ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​​បំប៉ន​ស្តី​ពី​ផែន​​ការ​ និង​ទ្រឹស្តី​​​ហ្វឹក​ហាត់​​​ដល់​គ្រូ​​បង្វឹក​​-គ្រូ​​ជំនួយ​ និង​​អនុរក្ស

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​ សហ​ការ​ជាមួយ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ និង​សហ​ព័ន្ធ​កីឡា​ជាតិ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ មេសា​ ​បាន​រៀប​ចំ​បើក​វគ្គ​បំប៉ន​ស្តី​ពី​ផែន​ការ​​ និង​ទ្រឹស្តី​​ហ្វឹក​ហាត់​​​ដល់​គ្រូ​បង្វឹក​​-​គ្រូ​ជំនួយ និង​អនុ​រក្ស​​ដែល​ជា​អ្នក​ពាក់​ព័ន្ធ​​យ៉ាង​សំខាន់​​​​ក្នុង​ការ​​ដឹក​នាំ​គ្រប់​គ្រង​ និង​វាយ​តម្លៃ​ចំពោះ​ការ​ហាត់​​​ និង​បង្ហាត់​ក្រុម​កីឡា​ករ​ជម្រើស​ជាតិ​នៅ​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​ ដែល​ស្ថិត​ក្នុង​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​​ពិក ។

រាជធានីភ្នំពេញ ៖ មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​ សហ​ការ​ជាមួយ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ និង​សហ​ព័ន្ធ​កីឡា​ជាតិ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ មេសា​ ​បាន​រៀប​ចំ​បើក​វគ្គ​បំប៉ន​ស្តី​ពី​ផែន​ការ​​ និង​ទ្រឹស្តី​​ហ្វឹក​ហាត់​​​ដល់​គ្រូ​បង្វឹក​​-​គ្រូ​ជំនួយ និង​អនុ​រក្ស​​ដែល​ជា​អ្នក​ពាក់​ព័ន្ធ​​យ៉ាង​សំខាន់​​​​ក្នុង​ការ​​ដឹក​នាំ​គ្រប់​គ្រង​ និង​វាយ​តម្លៃ​ចំពោះ​ការ​ហាត់​​​ និង​បង្ហាត់​ក្រុម​កីឡា​ករ​ជម្រើស​ជាតិ​នៅ​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​ ដែល​ស្ថិត​ក្នុង​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​​ពិក ។

ពិធី​​បើក​វគ្គ​បំប៉ន​នេះ បាន​ទទួល​ការ​អញ្ជើញ​ចូល​រួម​ជា​អធិប​តី​ពី​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គ​នាយក​នៃ​អគ្គ​នាយក​​ដ្ឋាន​កីឡា​​ លោក វ៉ាត់ ចំរើន​ អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​​កម្ពុជា ដោយ​មាន​កា​រ​ចូល​រួម​ពី​សិក្ខា​កាម​ដែល​ជា​​គ្រូ​បង្វឹក​-គ្រូ​ជំនួយ​ និង​​អនុរក្ស​​ចំនួន​៨០​នាក់​។​ បើ​តាម​របាយ​ការណ៍​របស់​លោក​​ ប៉ុន សុខ ដែល​​ជា​ប្រធាន​​មជ្ឈ​មណ្ឌល​​ជាតិ​ហ្វឹក​​ហ្វឺន​កីឡា​ បាន​ឱ្យ​ដឹង​ថា​​ វគ្គ​សិក្សា​នេះ​​មាន​រយៈ​ពេល​៣​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​២៥ មេសា​ មាន​សិក្ខា​កាម​ចូល​រួម​សរុប​ចំនួន​​៨០​នាក់​ ក្នុង​នោះ​ជា​គ្រូបង្វឹក​​ គ្រូ​ជំនួយ​​ចំនួន​៥៨​នាក់​ ដែល​មក​ពី​សហ​ព័ន្ធ​កីឡា​ជាតិ​​ចំនួន​២១ និង​អនុ​រក្ស​​ចំនួន​២២​នាក់ ។

