ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ជាង​ចម្លាក់​ម្នាក់ បាត់ខ្លួន​ពី​ផ្ទះ​មួយ​​យប់​ ព្រឹក​​ឡើង​ត្រូវ​គេ​ប្រទះ​​ឃើញ​សព​​ក្នុង​ទឹក​ត្រពាំង​​

10 ឆ្នាំ មុន

រាជធានី​​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​ត្រូវ​គេ​ប្រទះ​​ឃើញ​​​ស្លា.ប់​​ក្នុង​ទឹក​​ត្រពាំង​​ជម្រៅ​​ត្រឹម​​ជង្គង់ បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង​​៦ព្រឹកថ្ងៃទី​​២៤ មេសា នៅ​ចំណុច​ជិត​ភូមិមុខ​​៤ សង្កាត់​ពន្សាំង​​ ខណ្ឌពោធិ៍សែន​ជ័យ បន្ទាប់​ពី​​ជន​​នេះ​​បាត់​​ខ្លួន​​ពី​​ផ្ទះ​មួយ​​យប់ លុះ​​ព្រឹក​ឡើង​​ត្រូវ​គេ​ប្រទះ​​ឃើញស​ព​​ ​​។

រាជធានី​​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​ត្រូវ​គេ​ប្រទះ​​ឃើញ​​​ស្លាប់​​ក្នុង​ទឹក​​ត្រពាំង​​ជម្រៅ​​ត្រឹម​​ជង្គង់ បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង​​៦ព្រឹកថ្ងៃទី​​២៤ មេសា នៅ​ចំណុច​ជិត​ភូមិមុខ​​៤ សង្កាត់​ពន្សាំង​​ ខណ្ឌពោធិ៍សែន​ជ័យ បន្ទាប់​ពី​​ជន​​នេះ​​បាត់​​ខ្លួន​​ពី​​ផ្ទះ​មួយ​​យប់ លុះ​​ព្រឹក​ឡើង​​ត្រូវ​គេ​ប្រទះ​​ឃើញស​ព​​ ​​។

យុវជន​​រងគ្រោះ​​ត្រូវ​គេ​ស្គាល់​ឈ្មោះ វ៉ាត ណាវី អាយុ​​២៤​​ឆ្នាំ មុខ​​របរ​​រៀន​ជាង​ចម្លាក់​​នៅ​ក្នុង​​ភូមិ​កើត​ហេតុ ។ បើតាមម្តាយ​ជន​​រងគ្រោះ​​ឈ្មោះ ភឿន កត់ អាយុ​​៤៥​​ឆ្នាំ បាន​ឱ្យដឹ​ង​​ថា កូនប្រុស​​របស់​​គាត់​​ដែល​ស្លាប់​នេះ​​ទំនង​ជាមាន​​វិបត្តិ​​ផ្លូវ​ចិត្ត​​ ព្រោះ​កន្លង​មកជន​រងគ្រោះ​​​​បាន​ឱ្យ​គាត់​ចូល​ស្តី​ដណ្តឹង​កូនក្រមុំ​​គេ​​នៅ​ខេត្ត​​តាកែវ​​ ដោយ​​គេ​​បង្គាប់​​ថ្លៃ​ទឹកដោះ​​១៣០០​​ដុល្លារ​​ ប៉ុន្តែ​​​​កូន​ប្រុស​​គាត់​មាន​តែ​​​​១០០​០ដុល្លារ​​ ទើប​គេ​​ផ្តាច់​​ពាក្យ​វិញ​​ ។ ប្រភព​​បន្ត​ថា តាំង​ពី​ថ្ងៃនោះ​មក​​ជនរង​​គ្រោះ​​តែង​​ដើរ​​ប្រាប់​គេ​​ឯង​​ថា ពិបាក​ចិត្ត​​ មិនចង់​រស់នៅ​ទេ រហូត​​ដល់ថ្ងៃកើត​ហេតុ​​បាត់​​ខ្លួន​​ពី​​ផ្ទះ​មួយ​​យប់ ហើយ​​ត្រូវ​គេ​​ប្រទះឃើញ​​​សព​​តែម្តង​​ ។

មក​ដល់​ពេល​នេះ សមត្ថកិច្ច​​កំពុង​​ចុះ​ត្រួត​​ពិនិត្យ ដោយ​​មិនទាន់​ដឹង​​ថា ជា​​ករណីសម្លាប់​ខ្លួន​ ឫយ៉ាងណា​នោះ​​នៅឡើយ​​ ។​​