ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជន​​សង្ស័យ០​២នាក់​ ពីបទ​លួចម៉ូតូម៉ា​កឃ្លីក ​មិនបាន​ប៉ុន្មានម៉ោង​ត្រូវកម្លាំង​កងរាជ​អាវុធ​ហត្ថ​ក្រុង ចាប់បញ្ជូន ទៅកាន់តុលាការ‏

10 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ កម្លាំង​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ចាប់​ខ្លួន​​ជនសង្ស័យ​​០២​នាក់​ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ឃ្លីក​ពណ៌​ស​ស៊េរី​ឆ្នាំ​២០១៤​ ​​មួយ​គ្រឿង​​ ហើយ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​នេះ​ ធ្វើឡើង​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ ទី​២២ មេសា ២០១៤​ ស្ថិតនៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ។

ក្រុង​ប៉ោយ​ប៉ែត​ ៖ កម្លាំង​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ចាប់​ខ្លួន​​ជនសង្ស័យ​​០២​នាក់​ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ឃ្លីក​ពណ៌​ស​ស៊េរី​ឆ្នាំ​២០១៤​ ​​មួយ​គ្រឿង​​ ហើយ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​នេះ​ ធ្វើឡើង​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ ទី​២២ មេសា ២០១៤​ ស្ថិតនៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ។

លោក​វិរៈ​សេនីយ៏​ទោ ហម​ មុត​ មេ​បញ្ជា​កា​កង​រាជ​អាវុធ​ហត្ថ​ក្រុង​បាន​ប្រាប់​ឱ្យ​ដឹង​ថា យោង​តាម​បទ​បញ្ជា​របស់​លោក​វិរៈ​សេនី​យ៍​​ត្រី​ ឱ បូរិន​ មេ​បញ្ជាកា​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ  ទើប​កម្លាំង​របស់លោក​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ជនរង​គ្រោះ​​ថា​ខ្លួន​ បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ឃ្លីក ពណ៌​ស អត់​មាន​ស្លាក​លេខ​។

ក្រោយ​មក​លោក​បានដាក់​កម្លាំង​ពង្រាយ​ភ្លាមៗ ​ដើម្បី​​កំណត់​មុខ​សញ្ញា​ និង​ឈាន​ទៅ​ធ្វើ​ការ​ឃាត់​​ខ្លួន​ជន​សង្ស័យ​ ចំនួន​០២​នាក់​(បទលួច)។ជនសង្ស័យ​ទី១.ឈ្មោះ យិន លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ព្រៃ​គប់ សង្កាត់ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត​ ចំណែក​ជនរង​គ្រោះ​ទី២.ឈ្មោះ ហ៊ីង សុភក្រ្ត័ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅ​ក្នុង ភួមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ជនសង្ស័យ​នេះ​បាន​ធ្វើ សកម្មភាព​លួច​ម៉ូតូ ម៉ាក​ឃ្លីក​ ពណ៌​ស នៅ​ក្នុង​បរិវេណ​ កាស៊ី​ណូ​ហូលី​ដេ កាល​ពី​វេលា​ម៉ោង​៩​ព្រឹក  ថ្ងៃ ទី ២២​មេសា​២០១៤​។ ជនរង​គ្រោះ ឈ្មោះ ហុក សោ​ភា អាយុ​៣២​ឆ្នាំ ជា​បុក្គលិក​ក្នុង​សណ្ឋា​គា​រ​ហូលី​ដេ ត្រូវ​ចោ​លួច​ម៉ូតូ​ពេល​កំពុង​ធ្វើ​ការ។

ក្រោយ​ពេល​ឃាត់​ខ្លួន និង​ធ្វើការ​សួួរនាំ​រួច​មក ជនសង្ស័យ​បាន​ឆ្លើយ​សា​រ​ភាព​ថា ខ្លួន​ពិត​ជាបាន​​ប្រ​ព្រិត្ត​ដូចការ​ចោទ​ប្រ​កាន់​មែន​ហើយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​  ចំណែក​ម៉ូតូ​ដែល​បាត់​សមត្ថ​កិច្ច​បាន​ប្រ​គល់​ទៅ​​ឱ្យ​ម្ចាស់​ដើមវិញហើយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស្មាស​​ដែល​ជនសង្ស័យ​ជិះ​ធ្វើសកម្មភាព​ត្រូវ​សមត្ថ​កិច្ច​រក្សា​ទុក​។