ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុន អ៊ូខុង និងប៉ាចេ លក់​សាច់​​​លោក​គ្រូ​ថាង​ចេង​

10 ឆ្នាំ មុន

​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ «សាច់​​លោក​គ្រូ​ថាង​ចេង» មាន​តម្លៃ​បំផុត​នៅ​ក្នុង​​រឿង​​បុរាណ​​ «ថាង​ចេង​ទៅ​ចម្លង​ធម៌» ។ បិសាច​ប្រភេទ​ណា​​​ ក៏​ស្រក់​ ទឹក​មាត់​​ចង់​ស៊ី​សាច់​​ថាង​ចេង​​​ដែរ ព្រោះ​មិន​ត្រឹម​តែ​ឆ្ងាញ់​ និង​ធ្វើ​ឱ្យ​មាន​ជីវិត​អមតៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​ប៉ូវ​វិសេស​វិសាល​ទៀត​ ។ ប៉ុន្តែ​​ពេល​នេះ​​ ​សិស្ស​​​លោក​គ្រូ​​ថាង​ចេង​​​ គឺ ស៊ុន​អ៊ូ​ខុង​ និង​ប៉ាចេ​ នាំ​គ្នា​អាំង​សាច់​​លោក​គ្រូ​​​របស់​ខ្លួន​ លក់​ពាស​ពេញ​​ខេត្ត​-​ក្រុង​​

​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ «សាច់​​លោក​គ្រូ​ថាង​ចេង» មាន​តម្លៃ​បំផុត​នៅ​ក្នុង​​រឿង​​បុរាណ​​ «ថាង​ចេង​ទៅ​ចម្លង​ធម៌» ។ បិសាច​ប្រភេទ​ណា​​​ ក៏​ស្រក់​ ទឹក​មាត់​​ចង់​ស៊ី​សាច់​​ថាង​ចេង​​​ដែរ ព្រោះ​មិន​ត្រឹម​តែ​ឆ្ងាញ់​ និង​ធ្វើ​ឱ្យ​មាន​ជីវិត​អមតៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​ប៉ូវ​វិសេស​វិសាល​ទៀត​ ។ ប៉ុន្តែ​​ពេល​នេះ​​ ​សិស្ស​​​លោក​គ្រូ​​ថាង​ចេង​​​ គឺ ស៊ុន​អ៊ូ​ខុង​ និង​ប៉ាចេ​ នាំ​គ្នា​អាំង​សាច់​​លោក​គ្រូ​​​របស់​ខ្លួន​ លក់​ពាស​ពេញ​​ខេត្ត​-​ក្រុង​​ សឹង​ទូទាំង​ប្រទេស​ចិន​​។ ពួក​គេ​លក់​សាច់​​​លោក​គ្រូ​ថាង​ចេង​​ តាម​តូប​ តូចៗ​​​កៀក​ចិញ្ចើម​ថ្នល់​ក៏​មាន​​​ លក់​តាម​រទេះ​​ចល័ត​​ក៏​មាន​ ខ្លះ​ទៀត​​រែក​​លក់​​គ្រប់​ច្រក​ល្ហក​ ។

នៅ​គ្រប់​ទី​កន្លែង​​ ពួក​អ្នក​លក់​​សាច់​អាំង​​ច្រនួច​ទាំង​នោះ​ ខ្លះ​តែង​ខ្លួន​ជា​ស៊ុន​អ៊ូខុង​ ខ្លះ​តែង​ខ្លួន​​ជា​ប៉ាចេ​ ​មាត់​ស្រែក​​​​ កោកៗ «សាច់​អាំង​លោក​គ្រូ​ថាង​ចេង​​ឈ្ងុយ​ឆ្ងាញ់​ និង​ប៉ូវ​ខ្លាំង​ណាស់​ សូម​អញ្ជើញ​ទិញ​ពិសា… ឆ្ងាញ់​ណាស់​ ! ប៉ូវ​ណាស់ !…» ។

ព័ត៌​មាន​​​ពី​បណ្តាញ​សង្គម​​ចិន​ ​ឱ្យ​​ដឹង​ថា ចលនា «លក់​សាច់​​អាំង​​លោក​គ្រូ​ថាង​ចេង» នេះ ផ្ទុះ​ឡើង​​ដំបូង​នៅ​ក្រុង​​ខេលីម ខេត្ត​ក្វាង​ស៊ី នា​ចុង​ឆ្នាំ​២០១៣​ ។ ដំបូង​ឡើយ​​​​មាន​តែ​​អ្នក​លក់​សាច់​អាំង​​ច្រនួច​ពីរ​បី​នាក់​ប៉ុណ្ណោះ​​​​​ដែល​នឹក​ឃើញ​​របៀប​នេះ ។ មិន​នឹក​ស្មាន​សោះ​ថា​វា​រាល​ដាល​រហ័ស​ដូច​ទឹក​​បាក់​ទំនប់​​ តែ​ប៉ុន្មាន​ខែ​សោះ​​​វា​មាន​វត្ត​មាន​សឹង​គ្រប់​ខេត្ត​-​ក្រុង​ទូទាំង​ប្រទេស​ចិន​ ។

«សាច់​អាំង​លោក​គ្រូ​ថាង​ចេង» ថ្លៃ​១០​យ័ន​សម្រាប់​៦​ឬ​៨​ច្រនួច​ ។ នៅ​កន្លែង​ខ្លះ​​ ដូច​ជា​ក្រុង​​ក្នុង​ខេត្ត​​ហាយ​ណាន​​ជា​ដើម​​ ស៊ុន​ អ៊ូ​ខុង​​ និង​ប៉ា​ចេ​ ថែម​ទាំង​ចាក់​ភ្លេង ឮៗ​​ ហើយ​ឈរ​​​ញាក់​បណ្តើរ​ អាំង​សាច់​បណ្តើរ​ ។ មនុស្ស​​ភាគ​​ច្រើន​ចាត់​ទុក​ថា ការ​​ធ្វើ​របៀប​នេះ​​​គ្រាន់តែ​​ជា​វិធី​​ទាក់​ទាញ​ភ្ញៀវ​ប៉ុណ្ណោះ​ សាច់​ដោត​​ច្រនួច​​​អាំង​ធម្ម​តា​ បែរ​ជា​​តុប​តែង​ខ្លួន​​ជា​ស៊ុន​អ៊ូខុង​ និង​ប៉ាចេ ហើយ​ស្រែក​​ពពាយ​នាយ​​ថា​សាច់​អាំង​លោក​គ្រូ​​​​ថាង​ចេង​ទៅ​វិញ ។ ប៉ុន្តែ​​ទោះបី​រិះ​គន់​​ថា​គ្រាន់​តែ​ជា​​វិធី​សាស្ត្រ​ទាក់​ទាញ​ក្តី​​​ ក៏​គ្មាន​អ្នក​ណា​​បដិសេធ​​ពី​ប្រសិទ្ធ​ភាព​​របស់​វិធី​​នេះ​ដែរ ។ វា​មិន​ត្រឹម​​តែ​បង្កើត​ការ​ចាប់​អារម្ម​ណ៍​ប៉ុណ្ណោះ​ទេ មនុស្ស​មួយ​ចំនួន​ធំ​​ថែម​ទាំង​​ទប់​ចិត្ត​មិន​ហូប​​សាច់​អាំង​​លោក​គ្រូ​​ថាង​ចេង​​​មិន​បាន​ទៀត​ផង​ ពិសេស​ពួក​  ក្មេងៗ ៕