បុរសចិនឱ្យឃ្មុំរោមដងខ្លួនឃោសនាលក់ទឹកឃ្មុំ
សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោកសីុភីង អ្នកចិញ្ចឹមឃ្មុំជនជាតិចិន អាយុ៣៤ឆ្នាំ បានដោះអាវឱ្យហ្វូងឃ្មុំជាង៤៦០.០០០ក្បាលទំនៅលើដងខ្លួន និងផ្ទៃមុខ ។ ការធ្វើបែបនោះ គឺជាផ្នែកមួយនៃការឃោសនាលក់ទឹកឃ្មុំឱ្យបានច្រើន ។ អាជីវករលក់ទឹកឃ្មុំនៅទីក្រុងឈុងជីង ភាគនិរតីប្រទេសចិនរូបនោះឱ្យហ្វូងឃ្មុំទម្ងន់ជាង៤៥គីឡូក្រាមទំលើដងខ្លួនរយៈពេល៤០នាទីបង្ហាញនៅចំពោះមុខអ្នកសារព័ត៌មានបារាំង កាលពីពេល ថ្មីៗកន្លងមក ។
ចែករំលែកព័តមាននេះ