ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រើស​បាន​គ្រាប់​ប្រ​ភេទ​១២៥និង១៣៥ ទៅ​លក់​ឱ្យ​អេត​ចាយ​បង្ក​ការ​ភ្ញាក់​ផ្អើល​និង​សមត្ថ​កិច្ច​ចុះ​មក​ត្រួត​ពិនិត្យ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រើស​គ្រាប់​ប្រ​ភេទ(​១២៥ និង ១៣៥ ) ចំនួន៣​គ្រាប់​ពី​កន្លែង​ត្រាក់ទ័រ​ឈូស​ឆាយ​ដី ក្នុង​ការ​ដ្ឋានសា​សាង​សង់​ផែ​ស្ងួតមួយ​កន្លែង ហើយ​លី​យក​ទៅ​លក់​ឱ្យ​ស្តង់​អេត​ចាយ​ តែ​ម្ចាស់​ស្តង់​មិន​ទិញ​ដោយ​​ដឹង​ថា​ជា​គ្រាប់​។ ហេតុ​ការណ៏​​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេ​លា​ ម៉ោង ៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី ២៣ មេសា ២០១៤ នៅ​ចំណុច​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រើស​គ្រាប់​ប្រ​ភេទ(​១២៥ និង ១៣៥ ) ចំនួន៣​គ្រាប់​ពី​កន្លែង​ត្រាក់ទ័រ​ឈូស​ឆាយ​ដី ក្នុង​ការ​ដ្ឋានសា​សាង​សង់​ផែ​ស្ងួតមួយ​កន្លែង ហើយ​លី​យក​ទៅ​លក់​ឱ្យ​ស្តង់​អេត​ចាយ​ តែ​ម្ចាស់​ស្តង់​មិន​ទិញ​ដោយ​​ដឹង​ថា​ជា​គ្រាប់​។ ហេតុ​ការណ៏​​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេ​លា​ ម៉ោង ៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី ២៣ មេសា ២០១៤ នៅ​ចំណុច​ការ​ដ្ឋាន​សាងសង់​ផែ​ស្ងួត​​​ ស្ថិតនៅ​ក្នុង​ក្រុម​១០ ភូមិ​ព្នៅ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​សែន​សុខ ។

បុរស​ដែល​រើស​គ្រាប់​ហើយ​លី​ទៅ​លក់​ឱ្យ​អេត​ចាយ​នេះ​មាន​ឈ្មោះ អៀម ធី ភេទ​ ប្រុស អាយុ​៤៨​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ-ឃុំ​កើត​ហេតុ ។

ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុន​មាន​ការ​ភ្ញាក់​ផ្អើល​ លោក អៀម ធី បាន​ដើរ​ទៅ​កន្លែង​ឈូស​ឆាយ ដី​ដែល​ដឹក​ពី​ភ្នំត្មាត​ពង ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​យក​មក​សាង​សង់​ផែរ​ស្ងួត នៅ​ពេល​នោះ​លោក បាន​ឃើញ​ គ្រាប់​ប្រ​ភេទ​(១២៥និង​១៣៥)ចំនួន​០៣​គ្រាប់​បន្ទាប់​ពី​គ្រឿង​ចក្រ​ធ្វើ​ការ​ឈូស​ឆាយ​ដី​រួច ហើយ​លោក អៀម​ ធី ក៏រើស​គ្រាប់​នោះ​និង​លី​សំដៅ​កន្លែង​ទិញ​អេត​ចាយ ដើម្បី​លក់​ ប៉ុន្តែ​ម្ចាស់​អ្នក​ទិញ​អេត​ចាយ​មិន​ទិញ​ទេ​ព្រោះ​ដឹង​ថា ជា​គ្រាប់មីន​។ បន្ទាប់​មក​បុរស​នោះ​បាន​លី​គ្រាប់​នោះ​ទៅ​ផ្ទះ​វិញ ហើយ​បាន​រាយ​ការណ៏​ទៅ សមត្ថ​កិច្ច ។

ក្រោយ​ពី​សមត្ថ​កិច្ច​បាន​មក​ពិនិត្យ​ហើយ​ សមត្ថ​កិច្ច​ក៏បាន​យក​គ្រាប់​នោះ​ទៅ​ទុក​មួយ​កន្លែង ដោយ​គ្រប​បន្លារ​ពី​លើ រង​ចាំ​ទាក់ទង​ស៊ី​ម៉ាក់ មក​កំទេច​ចោល។