ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់របរ​រក​ឃើញ​នៅ​អូស្រ្ដាលី​ពុំ​ទាក់​ទង​យន្ដ​ហោះ​បាត់​ដាន​

10 ឆ្នាំ មុន

ការិយាល័យ​សន្ដិសុខ​នៃ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​របស់​អូស្រ្ដាលី​ពុំ​ចាត់​ទុក​របស់​របរ​ទាំង​ឡាយ​ដែលរកឃើញ​នៅមាត់ច្រាំង​សមុទ្រ​នា​ភាគនិរតី​អូស្រ្ដាលី​ខាងលិច​ថា​មាន​ទំនាក់​ទំនង​ជា​មួយ​យន្ដហោះ​បាត់​ដាន​ម៉ាឡេស៊ី​ជើង​ហោះ​ហើរ​ MH370 ឡើយ​ ។​ យោង​តាម​វិទ្យុ​ ABC ថា​ អ្នក​នាំ​ពាក្យ​របស់​ការិយាល័យ​នេះ​បាន​បដិសេធ​រាល់​លទ្ធភាព​នៃ​ការ​ទាក់​ទិន​រវាង​របស់​របរទាំង​នោះ​ និង​យន្ដ​ហោះ​បាត់​ដាន​

ការិយាល័យ​សន្ដិសុខ​នៃ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​របស់​អូស្រ្ដាលី​ពុំ​ចាត់​ទុក​របស់​របរ​ទាំង​ឡាយ​ដែលរកឃើញ​នៅមាត់ច្រាំង​សមុទ្រ​នា​ភាគនិរតី​អូស្រ្ដាលី​ខាងលិច​ថា​មាន​ទំនាក់​ទំនង​ជា​មួយ​យន្ដហោះ​បាត់​ដាន​ម៉ាឡេស៊ី​ជើង​ហោះ​ហើរ​ MH370 ឡើយ​ ។​ យោង​តាម​វិទ្យុ​ ABC ថា​ អ្នក​នាំ​ពាក្យ​របស់​ការិយាល័យ​នេះ​បាន​បដិសេធ​រាល់​លទ្ធភាព​នៃ​ការ​ទាក់​ទិន​រវាង​របស់​របរទាំង​នោះ​ និង​យន្ដ​ហោះ​បាត់​ដាន​ រួច​អ្នក​នាំ​ពាក្យ​រូប​នេះ​គូស​បញ្ជាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​ មេសា​ ថា​ យើង​បាន​ពិនិត្យ​ដោយ​ម៉ត់​ចត់​នូវ​រូប​ភាព​ទាំង​ឡាយ​ដែល​ប៉ូលិស​បាន​ថត​ ហើយ​យើង​ជឿជាក់​ថា​វា​ពុំ​មែន​ជា​របស់​របរ​ទាក់​ទិន​នឹង​យន្ដ​ហោះ​បាត់​ដាន​ទេ​ ។

ប៉ូលិស​អូស្រ្ដាលី​ខាង​លិច​បាន​ទទួល​ព័ត៌មាន​នានា​ដែល​ថា​របស់​របរ​ទាំង​ឡាយ​ត្រូវ​បាន​គេ​ប្រទះឃើញ​មក​ទើរ​នៅ​កន្លែង​មួយ​ចម្ងាយ​១០​គីឡូម៉ែត្រ​ខាង​កើត​ទី​ក្រុង​ AUGUSTA ជា​ទី​ក្រុង​មួយ​នៅ​ភាគ​ខាង​ត្បូង​ទី​ក្រុង​ PERT ។​ ការិ​យាល័យ​សន្ដិសុខ​ដឹក​ជញ្ជូន​សមុទ្រ​អូស្រ្ដាលី​ BAST បាន​ធ្វើ​ការ​វិភាគ​រូប​ថត​ទាំង​ឡាយ​នៃ​របស់​របរ​ទាំង​នោះ​ កាល​ពី​យប់​ថ្ងៃ​ទី​២៣​មក​២៤​មេសា​ ។

ចំណែក​រដ្ឋ​មន្ដ្រី​ដឹក​ជញ្ជូន​ម៉ាឡេស៊ី​លោក​ ហ៊ីសាមបូឌីន​ ហ៊ូសេន​ ថ្លែង​កាលពី​ថ្ងៃ​ទី​២៣​ មេសា​ នៅទីក្រុង​គូឡាឡាំពួរ​ថា​ រដ្ឋាភិបាល​ម៉ាឡេស៊ី​ប្រកាស​ពី​ការ​បង្កើត​ក្រុម​ស៊ើប​អង្កេត​អន្ដរជាតិ​មួយ​ដែល​នឹង​ទទួលបន្ទុក​តាម​ដាន​ស្រាវ​ជ្រាវ​ការ​បាត់​ដាន​យន្ដ​ហោះ​ជើង​ហោះ​ហើរ​ MH370 នោះ​ ។​ រដ្ឋ​មន្ដ្រី​រូប​នោះ​និយាយ​ថា​ គោល​បំណង​សំខាន់​របស់​ក្រុម​ស៊ើប​អង្កេត​អន្ដរជាតិ​នោះគឺ​ធ្វើ​ការ​វាយ​តម្លៃ​នានា​ រួច​ស៊ើប​អង្កេត​ ហើយ​នឹង​កំណត់​មូលហេតុ​ពិត​ប្រាកដ​នៃ​គ្រោះ​ថ្នាក់​នេះ​ដើម្បី​ចៀស​វាង​កុំ​ឱ្យ​មានគ្រោះថ្នាក់​បែប​នោះ​ទៀត​នា​ពេលអនាគត​ ៕​