ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បើក​រថយន្ត​ហុង​ដា​ស្ព័រ​ក្នុង​ស្ថា​នភាព​​ស្រវឹង​​ជ្រុលទៅ​បុក​ស្លាក​​ប៉ាណូ​ទ្រេត​ចំណែក​រថយន្តរងការ​ខូចខាតផ្នែក​ខាង​មុខ​យ៉ាង​ដំណំ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រ​វឹង​ស្រា​បើក​​​រថយន្ត​​ម៉ាក​ហុង​ដា ស្ព័រ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2F-5429 តាម​បណ្តោយ​ផ្លូវ​សុធារស​​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង យ៉ាង​លឿន មក​ដល់​ចំណុច​ខ្លោង​ទ្វារ​វត្ត​ខន្ត័​ ក៏​​ជ្រុល​ទៅ​បុក​ស្លាក​ប៉ាណូ​ផ្សារ​ទំនើប​ឡាក់គី​ បណ្តាល​ឱ្យ​ទ្រេត​ ចំណែក​រថយន្ត​ខូច​ខាត​ផ្នែក​ខាង​មុខ​ធ្ងន់​ធ្ងរ​។

ហេតុ​​ការណ៏​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១២និង​៥០​នាទី​រំលង​អធ្រាត​ ឈាន​ចូលថ្ងៃ ទី​២៤​មេសា​២០១៤ នៅ​ចំណុច​ខ្លោង​ទ្វារ វត្ត​ខន្ត័​ តាម​បណ្តោយ​ផ្លូវ​សុធារស​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ​ខណ្ឌ​ចំការ​មន​។

ក្រោយ​ពេល​ពេល​កើត​ហេតុ អ្នក​បើក​រថយន្តបានចុះ​មក​ចរចារ​ជា​មួយ​ម្ចាស់​ស្លាក​​ប៉ាណូ​ផ្សារទំនើប​ឡាក់​គី ដែល​ទ្រេត​នោះ​។