សម្រាប់​វាគ្មិន​ដែល​ជា​គ្រូ​ឧទ្ទេស​នៅ​ក្នុង​វគ្គ​នេះ​មាន​ចំនួន​៥​រូប​ គឺ​លោក​ ប៊ូ ជុំ​សេរី​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់​រំ​ យុវ​ជន​ និង​កីឡា​, លោក អ៊ុក សិទ្ធិ​ជាតិ, លោក វ៉ាត់ ចំរើន​, លោក​វេជ្ជ​បណ្ឌិត​ ស្តើង ជា ប្រធាន​អនុ​គណៈ​កម្ម​​ការ​​ពេទ្យ​អម​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​​កម្ពុជា និង​លោក កែវ សារ៉េត ។
ចំពោះ​វគ្គ​នេះ​ ត្រូវ​សិក្សា​ទៅ​លើ​ការ​រៀប​ចំ​ផែន​ការ​ហ្វឹក​ហាត់​ និង​បង្ហាត់​​ដែល​មាន​រយៈ​​ពេល​៧​ខែ​, ការ​អនុ​វត្ត​ផែន​ការ​​រយៈ​ពេល​៧​ខែ​, បទ​បញ្ជា​​ផ្ទៃ​ក្នុង​​នៃ​ការគ្រប់​គ្រង​ក្រុម​ជម្រើស​ជាតិ​ក្នុង​មណ្្ឌល​ប្រមូល​ផ្តុំ​, យន្ត​ការ​នៃ​ការ​គ្រប់​គ្រង​ការ​ប្រមូល​ផ្តុំ​, នីតិ​វិធី​នៃ​ការ​ផ្លាស់​ប្តូរ​គ្រូ​បង្វឹក​ និង​កីឡាករ​-កីឡា​ការិនី​ជម្រើស​ជាតិ​, ការវាយ​តម្លៃ​ក្នុង​សៀវ​ភៅ​​​តាម​ដាន, របប​ចំណី​អាហារ​, វិធី​សាស្ត្រ និង​ចិត្ត​សាស្ត្រ​, ការ​យល់​ដឹង​ពី​រាង​កាយ​ និង​ចលនា​, ការ​យល់​ដឹង​ពី​អនាម័យ​កីឡា​, ការ​សង្គ្រោះ​បឋម និង​​ការ​យល់​ដឹង​ពី​ការ​ប្រឆាំង​សារធាតុ​ដូប៉ា​(ថ្នាំ​លើក​កម្លាំង) ក្នុង​វិស័យ​កីឡា ។

លោក អ៊ុក​ សិទ្ធិ​ជាតិ​ មាន​ប្រសាសន៍​ថា សម្រាប់​ការ​ចូល​រួម​វគ្គ​បំប៉ន​របស់​គ្រូ​បង្វឹក គ្រូ​ជំនួយ និង​អនុ​រក្ស​ ពេល​នេះ​ពិត​​ជា​តម្លៃ​​ណាស់​សម្រាប់​​ក្រេប​​យក​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត​ ស្តី​ពី​ការ​រៀប​ចំ​ផែន​ការ​ និង​អនុ​វត្ត​ផែន​ការ​​គួប​ផ្សំ​នឹង​វិធី​សាស្ត្រ​ចិត្ត​សាស្ត្រ​ គរុ​កោសល្យ​ធ្វើ​ឱ្យ​ការ​ហ្វឹក​ហាត់​ ហ្វឹក​ហ្វឺន​ មាន​គុណ​ភាព​ និង​ប្រសិទ្ធ​ភាព ដើម្បី​ទទួល​​នូវ​លទ្ធ​ផល​ល្អ សំដៅ​រួម​ចំណែក​លើក​ស្ទួយ​កិត្តិ​យស​ កិត្យា​នុភាព​របស់​ជាតិ​​លើ​ឆាក​អន្តរ​ជាតិ​ ។ លោក​បញ្ជាក់​បន្ថែម​ថា​ ​វគ្គ​នេះ​​ត្រូវ​​បាន​បែង​ចែក​ជា​ពី​រ​ផ្នែក​ធំៗ​គឺ ការៀប​ចំ​ផែន​ការ​ហ្វឹក​ហាត់​​ដែល​​ជា​វិធី​សាស្ត្រ​ ជា​សិល្បៈ​​នៃ​ការ​ប្រើ​ប្រាស់​វិទ្យា​សាស្ត្រ​​ក្នុង​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ហ្វឹក​ហាត់​ ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ល្អ​ និង​​​​​ប្រ​សិទ្ធផល​កម្រិត​ខ្ពស់​ ។ ការ​អនុ​វត្ត​ផែន​ការ​​ហ្វឹក​ហាត់​​ត្រូវ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផែន​ការ​ដែល​បាន​រៀប​ចំ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ។

សូម​បញ្ជាក់​​ផង​ដែរ​ថា អត្ត​ពលិក​ជម្រើស​ជាតិ​កម្ពុជា​ នឹង​​ធ្វើ​ការប្រមូល​ផ្តុំ​ហ្វឹក​ហាត់​រយៈ​ពេល​៧​ខែ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ឧសភា​ ដល់​​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៤ ខាង​មុខ​ ដើម្បី​ត្រៀម​លក្ខណៈ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​យុវ​ជន​​លើក​ទី​២ នៅ​​ទី​ក្រុង​​ណា​ន​ជីង​ ប្រទេស​ចិន​ ប្រកួត​កីឡា​អាស៊ី​ហ្គេម​​លើក​ទី​១៧​​ នៅ​ទី​ក្រុង​ In Cheon ប្រទេស​កូរ៉េ​ ព្រម​ទាំង​​ប្រកួត​កីឡា​សាកល​វិទ្យា​ល័យ​អាស៊ី​អាគ្នេយ៍​លើក​ទី​១៧ នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី​​​ និង​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ព្រឹត្តិ​ការណ៍​អន្តរ​ជាតិ ផ្សេងៗ​គ្នា​ជា​ច្រើន​ទៀត ៕