ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋនាំគ្នា​​ប្រតិកម្ម​ពីគំនរសំរាម​គរដូចភ្នំ​ នៅ​មុខ​ផ្សារ​ស្រុកស្ទឹងហាវ​

9 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ ប្រជា​ពលរដ្ឋដែលមាន​លំនៅឋាន​ក្បែរផ្សារ​ស្រុក​ស្ទឹង​ហាវ និងអាជីវករ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​ ​បាននាំគ្នាត្អូញត្អែរ​​ពី​គំនរ​​សំរាម​ដែល​គរស្ទើរក្លាយទៅជាភ្នំ​​នៅខាង​មុខផ្សារ ​ក្រោយ​ពេលចូល​ឆ្នាំថ្មីរួច ដែលបាន​ចោលក្លិន​ស្អុយ​អាសោចន៍​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន និងសោភ័ណភាព​ផ្សារ ជាពិសេសគឺផលប៉ះពាល់​សុខភាព​របស់ប្រជាពលរដ្ឋ​​​ ​និង​ភ្ញៀវ​ទេស​ចរផង​ដែរ​ ។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោកកៅ សុថា ប្រធាន​គ្រប់​គ្រងផ្សារ​ស្រុកស្ទឹងហាវ បានឱ្យ​ដឹង​​តាមទូរស័ព្ទ​​កាលពីរសៀល​ថ្ងៃទី២២​ មេសា
​២០១៤ ថា ជុំវិញបញ្ហាគំនរសំរាមខាងមុខផ្សារ គឺដោយសារតែខ្វះមធ្យោបាយ​ក្នុង​ការ​ដឹកជញ្ជូន ។ លោកបានបន្តទៀតថា សព្វថ្ងៃ
នេះ ការដឹកជញ្ជូនសំរាមចេញពីខាងមុខផ្សារ​ ដោយអ្នកទទួលម៉ៅការប្រមូលសំរាម និងយកភាស៊ី​ពីអាជីវករលក់ដូរ​នៅក្នុងផ្សារ​ដែល​មាន​ឈ្មោះ​ថា លោកស្រី​សេន ខូយ ជាអ្នកគ្រប់គ្រង និងដឹកជញ្ជូនសំរាមកន្លងមក ការប្រើមធ្យោបាយរបស់គាត់ គឺដឹក​ដោយ​រទេះ អូស​ដោយ​ម៉ូតូយកទៅចាក់ចោល ដែលមានចម្តាយផ្លូវឆ្ងាយ ជាហេតុធ្វើឱ្យ​មានការយឺតយ៉ាវកកស្ទះសំរាមគរដូចភ្នំបែបនេះ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព