ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​វរៈ៨២១ម្នាក់រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ហិ.ង្សា​លើ​ស្ត្រី​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ បុរស​ម្នាក់​ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​វរៈ​៨២១ បានរង​ការ​ចោទ​ប្រកាន់​​ពី​បទ​ប្រើ​ហិ.ង្សា​ដោយ​ចេតនា​លើ​ស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​របួស​ក្បែរ​ភ្នែក​ខាង​ឆ្វេង និង​ជាំ​ក្បាល​ផ្នែក​ខាង​ក្រោយ​ ហើយ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គ​ការ​សិទ្ធិ​មនុស្ស​ឱ្យ​ជួយ​អន្តរា​គមន៍​កាល​ពី​វេលា​ម៉ោង​៤ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៣ មេសា ២០១៤ នៅ​​ការិយា​ល័យអង្គ​ការ​​សិទ្ធិ​មនុស្ស​ក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃ​លិន ក្រុង​ប៉ៃ​លិន​។

ខេត្ត​ប៉ៃ​លិន​ ៖ បុរស​ម្នាក់​ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​វរៈ​៨២១ បានរង​ការ​ចោទ​ប្រកាន់​​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​ស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​របួស​ក្បែរ​ភ្នែក​ខាង​ឆ្វេង និង​ជាំ​ក្បាល​ផ្នែក​ខាង​ក្រោយ​ ហើយ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គ​ការ​សិទ្ធិ​មនុស្ស​ឱ្យ​ជួយ​អន្តរា​គមន៍​កាល​ពី​វេលា​ម៉ោង​៤ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៣ មេសា ២០១៤ នៅ​​ការិយា​ល័យអង្គ​ការ​​សិទ្ធិ​មនុស្ស​ក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃ​លិន ក្រុង​ប៉ៃ​លិន​។

​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ហ៊ាន សុខុម អាយុ​៤៩​ឆ្នាំ ជា​កសិករ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​សង្គម​មាន​ជ័យ ឃុំ​ទួល​ស្នួល ស្រុក​ក្រូច​ឆ្មា ខេត្ត​កំពង់​ចាម​ មាន​ប្តី​ឈ្មោះ​មួន ទឹម អាយុ​៥០​ឆ្នាំ ជា​មន្ត្រី​នគរ​បាល​ការ​ពារ​ព្រំ​ដែន​ជើង​គោក​វរៈ៨២១ បច្ចុប្បន្ន​រស់​នៅ​ភូមិ​បរ​តាំង​ស៊ូ សង្កាត់​បរ​យ៉ា​ខា ក្រុង​ប៉ៃ​លិន​។ ចំណែក​មន្ត្រី​នគរ​បាល​ដែល​រង​ការ​ចោទ​ប្រកាន់​​​ឈ្មោះ​ជា សុន ភេទ​ប្រុស អាយុ​ប្រហែល​៣៨​ឆ្នាំ រស់​នៅ​ផ្ទះ​ក្បែរ​ស្ត្រី​រង​គ្រោះ​ក្នុង​ភូមិ​ខាង​លើ​ ។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មន្ត្រី​នគរ​បាល​រូប​នេះ​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​ស្ត្រី​រង​គ្រោះ​កាល​ពីវេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១០ មេសា ២០១៤ នៅ​លើ​ផ្លូវ​លំ​ក្នុង​ចំការ​ ស្ថិត​នៅ​ចំណុច​បរ​ថ្មី ភូមិ​បរ​តាំង​ស៊ូ សង្កាត់​បរ​យ៉ា​ខា ក្រុង​ប៉ៃ​លិន​ ដោយ​យក​ដៃ​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ចំនួន​៤​ដៃ​ខ្លាំងៗ ត្រូវ​ចំ​ផ្នែក​ខាង​មុខ​១ដៃ​បណ្តាល​ឱ្យ​ហូរ​ឈាម​តាម​គ្រាប់​ភ្នែក​ខាង​ឆ្វេង និង​វាយ​បី​ដៃ​ទៀត​ចំក្បាល​ផ្នែក​ខាង​ក្រោយ​បណ្តាល​ឱ្យ​ស្ទើរ​ដួល​សន្លប់​នៅ​នឹង​កន្លែង ដោយ​សារ​តែជន​បង្ក​យក​ត្រាក់​ទ័រ​២​គ្រឿង​ទៅ​ភ្ជួរ​លើ​ដី​ផ្លូវ​ក្នុង​ចំការ​របស់​ស្ត្រី​រង​គ្រោះ​ លុះ​ពេល​គាត់​ចេញ​ទៅ​ហាម​ឃាត់​ក៏​ត្រូវ​មន្ត្រី​នគរ​បាល​រូប​នេះ​វាយ​ឱ្យ​របួស​តែ​ម្តង​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព