ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ​និង ​ILO ​រៀបចំសិក្ខា​សាលាពិគ្រោះយោបល់​ស្តីពីការព​ង្រឹង​ដំណើរការ​នៃការកំណត់​បា្រក់ឈ្នួល​អប្បបរមានៅកម្ពុជា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ក្រសួងការងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ​សហការជាមួយ​អង្គការពលកម្មអន្តរជាតិ​ ( ILO ) ​បានរៀបចំបើក​សិក្ខាសាលា​ពិគ្រោះយោបល់​ត្រីភាគីថ្នាក់ជាតិ​​ស្តីពីការពង្រឹង​ដំណើរការ​​នៃការ​កំណត់បា្រក់ឈ្នួល​អប្បបរមា​នៅកម្ពុជា ។

សិក្ខាសាលានេះ​បានបា្ររព្ឋបើកជាផ្លូវការ​​នៅសណ្ឋាគារភ្នំពេញ​ ក្នុងរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី២៤ ​មេសា ​២០១៤ ​ក្រោមអធិបតីភាព​លោក អ៊ិត សំហេង ​រដ្ឋមន្រ្តីក្រសួងការងារ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈ

រាជធានីភ្នំពេញ ​៖ ក្រសួងការងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ​សហការជាមួយ​អង្គការពលកម្មអន្តរជាតិ​ ( ILO ) ​បានរៀបចំបើក​សិក្ខាសាលា​ពិគ្រោះយោបល់​ត្រីភាគីថ្នាក់ជាតិ​​ស្តីពីការពង្រឹង​ដំណើរការ​​នៃការ​កំណត់បា្រក់ឈ្នួល​អប្បបរមា​នៅកម្ពុជា ។

សិក្ខាសាលានេះ​បានបា្ររព្ឋបើកជាផ្លូវការ​​នៅសណ្ឋាគារភ្នំពេញ​ ក្នុងរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី២៤ ​មេសា ​២០១៤ ​ក្រោមអធិបតីភាព​លោក អ៊ិត សំហេង ​រដ្ឋមន្រ្តីក្រសួងការងារ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈ និងមានការចូលរួម​ពីតំណាង​អង្គការពលកម្ម​អន្តរជាតិប្រចំាកម្ពុជា​ មន្រ្តីពាក់ព័ន្ឋក្រោមឱវាទ​ក្រសួងការងារ​ និង​ តំណាងសហជីពកម្មករ​ ព្រមទំាង​អង្គការក្រៅ​រដ្ឋាភិបាល​ជាច្រើន​រូបទៀត ។

សិក្ខាសាលា​ដែលប្រព្រឹត្តទៅ​រយៈពេលពីរថ្ងៃនេះដែរ​ រៀបចំឡើងក្នុងគោលបំណង​ប្រមែប្រមូល​មតិរួមស្តីពី​ដំណើរការ​កាន់តែរឹងមំា​នៃការកែសម្រួលបា្រក់ឈ្នួល​អប្បបរមា​​នៅ​ពេលអនាគត ដោយផ្អែកលើការ​សិក្សា​ស្រាវជ្រាវ​តាមរយៈ​គណៈកម្មការ​ប្រឹក្សាការងា​រ(LAC)​និងការយល់ដឹង​អំពីលក្ខណៈវិនិច្ឆ័យ​សេដ្ឋកិច្ច​និង​សង្គម ដែល LAC ​គួរតែពិចារណា​ក្នុងការកែការសម្រួល​បា្រក់ឈ្នួល​អប្បបរមា​នាពេលអនាគត៕​