​រវាង​ធនាគារជាតិ​​នៃប្រទេស​​ទំាងពីរ ។

០៩-អនុស្សរណៈ​​នៃការយោគយល់គ្នា ​​ស្តីពីកិច្ច​សហប្រតិបត្តិការ​​លើវិស័យ​​កសិកម្ម ។

សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ និង​គណៈប្រតិភូ​ជាន់ខ្ពស់អមដំណើរ នឹងនិវត្តន៏​មកដល់ប្រទេសកម្ពុជា​វិញ​នៅល្ងាចថ្ងៃទី២៥​ មេសា ​២០១៤ ៕