ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសតែងតំាងមុខ​តំណែង​អគ្គនាយក​អន្តោប្រវេសន៏ ​អគ្គនាយក​អត្តសញ្ញាណកម្ម ​និង​​ប្រធានបណ្ឌិត​សភានគរបាល​កម្ពុជា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅទីស្តីការ​ក្រសួងមហាផ្ទៃ ​នាព្រឹកថ្ងៃទី២៤ ​មេសា​ ២០១៤ ​មានរៀបចំពិធី​ប្រកាសតែងតំាង​មុខតំណែង​ជាផ្លូវការ​អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៏ ​អគ្គនាយក​​នៃអគ្គនាយក​ដ្ឋានអត្តសញ្ញាកម្ម​ និង ​ប្រធានបណ្ឌិត​សភានគរបាល​កម្ពុជា ​ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្រ្តី ​ស ខេង ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ និងមានការចូលរួម​ពីថ្នាក់ដឹកនំាក្រសួង ​ស្ថាប័នពាក់ព័ន្ឋ​ និង​តំណាង​​អាជ្ញាធរដែនដី​ជាច្រើនរូបទៀត ។

សូមបញ្ជាក់ផងដែរថា​ ពិធីនេះបានធ្វើ​ឡើងបន្ទាប់ពី ​ព្រះករុណា​ ​ព្រះបាទ​ ​សម្តេច​​ព្រះនរោត្តម​សីហមុនី​ ​ព្រះមហាក្សត្រ​​នៃព្រះរាជាណា​ចក្រ​កម្ពុជា ​​បានឡាយព្រះហស្ថលេខា​​លើព្រះរាជ​ក្រឹត្យ​​តែងតំាង ​លោក​នាយឧត្តមសេនីយ៏​​ សុខ ផល ​អត្តលេខ ០០៥១​ ​អគ្គស្នងការរង​នគរបាលជាតិ​ ​ជាអគ្គនាយក​​នៃអគ្គនាយកដ្ឋាន​​អន្តោប្រវេសន៏​ , ​លោកនាយ​ឧត្តមសេនីយ៏ ​​ម៉ៅ ច័ន្ទតារា​​ អត្តលេខ ​​០០២៣​ ​អគ្គស្នង​ការ​រងនគរបាល​ជាតិ ​ជាអគ្គនាយ​ក​​​នៃ​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណកម្ម ។

នាយឧត្តមសេនីយ៏​​ទំាងពីររូបខាងលើ​​ ត្រូវបានតែងតំាង​​តាមព្រះរាជក្រឹត្យលេខ​​ នស/ ​រកត/​ ​០៤១៤/​ ​៤៥៦ ​​ចុះថ្ងៃទី១២​ ​មេសា​​ ២០១៤ ។

ដោយឡែក​ ​លោកឧត្តមសេនីយ៏ឯក​​ សេង ផល្លី​ ​អត្តលេខ៥៥៤១៤ ​​ត្រូវបានព្រះមហាក្សត្រ​​តែងតំាង​​ជាប្រធាន​បណ្ឌិត​សភា​នគរបាល​កម្ពុជា​​ តាមព្រះរាជក្រឹត្យលេខ ​នស/ រកត /​០៤១៤ /៤១៣ ​ចុះថ្ងៃទី០៣ ​មេសា ២០១៤​ ជំនួស​លោក​នាយ​ឧត្តមសេនីយ៏​ ​ម៉ា ឈឿន​ ​ដែលបាន​ចូល​និវត្តន៏ ៕