ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​០២​នាក់​ត្រូវ​ជន​សង្ស័យ​កា.ប់​ប្រ​ហារ​ដោយ​ដាវ​​សាមម៉ូរ៉ៃ​បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យុ​វជន​០២​នាក់​របួស​ធ្ងន់​ (ម្នាក់​របួស​រយះ​ក្បាល​ផុង​លលា​ដ៍ និង​ម្នាក់​ទៀត​រយះ​ក្រោម​ក្លៀក​​ខាង​ឆ្វេ​ង​ប៉ះ​ដល់​សួត​)​ ដោយ​សារ​ជន​សង្ស័យ​​កា.ប់​ប្រ​ហារ​ដោយ​ដាវ​សាម៉ា​រ៉ៃ​ កាល​ពី​វេលា​ម៉ោង​ ​៧​និង​១៥​នាទី​ យប់​ថ្ងៃ​ទី​២៣ មេសា ២០១៤​ នៅ​ចំណុច​ផ្លូវ​ចូល​ស្ពាន​នាគ​កែង​និង​ផ្លូវ​ សុ​ធារស​ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បា​សាក់​ ខណ្ឌ​ចំការ​មន​ ។

រាជ​ធានី​ភ្នំ​ពេញ ៖ យុ​វជន​០២​នាក់​របួស​ធ្ងន់​ (ម្នាក់​របួស​រយះ​ក្បាល​ផុង​លលា​ដ៍ និង​ម្នាក់​ទៀត​រយះ​ក្រោម​ក្លៀក​​ខាង​ឆ្វេ​ង​ប៉ះ​ដល់​សួត​)​ ដោយ​សារ​ជន​សង្ស័យ​​កាប់​ប្រ​ហារ​ដោយ​ដាវ​សាមម៉ូ​រ៉ៃ​ កាល​ពី​វេលា​ម៉ោង​ ​៧​និង​១៥​នាទី​ យប់​ថ្ងៃ​ទី​២៣ មេសា ២០១៤​ នៅ​ចំណុច​ផ្លូវ​ចូល​ស្ពាន​នាគ​កែង​និង​ផ្លូវ​ សុ​ធារស​ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បា​សាក់​ ខណ្ឌ​ចំការ​មន​ ។

ជនរងគ្រោះទី១.ឈ្មោះ ធូ ភេទប្រុស​ អាយុ​១៨​ឆ្នាំ ជាសិស្ស រស់​នៅ​ សង្កាត់កោះ​ក្របី ខណ្ឌ​មាន​ជ័យ ចំណែក​ជនរងគ្រោះ​ទី២.ឈ្មោះ ប៊ុន ភេទ ប្រុស អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅ​សង្កាត់​កោះ​ក្របី ខណ្ឌ​មាន​ជ័យ ។

ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​​​ទាំង​០២​នាក់​ជិះ​ម៉ូតូ​ ស៊ុយ​ស៊ូគី​ស្មាស​ ពណ៌ខ្មៅ​ ​ពាក់​ស្លាក​លេខ​​ កណ្តាល​1H-5716 និង​រួម​ដំណើរ​ជា​មួយ​​​​​​មិត្ត​ភក្តិជិះ​ម៉ូតូ​០២​គ្រឿង​ទៀត​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុ​ធា​រស​ ​​ហើយ​ម៉ូតូ​ជនរង​គ្រោះ​បាន​ជិះ​មក​ដល់​ចំណុច​កើត​ហេតុ​មុន​ម៉ូតូ​មិត្ត​ភក្តិ​ របស់​គេ​០២​គ្រឿង​ទៀត​ ស្រប​ពេល​នោះ​​​ក៏​មាន​ម៉ូតូ​យុ​វជន​មួយ​ក្រុម​ទៀត​​ចំនួន​០៦​គ្រឿង​ជិះ​គ្នា​ប្រ​មាណ​ជាង​១០​នាក់​​ បាន​មក​ដល់​ពី​ក្រោយ​ជន​រង​គ្រោះ​ ហើយ​គេឃើញ​​យុ​វ​ជន​ម្នាក់​ក្នុង​ចំណោម​​ យុវជន​ប្រ​មាណ​ជាង​១០​នាក់​នោះ​កាន់​ដាវ​សា​មម៉ូ​រ៉ៃ​ ចុះ​ពី​លើ​ម៉ូតូ​ ស្ទុះ​មក​កាប់​ប្រ​ហារ​ជន​រង​គ្រោះ​ទាំង​០២​នាក់​ ដោយ​​ជន​រង​គ្រោះ​ជិះ​ពី​ក្រោយ​​ត្រូវ​បាន​ជន​សង្ស័យកាប់​ចំក្បាល​រយះ​ផុង​លលាដ៍ ហើយ​ជនរង​គ្រោះ​ជា​អ្នក​ឌុប​ត្រូវ​ជន​សង្ស័យ​កាប់​ចំក្រោម​ក្លៀក​ខាង​ឆ្វេង​ រយះ​ដល់​សួត​។

ក្រោយ​ពេល​ធ្វើ​សកម្មភាព​កាប់​ប្រ​ហារ​ជន​រង​គ្រោះ​ហើយ​ ក្រុម​ជន​សង្ស័យ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់​គេច​បាត់​ស្រ​មោល​អស់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ គេ​ដឹក​ទៅ​កាន់​គ្លី​និក​សុខា នៅ​ពេល​ដល់​គ្លី​និក​គ្រូ​ពេទ្យ​បាន​ ថត ឆ្លុះ និង​ពិនិត្យ​លាង​របួស​ឱ្យ ​ហើយ​បាន​បញ្ជូន​បន្ត​ទៅ​សង្រ្គោះ​​នៅ​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ​ ដោយ​សារ​តែ​ជន​រង​គ្រោះ​ទាំង​០២​នាក់​របួស​ធ្ងន់​ធ្ងរ ពេក ។