ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចាប់ជំរិត​នៅវៀតណាម​០​៤នាក់ត្រូវបាន​សមត្ថកិច្ច​ខេត្តព្រះសីហនុ​ក្របួចជាប់​នៅខេត្តព្រះ​សីហនុ ​

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ ​​ជន​សង្ស័យ​ចំនួន​៤នាក់ ​ត្រូវបា​នប៉ូលិស​ខេត្តកំពត​ និង​ប៉ូលិស ​ខេត្តព្រះ​សី​ហនុ​ ​សហការ​គ្នាចាប់​ខ្លួន​ដោយ​ចោទ​ពីបទ​ជំរិត​ទារ​ប្រាក់​ឆ្លងដែន​ខុសច្បាប់​តាមពាក្យ​ បណ្តឹង​គ្រួសារ​ជនរង​គ្រោះ​។ការ​ចាប់​ខ្លួនបុរស​វៀតណាម​ ៣​នាក់ ​និង ស្ត្រីវៀ​តណាម​ម្នាក់ ​ប៉ូលិសបាន​អនុវត្ត​ឡើង​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង​ជិត​សណ្ឋាគារ​និង​កាស៊ីណូ​ដាយ​ម៉ិន​ស៊ី​​ខេត្ត​ព្រះ​សីហនុ

ខេត្ត​ព្រះ​សីហនុ ៖ ​​ជន​សង្ស័យ​ចំនួន​៤នាក់ ​ត្រូវបា​នប៉ូលិស​ខេត្តកំពត​ និង​ប៉ូលិស ​ខេត្តព្រះ​សី​ហនុ​ ​សហការ​គ្នាចាប់​ខ្លួន​ដោយ​ចោទ​ពីបទ​ជំរិត​ទារ​ប្រាក់​ឆ្លងដែន​ខុសច្បាប់​តាមពាក្យ​ បណ្តឹង​គ្រួសារ​ជនរង​គ្រោះ​។ការ​ចាប់​ខ្លួនបុរស​វៀតណាម​ ៣​នាក់ ​និង ស្ត្រីវៀ​តណាម​ម្នាក់ ​ប៉ូលិសបាន​អនុវត្ត​ឡើង​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង​ជិត​សណ្ឋាគារ​និង​កាស៊ីណូ​ដាយ​ម៉ិន​ស៊ី​​ខេត្ត​ព្រះ​សីហនុ​​នៅ​រសៀល​ថ្ងៃទី​ ​២៣ ​ខែមេសា ​ឆ្នាំ២០១៤​ ​នេះ ​។

យោង​តាម​ប្រភព​ពីមន្ត្រី​ប៉ូលិស​ ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្តព្រះ​សីហនុ ​បានឲ្យ​ដឹងថា​ ជនសង្ស័យ​ដែល​ត្រូវចាប់​ខ្លួនមាន​​ចំនួន៤​​នាក់​ ក្នុងនោះ​មានទី១​.ឈ្មោះ ​ហុង ជី ​ប៊ី ភេទ​ប្រុស ​អាយុ២៧​ឆ្នាំ មុខរបរ​នេសាទ​មានទីលំ​នៅ​ខេត្តហាទៀង​ ប្រទេ​សវៀត​​ណាម ,​ ​ទី២.​​ឈ្មោះទឿង​ ​ធីប៊ែ ភេទស្រី​ អាយុ៥២ឆ្នាំ​ ហៅ ចាន់ថន​ រស់នៅ​ខេត្តស្វាយរៀង ​ប្រទេសកម្ពុជា​ , ទី៣ ​ឈ្មោះហ្វាង​​យាងផាន់​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ មានទីលំ​នៅទីក្រុងហូ​ជីមិញ ប្រទេស​វៀតណាម​ ទី៤ ​ឈ្មោះង្វៀង​ថាំងម៉ិញ​ ភេទប្រុស​​អាយុ​​២៦ឆ្នាំ​មានទីលំនៅ​មិនពិតប្រាកដ​នៅក្នុង​ប្រទេសវៀតណាម​។

ព័ត៌មានលម្អិត​និង​មានផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិភាព​